"កុំបដិសេដនឹងម៉ាក់របស់ឯងអី ការងារក្រុមហ៊ុនចាំប៉ាទៅមើលជំនួស កូនពុំបាច់ព្រួយបារម្ភទេ ទៅដើរលេងលំហែរអារម្មណ៍អោយសប្បាយចិត្តចុះ" មីនជុន បង្ហើមសម្លេងឡើងជួយបន្ថែមពាក្យបញ្ចុះបញ្ជូលដល់កូនប្រុសមួយតង់ទៀត។ ធ្វើអោយអ្នកស្រីឡាបែលនីញញឹមបិទមាត់មិនជិតដាក់អ្នកជាស្វាមីមុននឹងបែរមុខមកធ្វើជាតួអង្គកំសត់បន្ដដាក់នាយក្រាស់យ៉ូនហ្គីជាកូនប្រុសច្បង។
[S K I P]
នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងដែលជាទីកន្លែងជនបទក្បែរជើងភ្នំ។ ទីនេះសម្បូរទៅដោយដើមឈើនានាជាច្រើនដុះមកជាមួយធម្មជាតិដ៏ស្រស់ស្អាតមានស្លឹកពណ៌បៃតងខៀវខ្ចីស្រងាត់តាមសំយាកជើងភ្នំ។ សម្លេងសត្វបក្សាបក្សីសាសព្ទភាសាគ្នាបានបន្លឺឡើងចេកចាចកងរំពងមិនដាច់សូរ។
៊
ផ្ទះតូចធំសាងសង់ឡើងតាមបែបឈើប្រណិតទៅតាមបរិយាសនៅទីនេះរបស់អ្នកភូមិស្រុកដែលពួកគាត់ចូលចិត្តរស់នៅមានជាច្រើនខ្នង។ ដោយផ្ទះខ្លះជាផ្ទះថ្មផ្ទះខ្លះជាផ្ទះឈើតាមលិទ្ធិភាពអ្នកស្រុកមានជីវភាពគ្រួសារធូរធារគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិត។
ដោយហេតុនៅជើងភ្នំនេះដែលមានចម្ការតែនឹងចម្ការដំណាំផ្លែឈើជាច្រើនហិចតាបានដាំមិនចេះតិចកន្លែងថែមទាំងមានកសិដ្ឋានចិញ្ចឹមសត្វយ៉ាងធំនៅទីនេះផងដែរ បើទាយមិនខុសម្ចាស់ចម្ការទាំងនេះច្បាស់ជាអ្នកមានមិនខាន ព្រោះមិនដែលអ្នកស្រុកភូមិធម្មតាឯណាមានដីរាប់រយហិចតានៅតំបន់មួយនេះច្រើនយ៉ាងនឹងនោះ។
អ្នកភូមិនៅទីនេះអាស្រ័យរស់នៅបានដោយធ្វើការងារជាកម្មករនឹងកសិករអោយគ្រួរសារអ្នកមានម្នាក់ដែលមានជាងគេនៅក្នុងតំបន់ភូមិស្រុកនេះ ដែលជាគ្រួសារមួយមិនជាចេះប្រកាន់ខ្លួនប្រកាន់វណ្ណះរើសអើងទៅនឹងអ្នកក្រសត់ ផ្ទុយទៅវិញម្ចាស់ចម្ការថែមទាំងមានចិត្តសប្បុរធម៌ មានទំនួលខុសត្រូវខ្ពស់លើការងារ ពិសេសប្រាក់ខែតម្លៃសមរម្យមិនគិតកេងចំណេញទៅលើពលកម្មញើសឈាមរបស់កម្មករដោយអាងខ្លួនជាថៅកែជាចៅហ្វាយដាក់កម្មករម្ដងណាឡើយ។
លើសពីនេះម្ចាស់ចម្ការថែមទាំងរួសរាយរាក់ទាក់ មើលថែកម្មកររបស់គាត់បានយ៉ាងដិតដល់មិនដែលខ្វះចន្លោះទាំងរឿងម្ហូបអាហារហូបចុក ហើយពួកគាត់មានតែចិត្តល្អនឹងនិយាយពាក្យគួរសមសម្ដីមិនគម្រោះគម្រើយត្រគោះបក់បោកដាក់កម្មករនរណាម្នាក់ដូចទៅនឹងថៅកែមួយចំនួននោះទេ។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
