"កូនខំព្យាយាមបំភ្លេចដែរ ប៉ុន្តែវាមិនអាច" ពេលនិយាយដល់ចំណុចនេះទឹកមុខរបស់នាយក្រាស់ក៏ចាប់ស្រពប់ស្រពោនភ្លេម។ មិនមែនថានាយមិនចង់បំភ្លេចនោះឡើយផ្ទុយទៅវិញច្រើនឆ្នាំមកនេះនាយព្យាយាមណាស់ដើម្បីបំភ្លេចរឿងពីអាឌិតចោលដោយនាយប្រឹងធ្វើខ្លួនអោយរវល់នឹងការងារជានិច្ចមិនអោយខួរក្បាលគិតច្រើនពីគេ តែគ្រប់ពេលក្មេងម្នាក់នោះគេតែងតែបង្ហាញខ្លួនគ្រប់វិនាទីនៅក្នុងអង្គការចងចាំរបស់ខ្លួនមិនឈប់ នេះហើយជាមូលហេតុដែលនាយមិនអាចបំភ្លេចក្មេងល្ងីល្ងើរម្នាក់នោះរហូតមក។ ចិត្តដែលស្រឡាញ់ក៏នៅតែមានចំពោះគេរហូតមិនប្រួលប្រែទៅណាទោះបីជាគេគ្មានរូបរាងនៅលោកនេះជាមួយនាយក៏ដោយក៏នាយមិនអាចបញ្ឈប់ចិត្តស្រឡាញ់ដែលខ្លួនមានទៅអោយគេបានដដែល។
"បែបនេះ! កូនគួរតែទៅដើរលេងលំហែរខួរក្បាលខ្លះ នោះទើបជាការល្អ អារម្មណ៍កូនក៏អាចប្រសើរជាងមុនក៏ថាបាន" នាមជាម្ដាយរហ័សឆ្លើយឆ្លងសម្ដីទៅកាន់កូនប្រុសយ៉ាងលឿន។ អារម្មណ៍កូនប្រុសមួយនេះគាត់អាចយល់ប៉ុន្តែកាលបើគេសង្ងំអោបក្ដីទុក្ខទាំងនោះបន្ដវាអាចក្លាយទៅជាបញ្ហាដល់ខ្លួនគេបាន ទើបចិត្តជាម្ដាយមិនអាចអង្គុយមើលកូនប្រុសរស់នៅក្នុងជីវិតមួយនេះមានតែក្ដីកខ្វល់នៅក្នុងចិត្តមិនព្រមបញ្ចេញមកក្រៅអោយអស់ទៅតាមពេលវេលាតទៅទៀត ថ្ងៃនេះមានឱកាសក៏ខំប្រឹងនិយាយបញ្ចុះបញ្ជូលកូនប្រុសអោយគេទៅដើរលេងលំហែរខួរក្បាលក្រែងល៎អារម្មណ៍បានជ្រះស្រឡះក្នុងចិត្តបានខ្លះទោះវាមិនទាំងស្រុងក៏មិនថ្វីអោយតែបានមួយចំនួនតូច។
"កូន--!"
"យ៉ូនហ្ហា៎! ចាត់ទុកថាម៉ាក់សុំទៅចុះ"
មិនអោយកូនប្រុសហាមាត់ប្រកែកទាន់ឡាបែលនីក៏និយាយកាត់តែម្ដងដោយភ្ជាប់ជាមួយកែវភ្នែកកំសត់ទឹកមុខសម្លឹងមើលទៅកាន់កូនប្រុសបែបមិនអោយនាយប្រកែកតវ៉ាកើត។ ទោះបីយ៉ូនហ្គីចង់ព្រមឬមិនព្រមដូចមុនក៏មិនអាចបដិសេដបានដូចគ្នា បើអ្នកជាម្ដាយលេងសុទ្ធតែធ្វើទឹកមុខកំសត់ដល់ថ្នាក់កូនប្រុសរកប្រកែកតវ៉ាលែងបានទៅហើយនឹង។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
