"បាទប៉ា! ថ្ងៃនេះការងារច្រើន ឯកសារគរដូចភ្នំ ហេតុនេះកូនត្រូវប្រញាប់ទៅពិនិត្យមើលឯកសារការងារទាំងអស់នោះពីប្រលឹមបន្ដិច!" ដឹងស្រាប់នាមជាCEOមិនមែនស្រួលដូចអ្នកដទៃគិត ការងារខកមួយថ្ងៃឯកសារគរដូចភ្នំនៅលើតុ ម្យ៉ាងការមើលខុសត្រូវនឹងធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំមួយៗក៏មិនមែនស្រួលដូចគេនិយាយតែមាត់។
"ហ្អា៎! ប៉ាដឹង!" តាមធម្មតាទោះកូនប្រុសមិននិយាយក៏គាត់អាចទាយដឹង ព្រោះវាជាទម្លាប់ទៅហើយដែលកូនប្រុសម្នាក់នេះចូលចិត្តយកការងារមកបាំងមុខ ទាំងដែលការពិតឯកសារខ្លះពុំចាំបាច់ក៏អាចអោយអ្នកជាកូនចៅធ្វើជំនួសបានដូចគ្នា។
"កូនយ៉ូន! កូនកុំសូវខំប្រឹងធ្វើការពេក កូនគួរតែរកពេលសម្រាកខ្លះ ណាមួយលេខាហើយកូនចៅកូនក៏មាន ទម្លាក់ការងារអោយពួកគេជួយសម្រាលការងារខ្លះទៅកូន" ឡាបែលនី ស្រដីប្រាប់កូនប្រុសទាំងពិបាកនៅក្នុងចិត្ត ឃើញកូនប្រុសមួយថ្ងៃៗខំតែពីធ្វើការមិនគិតចង់ឈប់សម្រាក។ ជាច្រើនដងហើយដែលគាត់តែងតែសុំអោយកូនប្រុសរកពេលដកឃ្លាការងារទៅដើរលេងលំហែរអារម្មណ៍អោយស្រឡះខួរក្បាល ប៉ុន្តែណាស់តែកូនប្រុសក្បាលរឹងម្នាក់នេះប្រាប់ម្ដងណាក៏គេមិនបានយកចិត្តទុកស្ដាប់សម្ដីគាត់ដែរ។ ពាក្យមួយឃ្លាដែលគាត់បានត្រឹមតែឮត្រឡប់មកវិញនោះគឺ÷
"មិនអីទេម៉ាក់ ធ្វើការងារច្រើនក៏ល្អ កូនមិនចង់អង្គុយទំនេរខួរក្បាលចោលឥតប្រយោជន៍ឡើយ" នាយងើបមុខមើលទៅកាន់អ្នកជាម្ដាយតបទាំងញញឹមខ្សោះៗដាក់គាត់។ វាក៏មិនចម្លែកណាស់ណាជាធម្មតាចំពោះអ្នកមានគុណសម្រាប់នាយអាចបង្ហាញស្នាមញញឹមអោយពួកគាត់ឃើញគ្រប់ពេល ទោះនោះជាស្នាមញញឹមមិនស្រស់បោះក៏ដោយ។
"ហ្ហឹម! យ៉ូន! ៥ឆ្នាំហើយកូននៅមិនអាចបំភ្លេចអាល្អិតនឹងបានទៀតឬ?" ឡាបែលនី ដកដង្ហើមធំបន្ដិចមុនសួរទៅកាន់កូនប្រុស។ ច្រើនឆ្នាំហើយ តើកូនប្រុសខ្លួនមិនទាន់អាចបំភ្លេចក្មេងល្អិតនឹងបានទៀតមែនទេ? ហ្ហើយ! យ៉ាងណាខ្លួនគួរដឹងស្រាប់ បើគេអាចបំភ្លេចបានមែន ស្មានមកដល់ពេលនេះគេទៅជាមនុស្សដែលចេះងប់ងល់នឹងការងារដល់ថ្នាក់មិនខ្វល់ពីសង្គមខាងក្រៅថាយ៉ាងម៉េចខ្លះមែនទេ? ពិសេសរឿងគូរអនាគតនឹងតែម្ដងអាយុជិតចូលក្បាលសាមទៅហើយគេមិនទាំងខ្វល់ជាមួយផង។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
