🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                    

ប៉ុន្តែអ្វីគួរអោយអស្ចារ្យជាងនឹងទៅទៀតនោះមនុស្សនាយនេះណាពិតជាចម្លែកបន្ដិចហើយចំពោះរឿងដ៏តូចមួយ គិតទៅមកដល់ពេលនេះនាយមានអាយុជិតចូលបីខ្ទង់ទៅហើយបែរជាមិនគិតរកគូរអនាគតអីបន្ដិចនិយាយទៅមិនខ្ចីខ្វល់រឿងនិងតែម្ដង មួយថ្ងៃៗដូចមនុស្សឈ្លក់វង្វេងអ្នកស្នេហាការងារចឹង សរុបរួមងប់ងុលដល់ថ្នាក់ព្រឹកចេញពីផ្ទះចូលក្រុមហ៊ុន ល្ងាចចេញពីក្រុមហ៊ុនចូលផ្ទះ។ ទាំងដែលអ្នករួមភាគហ៊ុនជាមួយនាយបានណែនាំកូនស្រីរបស់ខ្លួនឱ្យនាយបានស្គាល់មិនចេះលុះពេល តែទាស់ត្រង់ថានាយមិនខ្ចីយកភ្នែកមើលប៉ុណ្ណោះ។

អូហ៍! មែនហើយអ្វីដែលបានរៀបរាប់ទាំងអស់នេះគ្រាន់តែជាចំណិតមួយផ្នែកតូចរបស់នាយទេ អ្នកមិនដឹងកុំគិតចង់ស្មានប្រឡែងលេងជាមួយខ្លាលាក់ចង្គោមដូចជានាយអោយសោះ ប្រយ័ត្នបានស្គាល់ថារងើកភ្លើងធាតុពិតចរិតរបស់នាយវាមានលក្ខណៈខ្លាំងកម្រិតណា។

"យ៉ូនហ្គី! កូនមកហើយហេស៎? ម៉ាក់ប្រុងឱ្យក្មេងទៅហៅ! តែកូនក៏ចុះមកល្មម" អ្នកជាម្ដាយក្រោយឃើញកូនប្រុសច្បងគាត់ក៏ស្រដីភ្ជាប់ជាមួយស្នាមញញឹម គាត់មានឈ្មោះថា÷

ឡាបែលនី គ្រីស៍ស្ដាល់ វ័យ៤៧ឆ្នាំតែកុំមើលសម្រស់ដូចនារីក្រមុំអញ្ចឹង នៅលើផ្ទៃមុខភ្លឺរលោងមានសំណើម ទម្រង់មុខរាងពងក្រពើរ បបូរមាត់រាងបេះដូងពណ៌ផ្កាឈូកដិតតិចៗគយគន់ពីជ្រុងខាងណាក៏ស្អាតគ្មានកន្លែងទាស់សូម្បីតែស្នាមជ្រាវជ្រួញនៅលើផ្ទៃមុខក៏គ្មានមួយសរសៃ។

"បាទ!" យ៉ូនហ្គី ដាក់ខ្លួនអង្គុយនៅសាឡុងទល់មុខអ្នកជាម្ដាយដោយប៉ាគេអង្គុយអានកាសែតនៅសាឡុងក្បែរភរិយា។

"កូនទៅក្រុមហ៊ុនឥឡូវឬយ៉ូនហ្គី?" អ្នកជាឪពុកស្រដីស្របពេលបត់ក្រដាសកាសែតទុកដោយចោទសួរមកកូនប្រុសបណ្ដើរ។

មីនជុន គ្រីស៍ស្ដាល់ នេះជាឈ្មោះរបស់គាត់មានវ័យ៤៩ក្រាស់ ទោះបីគាត់អាយុច្រើនក៏ពិតមែនតែរាងកាយគាត់គឺមាំមួនណាស់ ភាពសង្ហារក៏នៅដូចដើមមិនរលប់ ឯសម្បុរវិញសស្លេកដូចទឹកដោះគោ ដូច្នេះមិនបាច់ឆ្ងល់ច្រើនថាយ៉ូនហ្គីកាត់ទៅរកអ្នកណា ទើបសម្បុរសបានម្ល៉េះ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now