ភាគ៣៣
«អ្នកនាងនិយាយនេះ..ចង់បានន័យថាមិច?»ស៊ូគុន
«លោកស្ដាប់មិន..ហ្ហាយ..?»លីសា នាងតូចរៀបនិងនិយាយទៅហេីយ តែស្រាប់តែមានដៃធំមួយមកចាប់កដៃនាងមួយទំហឹង។
«ជុន ជុងហ្គុក!..»ស៊ូគុន ងេីបឈរឡេីង
«លោកធ្វេីស្អីនឹង លែងដៃទៅ! ខ្ញុំឈឺ»លីសា ងេីបឈរទៅតាមជុងហ្គុកចាប់ទាញ។
«គេចពីការងារដេីម្បីមកណាត់គ្នាជាមួយប្រុសនៅទីនេះឬ?»ជុងហ្គុក
«លោកនិយាយអីគួរតែផ្ដល់តម្លៃអោយនាងខ្លះផងទៅ»ស៊ូគុន បានត្រឹមតែលូកមាត់តែមិនអាចជួយអីបាន ព្រោះគេគិតថានេះជារឿងរវាងបងនិងប្អូន។
«មិនមែនជារឿងរបស់ឯងទេ កុំមកចេះ»ជុងហ្គុក ថាអោយស៊ូគុន
«ទៅវិញជាមួយខ្ញុំឥលូវនេះ!»ជុងហ្គុក ទាញនាងអោយទៅតាមគេទាំងដែលនាងមិនចង់ទៅ។
«មិនទៅទេ លែងដៃទៅ!»លីសា
«ញ័រខ្លួនចង់ចេញពីខ្ញុំព្រោះចង់មកជួបគ្នាជាមួយប្រុសមែនទេ!»ជុងហ្គុក ពេលដែលមកដល់ខាងក្រៅផ្សារទំនេីប
«ខ្ញុំឈឺ! លែងដៃទៅ»លីសា
«ឆ្លេីយនិងសំណួរមក..បាន..មិនឆ្លេីយមែនទេ? មកនេះ»ជុងហ្គុក ចាប់ទាញដៃនាងតូចអោយទៅតាមគេ គឺទៅរកឡានដែលគេចតនៅខាងក្រៅ។
«ចង់នាំខ្ញុំទៅណា ខ្ញុំមិនទៅទេ!!»លីសា មិនមែនមិនព្រមតែមាត់ទេខ្លួននាងវិញក៏មិនព្រមដូចគ្នា នាងខំប្រឹងរេីខ្លាំងៗ ប៉ុន្តែខ្លាំងយ៉ាងណាក៏មិនអាចធ្វេីអោយជុងហ្គុកគេព្រមប្រលែងនាងឡេីយ។
<ក្នុងឡាន>
«នៅអោយស្ងៀមទៅ បេីមិនចង់ឈឺខ្លួនទេនោះ»ជុងហ្គុក មិនដឹងថាគេទៅខឹងមកពីណាទេ ស្រែកដាក់នាងខ្លាំងៗទាំងកំហឹង។
«លោកកេីតស្អីទៀតហេីយ មិចក៏ធ្វេីបែបនេះ»លីសា
«នាងធ្វេីស្អីនាងគួរតែដឹងនៅក្នុងខួររបស់នាងហេីយ!»ជុងហ្គុក (ធ្វេីអីដឹងខ្លួនឯងហេីយ🤦)
«ខ្ញុំបានទៅធ្វេីស្អី គ្រាន់តែចេញក្រៅញ៉ាំអីជាមួយមិត្តចាស់លែងបានហេីយមែនទេ?»លីសា
«មិត្តនាងមានតែវាទេឬ? ចុះអ្នកផ្សេង?»ជុងហ្គុក
«ត្រូវហេីយ! ជេននី ឆេយ៉ុង បងជីស៊ូ..សុទ្ធតែមិនទាន់បានទាក់ទង..ហេីយនេះជាកំហុសអ្នកណា?»លីសា ស្រែកទៅវិញទាំងយំនិងហួសចិត្តបំផុត។
«កំហុសអ្នកណា នាងនិយាយទៅមេីល!»ជុងហ្គុក ស្រែកគំហក
«អ្នកណាយកទូរស័ព្ទខ្ញុំបោះចោល អ្នកណាចាប់ខ្ញុំឃុំទុកក្នុងបន្ទប់រាប់ថ្ងៃនោះ? ទាំងនេះមិនមែនសុទ្ធតែជាលោកទេហី!?!»លីសា
«...ទូរស័ព្ទលេីតុក្នុងផ្ទះក៏មាន មិចក៏មិនយកខលទៅពួកគេទៅ!»ជុងហ្គុក រាងទម្លាក់សម្លេងចុះបន្តិច
«ខ្ញុំគ្មានខួរក្បាលដែលល្អដូចជាលោកទេ! សូម្បីតែលេខខ្លួនឯងខ្ញុំមិនចាំផង អោយខ្ញុំចាំលេខពួកគេយ៉ាងមិច»លីសា
«មិនចាំ? ចុះហេតុអីនាងអាចទាក់ទងឆៃស៊ូគុនបាន?ទាំងដែលគ្មានទូរស័ព្ទហេីយមិនអាចចេញពីផ្ទះបាន? ឬក៏ទាក់ទងតាមបេះដូង?»ជុងហ្គុក
«លោក..លោកបានសន្យាហេីយថាមិនមករំខានខ្ញុំទៀតទេ! គោរពពាក្យសម្ដីខ្លួនឯងខ្លះផងទៅ»លីសា ទម្លាក់សម្លេងចុះហេីយបែរមុខទៅម្ខាង។
«ហេតុអីក៏មិនឆ្លេីយ??!! ឬក៏វាជាការពិត!!»ជុងហ្គុក
«ខ្ញុំគ្មានអីដែលត្រូវរាយការណ៍ប្រាប់លោកគ្រប់រឿងទេ»លីសា បែរមុខមកសម្លឹងចំគ្នាវិញ
«បាន! ដាក់ខ្សែរក្រវ៉ាត់ទៅបេីមិនចង់ងាប់»ជុងហ្គុក គេមិនចង់និយាយអីច្រេីនទេ ព្រោះថាកំហឹងគេពេលនេះវាស្ទេីរតែអាចដាំទឹកពុះ២-៣ឆ្នាំងហេីយ។ មិនចាំយូរទេនិយាយភ្លាមបេីកឡានចេញភ្លាមៗហេីយបេីនិយាយពីល្បឿនវិញមិនបាច់និយាយទេ កុងទ័រ១៦០-១៧០ហ៎ គ្មានខ្លាចងាប់ហេ៎🤏🙂 ហួចទៅផ្លូវវិញសុទ្ធតែឡានពេញនិង។
«ជុន ជុងហ្គុក! បន្ថោយល្បឿនបន្តិចទៅ..នេះជាផ្លូវសារធារណៈណា! លោកកុំឆ្កួតពេកបានទេ»លីសា ដៃទាំងពីរក្ដាប់ខ្សែរក្រវ៉ាត់យ៉ាងណែន។
«ឋាននរកកំពុងតែស្រែកដង្ហេីយហៅនាងហេីយ!»ជុងហ្គុក មិនបន្ថយហេីយថែមទាំងបេីកចាក់ពេញផ្លូវទៀត។
«អោយខ្ញុំសុំអង្វរលោកចុះណា សូមបន្ថយល្បឿនបន្តិចទៅ..ហ្ហាយ~~»លីសា អង្វរមិនទាន់ចប់ស្រួលបួលផង ជុងហ្គុកគេជិះចាក់ចូលកណ្ដាលឡានធំឡេីងលឿនស្លេវដែលកំពុងមានឡានធំមួយបម្រុងវ៉ាឡានធំមួយទៀត។ លីសាស្រែកផងអង្វរផងយំផង🤌។
BINABASA MO ANG
គុំនុំបងប្រុស🔥 (Season 1)
Romanceស្នេហាដែលចាប់ផ្ដេីមពីគុំនុំសងសឹក តាមសងសឹកព្រោះការយល់ច្រលំ ពិសេសនោះគឺភាពអាធ្មានិយមរបស់តួប្រុស ដែលតែងតែគ្រប់គ្រង់លេីជីវិតតួស្រីតាំងតែពីតូចរហូតដល់ធំ៕
