ភាគ1
ផ្ដេីមសាច់រឿងដំបូងគឺនៅផ្ទះត្រកូលអភិជនមួយនៅក្នុងទីក្រុងសេអ៊ូលគឺត្រូវជុនដែលជាត្រកូលមួយដែលមានមុខមាត់ជាងគេនៅក្នុងសង្គមសព្វថ្ងៃនេះ គ្រួសារនេះមានសមាជិក4នាក់ គឺមានឪពុកឈ្មោះជុន លីមីននឹងម្ដាយឈ្មោះលី ណាអុន រីឯកូនប្រុសច្បងមានឈ្មោះថាជុន ជុងហ្គុកនឹងមានកូនស្រីពៅម្នាក់ទៀតឈ្មោះជុង លីសាដែលកាលពី10ឆ្នាំជាងមុនគ្រួសារនេះបានយកនាងមកចិញ្ចឹមអោយបានជាគ្នានឹងជុងគុក ព្រោះថាម៉ាក់របស់ជុងគុកដែលត្រូវជាអ្នកស្រីណាអុនគាត់មិនអាចមានកូនម្នាក់ទៀតបានទេ ព្រោះតែគាត់មានជំងឺម្យាងដែលគេហៅថាឈាមសស៉ីឈាមក្រហមដែលជាហេតុធ្វេីអោយពួកគាត់ទាំងពីរសម្រេចចិត្តយកនាងមកចិញ្ចឹមជាកូនស្រីពៅ ម្នាក់ទៀតហេីយកាលនោះនាងមានឈ្មោះថាប្រាយ៉ាតែដល់ពេលយកនាងមកចិញ្ចឹមក៏ប្ដូរមកជាលីសាជំនួសវិញ។
នៅព្រឹកព្រលឹមនាថ្ងៃច័ន្ទដែលជាថ្ងៃបេីកបវេសនកាលថ្មីនៃសាលាយ៉ុងសាន សិស្សគ្រប់គ្នាបាននាំគ្នាទៅសាលារៀនឡេីងព្រោងព្រាតដេីម្បីដណ្ដេីមតុឬចាប់តុទុកអោយគ្នាអីចឹងទៅ តែក្រលេកមកមេីលនៅក្នុងបន្ទប់ដែលធំទូលាយមួយដែលការតុបតែងវិញគឺថាផ្កាឈូកពេញនិងឯងរីឯម្ចាស់បន្ទប់វិញគ្មានអ្នកណាទេគឺជាលីសាដែលកំពុងតែដេកលក់យ៉ាងស្កប់ស្គល់មិនខ្វល់នឹងនាក់នៅខាងក្រៅឡេីយដែលខំគោះទ្វាស្ទេីរតែប្រេះទ្វាជាពីរនោះទេ ទាំងស្រែកទាំងខំគោះគឺមិនបានធ្វេីអោយស្រីតូចដែលមានអាយុះ15ឆ្នាំម្នាក់នេះកម្រេីកបន្តិចសោះឡេីយ!!!!🥴
«ជុន លីសា...មានភ្លេីងឆេះផ្ទះ!! ឆាប់ក្រោកឡេីង....»ជុងហ្គុក ដោយសារតែអស់ការអត់ធ្មត់ទៅហេីយ គេក៏បានទៅយកកូនសោរទ្វាយកមកចាក់ហេីយដេីរចូលទៅខាងក្នុងបន្ទប់នាង រួចក៏ស្រែកដាក់នាងដែលកំពុងតែដេក🌚។
«អ្អាយ....ថាមិន?!! មានភ្លេីងឆេះផ្ទះមែនទេ??
ឯណាៗ?!?!»លីសា នាងភ្ញាក់ដឹងខ្លួនឡេីងទាំងមមីងមមាំង មិនដឹងទិសតំបន់។
«ឆាប់ទៅមុជទឹកទៅ ម៉ោង6ជាងហេីយ!!ថ្ងៃនេះត្រូវទៅរៀនថ្ងៃដំបូងផង!!»ជុងហ្គុក
«ហ្ហាស? នេះ..នេះបងមកលេងស្អីឆ្កួតៗនឹង ដឹងខ្ញុំភ័យអត់ដូចខ្វះអីលេងចឹង!!»លីសា
«ទៅរៀន...ព្រះនាង មានមេីលម៉ោងអត់នាក!!»ជុងហ្គុក យកទូរស័ព្ទដាក់ចំកណ្ដាលមុខនាងអោយនាងមេីលទៅម៉ោង 6:40នាទីព្រឹក។
«ហ្ហឺយ...ស្លាប់ហេីយ༎ຶ‿༎ຶ នេះយេីងដេកខកមែនទេនាក?!ហេីយមិចក៏បងមិនមកដាស់ខ្ញុំអោយលឿនជាងនេះ?»លីសា ស្ដីអោយខ្លួនឯងរួចក៏ស្ដីអោយគេដែលជាបងនាងវិញម្ដង។
«យេីងមកគោះទ្វាដាស់តាំងពីម៉ោង6ព្រឹក ហេីយបេីគិតមកដល់ឥលូវគឺមកដាស់5ដងហេីយ ក្រែងប្រាប់ថាដឹងហេីយនោះអី!!នៅមានមុខមកបន្ទោសទៀត!!»ជុងហ្គុក យកចង្អុលដៃរុញក្បាលនាងឡេីងចង់ផ្ងាកក្រោយ🤣។
«ស្លាប់ហេីយៗ...ចប់ហេីយ នាងសាហ៉ឺយ...ថ្ងៃចូលរៀនដំបូងផងដេកខកអោយទាល់តែបាន!! ហេីយនេះដេកដូចខ្មោចងាប់ទៀតផង»លីសា ស្ដីអោយខ្លួនឯង។
«ឆាប់ទៅរៀបខ្លួនលឿនៗទៅ នៅនិយាយដល់ណាទៀត»ជុងហ្គុក បញ្ឈប់នាងជាបន្ទាន់ បេីមិនចឹងទេនាងនិយាយតែឯងទាល់តែខកពិតមែនលូវនឹងហេីយ។ បញ្ជាក់: ចូលរៀនម៉ោង8ព្រឹក ចេញម៉ោង4ល្ងាច ។
«ដឹងហេីយ!!ចេញទៅចាំនៅក្រៅទៅ 15នាទីទៀត
ខ្ញុំទៅហេីយ»លីសា ដេញគេអោយចេញ។
YOU ARE READING
គុំនុំបងប្រុស🔥 (Season 1)
Romanceស្នេហាដែលចាប់ផ្ដេីមពីគុំនុំសងសឹក តាមសងសឹកព្រោះការយល់ច្រលំ ពិសេសនោះគឺភាពអាធ្មានិយមរបស់តួប្រុស ដែលតែងតែគ្រប់គ្រង់លេីជីវិតតួស្រីតាំងតែពីតូចរហូតដល់ធំ៕
