ត្រលប់មកដូចពីមុន😃

232 12 4
                                        


ភាគ7

   ស្អែកឡេីងបានមកដល់ នៅសាលារៀនយ៉ុងសាន កន្ដឹងចេញបានបន្លឺឡេីងដែលជាសញ្ញាអោយសិស្សៗអាចសម្រាកពីការសិក្សាបាន។ លីសា ជេននី ឆេយ៉ុង ម៉ូកា និង ស៊ុលអា ពេលនេះបានក្លាយជាមិត្តនឹងគ្នាតិចៗហេីយ ពួកគេទាំង5នាក់បានមកជំនុំគ្នាដេីម្បីនិយាយពីថ្ងៃបុណ្យ
Halloweenនៅ3ថ្ងៃខាងមុននេះ។
«ខ្ញុំធ្វេីមិចនឹងទាន់ទៅ សិស្សច្រេីនណាស់..បេីទាន់ក៏ត្រូវតែងពីរសៀលទៅដែរ..»លីសា និយាយទីរឿងអ្នកតុបតែងមុខអោយសិស្សៗដែលចូលរួម។
«ខ្ញុំក៏ធ្លាប់ធ្វេីការងារនេះពីមុនមកដែលកាលនៅសាលាចាស់ ចាំខ្ញុំជួយធ្វេីឯង»ស៊ុលអា
«យេីងក៏ធ្លាប់ផាត់អោយពួកសិស្សៗកាលពី3ឆ្នាំមុនដែល ចាំយេីងជួយឯងចឹងហ៎..»ជេននី
«បេីអញ្ចឹងសម្រេចអញ្ចឹហេីយណា..ហាមដល់ថ្ងៃធ្វេីជាមិនចង់ចូលរួមឬក៏ឈឺអោយសោះណា»ឆេយ៉ុង
«ដឹងហេីយៗ..»លីសានិងជេននី ឆ្លេីយព្រមគ្នា រីឯស៊ុលអាវិញបានតែញញឹម។
   ★3ថ្ងៃក្រោយមក★ គ្រប់គ្នាបានមកជុំគ្នានៅសាលាហេីយវាបានខុសពីការគ្រងទុក ព្រោះថាសិស្សខ្លះបានទៅផាត់មកពីខាងក្រៅស្រាប់ អញ្ចឹងហេីយលីសា ជេននីនិងស៊ុលអា មិនចាំបាច់ហត់ច្រេីនទេ។
«បងចង់តែងជាអី?»លីសា អង្គុយទល់មុខគ្នានិងថេយ៉ុងហេីយក៏សួរគេព្រោះថានាងជាអ្នកផាត់មុខ។
«អឺ..ជាបិសាចជញ្ជក់ឈាម..ជួយតែងអោយផង មុខបងប្រគល់អោយឯងហេីយ»ថេយ៉ុង ធ្វេីមុខដូចជាចង់យំ។
«ទុកចិត្តចុះ យប់នេះបងនិងក្លាយជាបិសាចជញ្ជក់ឈាមដែលសង្ហារជាងគេបំផុតហេីយ»លីសា ឆ្លេីយតបទៅគេវិញបែបលេងសេីច។
«និយាយអញ្ចឹង ឯងតែងធ្វេីអីគេដែរ?»ថេយ៉ុង ពេលដែលផាត់មុខបានពាក់កណ្ដាល។
«គិតថានិងតែងជាបិសាចពស់Medusa បងគិតយ៉ាងមិចដែរ?»លីសា ដូចកាលពីភាគមុនអញ្ចឹងនាងនិងគេគឺធ្វេីដូចកាលពីមុន។
«មានអីល្អតេីស! ព្រោះថាទីនេះគ្មានអ្នកណាតែងដូចឯងទេ»ថេយ៉ុង
និយាយៗស្រាប់តែមានមនុស្ស2នាក់ដែលក្នុងនោះមាន ស៊ុលអាហេីយនិងជុងហ្គុកបានចូលមកក្នុងបន្ទប់នេះដែរ។
លីសានិងថេយ៉ុងក៏មិនបាននិយាយអ្វីដែលគឺធ្វេីជាធម្មតាដូចគ្មានអ្វីកេីតឡេីងយ៉ាងអញ្ចឹង។ស៊ុលអានិងជុងហ្គុកក៏មកអង្គុយជិតលីសាដែល ព្រោះថាស៊ុលអាត្រូវផាត់មុខអោយជុងហ្គុកដែរ។
«លោកចង់តែងមុខបែបមិចដែរ?»ស៊ុលអា សួរទៅកាន់ជុងហ្គុក។
«ជាបិសាចជញ្ជក់ឈាម!»ជុងហ្គុក គេនិយាយហេីយក៏ញញឹមដាក់ស៊ុលអាដែលស្នាមញញឹមបែបនេះគឺមិនដែលឃេីញគេធ្វេីដាក់នរណាឡេីយ។
«អ៎..លីសាតែងអោយលោកថេយ៉ុងជាអ្វីដែលទៅ»
ស៊ុលអា ទេីបចាប់អារម្មណ៍នឹងមុខថេយ៉ុង។
«ជាបិសាចជញ្ជក់ឈាម..»លីសា ឆ្លេីយតបទៅវិញទាំងមុខស្ងួត ព្រោះថានាងត្រូវមេីលឃេីញមុខរបស់ជុងហ្គុកចឹងហេីយគឺគ្មានអារម្មណ៍និយាយផ្អែមឡេីយ។
★លីសានិងស៊ុលអាអង្គុយជិតគ្នាបែរទៅខាងដូចគ្នា ហេីយថេយ៉ុងនៅទល់មុខលីសា រីឯជុងហ្គុកនៅទល់មុខស៊ុលអា
អញ្ចឹងទេីបលីសាក៏ត្រូវឃេីញមុខជុងហ្គុកពេញៗ។★
«ឯងពិតជាពូកែណាស់ មេីលចុះ..ដូចពិតៗអញ្ចឹង អឺ..បេីអាចឯងធ្វេីអោយបងរបស់ឯងផងបានទេ ព្រោះថាយេីងគឺមិនពូកែទេ ខ្លាចខូចមុខបងឯង»ស៊ុលអា
«មិនអីទេ គ្រាន់តែធ្វេីទៅ មិចក៏បានដែរ»ជុងហ្គុក
«រួចហេីយបងថេ!»លីសា មិនខ្វល់និងនាក់ណាទាំងអស់។
«មិចក៏សង្ហារម្លេស!! នេះច្បាស់ហេីយហីថាឯងជាអ្នកធ្វេីខ្លួនឯងនាក៎»ថេយ៉ុង ពេលដែលគេបានឆ្លុះកញ្ចក់។
«ប្រាប់ហេីយថាអាចទុកចិត្តបាន នេះមេីលចុះ ស្អាតជាងមុខពិតទៀត»លីសា និយាយទាំងសេីច។
«បងមានអារម្មណ៍ថាបងចង់ជញ្ជក់ឈាមមនុស្សមែនទែនហេីយនាក៎!»ថេយ៉ុង
«ចាំចេញទៅក្រៅហេីយក៏ជញ្ជក់ឈាមជេននីទៅ ថ្ងៃនេះលឺមកថានាងតែងជាព្រះនាងព្រិលសរផងណា»លីសា
«មិនសប្បាយទេ! ម៉ោះចាំបងផាត់អោយឯងវិញម្ដង»ថេយ៉ុង គេមិនសូវស្និទ្ធស្នាលនិងជេននីទេ។
«ហឹម..ក៏បាន..»លីសា រួចក៏បិទភ្នែកអោយដេីម្បីអោយ
ថេយ៉ុងផាត់អោយ ទាំងដែលការពិតគឺនាងមិនចង់ឃេីញមុខរបស់ជុងហ្គុកទៅវិញទេ។
«មិនដែលដឹងសោះថាស្រួលនិយាយគ្នាបែបនាក៎»ថេយ៉ុង
«អារម្មណ៍ល្អនោះអី ខ្ញុំឃេីញលីសាញញឹមម្នាក់ឯងមួយ
ព្រឹកហេីយ»ស៊ុលអា
«ខ្ញុំញញឹមព្រោះរូបកូនឆ្មាដែលនៅក្នុងទូរសព្ទប៉ុណ្ណោះ»
លីសា និយាយទាំងបិទភ្នែក។
«មិនមែនកំពុងតែមេីលរូបអ្នកណាទេមែនទេ?!!»ស៊ុលអា
«បងថេ! នេះធ្វេីអោយខ្ញុំឬអត់ទេ?»លីសា មិនតបនិងស៊ុលអា។
«មិចក៏ឯងមិនឆ្លេីយតបនឹងសំណួររបស់នាង»ជុងហ្គុក
«ក្រែងយេីងកំពុងតែផាត់ហីនាក៎»ថេយ៉ុង
«យេីងមិនមែននិយាយពីឯងទេ គឺលីសា! មិចក៏មិនឆ្លេីយនឹងសំណួររបស់ស៊ុលអា»ជុងហ្គុក
«ខ្ញុំចង់ឆ្លេីយឬក៏អត់ទាក់អីអីនឹងបងដែលទេ?»លីសា
«គឺទាក់ទងព្រោះស៊ុលអាគឺជាសង្សាររបស់យេីង»ជុងហ្គុក
«ថាម៉េច? សង្សារ? »ថេយ៉ុង ឡេីងរបូតជក់ចេញពីដៃ។
«ត្រូវហេីយជាសង្សារ តែចាំពេលក្រោយចាំយេីងបកស្រាយ
ឥលូវនេះឯង! មុននេះមិចក៏មិនឆ្លេីយនិងសំណួរបស់ស៊ុលអា»ថេយ៉ុង តបទៅថេយ៉ុងហេីយក៏សួរបន្តមកកាន់លីសា។
«ខ្ញុំមិនចង់ឆ្លេីយ តេីមានបញ្ហាមែនទេ?!»លីសា បេីកភ្នែកនិងបន្តសន្ទនាជាមួយជុងហ្គុកដោយទល់មុខគ្នា។
«កុំអោយដឹងអោយសោះថាឯងលួចទៅធ្វេីស្អីផ្ដេសផ្ដាសជាមួយអ្នកណា!»ជុងហ្គុក
«ទោះខ្ញុំធ្វេីក៏មិនទេីសអ្នកណាដែល បងថេ! យេីងទៅ
បន្ទប់ផ្សេងទៅ ខ្ញុំមិនចូលចិត្តបន្ទប់នេះទេ!»លីសា ចាប់ដៃថេយ៉ុងអោយងេីបឈរតាមនាង។
«នាងប្អូនជេីងល្អខំប្រឹងទៅដល់ផ្ទះដឹងគ្នាហេីយ!»ជុងហ្គុក
«អឺ..បានហេីយ!! លីសាប្រហែលជាអារម្មណ៍មិនល្អហេីយ
ខុសមកពីខ្ញុំដែលនិយាយច្រេីនខ្លួនឯង!!»ស៊ុលអា
«គួរតែដឹងខ្លួនហេីយ »លីសា ហេីយដឹកដៃថេយ៉ុងចេញទៅក្រៅ។
«ក្មេងម្នាក់នេះចរឹកមិនល្អបែបនេះយូរហេីយ! អូនកុំទៅខ្វល់ពីនាងអី»ជុងហ្គុក នៅសល់តែ2នាក់។
«មិនអីទេ នៅក្នុងថ្នាក់ពួកយេីងល្អនឹងគ្នាណាស់»ស៊ុលអា
«មកពីបងមិនល្អ ដែលមិនបង្ហាញពីទំនាក់ទនងរបស់ពួកយេីង បេីបងបង្ហាញតាំងពីយូរណាស់មកហេីយនុះ អូនប្រហែលជាល្អជាងនេះ»ជុងហ្គុក ចាប់ដៃនាងទាំងពីរ។
«បងល្អណាស់ទៅហេីយ គ្រួសារអូនក្រហេីយបងបានឧបត្ថម្ភអោយអូនមករៀននៅសាលានេះទៀត ប៉ិននេះគឺគ្រប់គ្រាន់ហេីយ»ស៊ុលអា ពួកគេនៅតែ2នាក់អញ្ចឹងហេីយបានពួកគេហៅគ្នាបែបនេះ។
«គ្រប់យ៉ាងគឺដេីម្បីអូនទាំងអស់និង តែអូននៅតែមិនយល់ពីចិត្តបងទៀត..»ជុងហ្គុក
«បាន បេីបងចង់ប្រាប់ពួកគេថាយេីងទាក់ទងគ្នា អូនក៏លែងជំទាស់ដែរ សប្បាយចិត្តបានឬនៅ?»ស៊ុលអា
«ពិតមែនហ្ហេស? បេីអញ្ចឹងពេលបានជុំគ្នាពេលណាបងនិងនិយាយរឿងនេះហេីយ»ជុងហ្គុក
  ពួកគេទាំងពីរនាក់និយាយសាសងគ្នាអូនបងយ៉ាងផ្អែមល្ហែមនឹងសេីចសប្បាយ ប៉ុន្តែពួកគេមិនបានដឹងឡេីយ
ថាមានមនុស្សកំពុងតែលួចស្ដាប់ពួកគេសន្ទាគ្នានោះទេ..។

                  សូមរងចាំទស្សនាភាគបន្ត....✨

★ជួយLike cmt នឹងshareអោយអេដមីនផងហា៌🥺
ដេីម្បីបានភាគបន្តលឿនៗ😻

គុំនុំបងប្រុស🔥 (Season 1)Wo Geschichten leben. Entdecke jetzt