បងប្រុសកំពូលហួងហែង😮‍💨

335 7 0
                                        

ភាគ3

ពេលរសៀលម៉ោង3ល្ងាចបានមកដល់ លីសាបានមកមកឈរចាំថេយ៉ុងនៅមុខសាលា ប៉ុន្តែចាំបាត់ៗមិនឃេីញគេមកសោះ នាងអង្គុយចាំគេប្រហែលជាបាន20នាទីជាង ទេីបលេចវត្តមានរបស់ថេយ៉ុងជិះម៉ូតូចេញមក រួចក៏ចតនៅនឹងមុខនាង។
«ចាំបងយូរដែលទេ? បងសុំទោសផងណាដែលអោយចាំយូរបែបនេះ» ថេយ៉ុង មកដល់ដោះមួកហេីយក៏មកសួរនាំនាង ខ្លាចថានាងអន់ចិត្តឬក៏ខឹងគេ។
«ខ្ញុំមិនអីទេ! ចុះបងវិញនោះ មានរឿងអីមិចក៏មកយឺតខ្លាំងម្លេស!?» លីសា
«គឺអ្នកណាក៏មិនដឹងទេ មកលួចបន្ធូរកង់ម៉ូតូរបស់បង..ទម្រាំតែរកអីមកបញ្ជូលខ្យល់បានក៏ត្រូវចំណាយពេលយូរ...អ៎ ទូរស័ព្ទបងក៏អស់ថ្មដែរ» ថេយ៉ុង គេខំប្រឹងពន្យល់នាងយ៉ាងក្បោះក្បាយ ព្រោះខ្លាចនាងអន់ចិត្តតែម្យ៉ាងគត់។
«អឹម..បំភ្លេចចោលទៅ ឥលូវពួកយេីងគិតទៅណា?» លីសា និយាយបង្វែរប្រធានបទព្រោះមិនចង់ដេញដោលពីរឿងនេះច្រេីន ពិសេសនោះគឺនាងបានដឹងហេីយថាអ្នកណាជាអ្នកធ្វេី។
«ដំបូងបងគិតថានឹងទៅសមុទ្រ ប៉ុន្តែឥលូវបេីទៅក៏លែងទាន់ហេីយ...បេីអញ្ចឹងយេីងទៅញ៉ាំអីទៅល្អទេ?!» ថេយ៉ុង
គេក៏មិនចង់ចឹងដែល បេីទៅសមុទ្រគឺមិនអាចមកវិញទាន់ទេ ណាមួយក៏មិនចង់បាត់បង់ឱកាសមួយនេះដែរ។
«អឺម ខ្ញុំក៏គិតថាល្អដែល! ប៉ុន្តែខ្ញុំមិនសូវបានចេញក្រៅទេ ចឹងមិនសូវស្គាល់កន្លែងច្រេីនទេណា!!» លីសា ទឹកមុខនាងពោរពេញទៅដោយស្នាមញញឹម។
«បេីចឹងឆាប់ឡេីងម៉ូតូមក» ថេយ៉ុង អ្នកកម្លោះPlay boy
គ្រាន់តែឃេីញបែបនេះគេក៏មានសង្ឃឹមនឹងក្ដីសុខតិចៗដែរ។
ប្រហែលជាជិត20នាទីក្រោយមក ពួកគេទាំងពីរបានទៅដល់ហាងKFCមួយនៅក្នុងផ្សារទំនេីបធំមួយនៅទីក្រុង សេអ៊ូល។
«បងលឺមកថាលីសាចូលចិត្តញ៉ាំភ្លៅមាន់ហេស?»ថេយ៉ុង
«ហេីយបងទៅលឺមកពីណា?! មិចក៏ដឹងច្បាស់ម្លេស!! បងដឹងទេថាខ្ញុំចូលចិត្តមាន់បំពងខ្លាំងណាស់ បេីសិនជាបានញ៉ាំជាមួយកូកាទៀតនោះ គឺដឹងតែជាតិតែម្ដង»លីសា
«បងសប្បាយចិត្តណាស់ ដែលបានធ្វេីអោយលីសាសប្បាយចិត្ត...បេីចឹងថ្ងៃនេះបងជាអ្នកPayចុះណា!! ចាត់ទុកថាជាការអរគុណដែលលីសាព្រមមកជាមួយបង»
ថេយ៉ុង គេចាប់ផ្ដេីមប្ដូរបរិយាកាសដែលបែបស្រស់ស្រាយទៅជាបរិយាកាសមួយដែលពោរពេញទៅដោយពាក្យថាស្នេហា៍។
«អរគុណអីទៅ! ខ្ញុំទេដែលគួរតែជាអ្នកដែលត្រូវអរគុណបង...បងដឹងស្រាប់ហេីយថាបងប្រុសខ្ញុំឃាំងឃារខ្ញុំខ្លាំងណាស់ រកទៅណាក៏មិនបាន»លីសា រៀបរាប់ពីអ្វីដែលនាងជួបប្រាប់ទៅគេ។
និយាយៗរបស់ដែលពួកគេកម្មង់ក៏បានមកដល់ល្មម។
«មិនបាច់ខ្មាស់បងទេ យេីងសុទ្ធតែជាគ្នាឯងទេ»
ថេយ៉ុង គេនិយាយទៅកាន់នាងពេលដែលឃេីញនាងរកហាមាត់ខាំមាន់ តែឈប់វិញព្រោះខ្លាចគេមេីលមកមិនសមឬក៏អាចធ្វេីអោយគេខ្មាសគេ។
«បងជាអ្នកនិយាយទេណា! បេីអញ្ចឹងខ្ញុំមិនគួរសមទេណា»លីសា និយាយចប់ភ្លាមទាញមាន់យកមកញ៉ាំឡេីងទំនង ដូចក្មេងអត់ដែលបានញ៉ាំមាន់បំពងពីមុនមកអញ្ចឹង។
ក្រោយពីញ៉ាំបណ្ដេីរនិយាយគ្នាលេងសណ្ដេីរហេីយមិន
បានប៉ុន្មានផងអស់មាន់ដល់ទៅ3ក្បាល-,- រួមទាំងភ្លៅមាន់
ក្រឡុកជាច្រេីនចានទៀត ហេីយស្ទេីរតែមួយតុនេះគឺញ៉ាំតែ
លីសាម្នាក់ឯងទៅហេីយ រីឯថេយ៉ុងវិញគេគិតតែពីសេីចនឹងមុខកំប្លែងៗនឹងសម្ដីដែលនាងនិយាយមកកាន់គេ។
«បេីលឺអូននិយាយចឹង អាហ្គុកវាដាក់សំពាធអូនមិនអោយមកទាក់ទងបងមែនដែលទេ?»ថេយ៉ុង
«ហឹម..គឺខ្លាំងទៀតផង..ខ្ញុំមិនដឹងថាគាត់គិតស្អីទេ ប្រុសមុនៗមករញ៉េរញ៉ៃខ្ញុំ គាត់មិនសូវជាខ្វល់អីណាស់ណាដូច
លេីកនេះទេ...»លីសា នាងនិយាយបណ្ដេីរមាត់នៅទំពារ
ដំឡូងបំពងបណ្ដេីរ។
«មិចក៏អូនខ្ចូតអីយ៉ាងនេះ? ហាសហា គឺបងមានន័យថា..
មិនថាមេីលយ៉ាងណាបងមិនឃេីញអូនអាក្រក់បន្តិចសោះឡេីយនាក៎»ថេយ៉ុង ដោយសារតែនាងខ្ចូតពេកទេីបធ្វេីអោយគេទ្រាំមិនបានក៏ច្រលំសរសេីរនាងបន្តិចទៅ តែក៏កែប្រែជាពាក្យលេងសេីចតាមក្រោយវិញ។
«ខ្ញុំមិនដឹងថាបងសរសេីរឬក៏បង្អាប់ទេនាក៎ ប៉ុន្តែអរគុណហេីយ...»លីសា ឈោងមុខទៅជិតគេបន្តិចហេីយក៏និយាយពាក្យថាអរគុណជាមួយនឹងទឹកមុខញញឹមភ្នែកលឹបៗហេីយថ្ពាល់ក្រហមៗនឹងច្រមុះក្រហមផងដែល ដែលបណ្ដាលមកពីនាងញ៉ាំមាន់ក្រឡុកទឹកម្ទេសខ្មៅ។
«បងសង្ឃឹមថានឹងមានពេលវេលាបែបនេះជាមួយអូនអោយច្រេីនៗ»ថេយ៉ុង
★បញ្ជាក់ពាក្យ អូនឬឯង គឺជាពាក្យធម្មតាដែលគេហៅមកកាន់នាងទៅហេីយ★
«ខ្ញុំមិនគិតថាអាចនឹងមានពេលវេលាបែបនេះម្ដងទៀតបានទេ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងមានទៀតទៅចុះ»លីសា បញ្ហារបស់នាងគឺមកពីបងប្រុសមិនជាប់សាច់ឈាមរបស់នាងម្នាក់នោះនិងឯង..គេតាមរករឿងនាងរហូត។
ពេលដែលញ៉ាំអីហេីយ ថេយ៉ុងបាននាំលីសាទៅកន្លែងលេងហ្គេម។
«តុក្តតាឆ្មានោះស្អាតខ្លាំងណាស់»លីសា ចង្អុលទៅតុក្តតាដែលនៅក្នុងទូរហ្គេម។
«ចង់បានទេ ចាំបងចាប់អោយ..»ថេយ៉ុង និយាយភ្លាមអូសដៃនាងទៅកន្លែងទូរហ្គេមភ្លាម ដេីម្បីចាប់តុក្តតាដែលនាងចង្អុលមុននេះ។
ថេយ៉ុងគេខំចាប់ឡេីងជិត10ដង ប៉ុន្តែនៅតែមិនបានតុក្តតាសូម្បីតែមួយ។
«ខ្ញុំគិតថាយេីងឈប់ត្រឹមនឹងទៅ ចាំចាប់លេីកក្រោយអីទៀតក៏បានដែលណា»លីសា នាងដឹងថាទោះខំចាប់ដល់ស្អែកក៏មិនបានដែរ។
«បងសុំទោសណា ដែលយកវាអោយអូនមិនបាន»ថេយ៉ុង
«មិនអីទេ! យេីងទៅផ្ទះទៅ នេះក៏យប់ហេីយដែរ»លីសា
«Okay តោះយេីង»ថេយ៉ុង គេមេីលទៅម៉ោងនៅនាឡិកា
ដៃរបស់គេឃេីញថាវាយប់ណាស់ហេីយ
ពួកគេក៏ជិះម៉ូតូមកផ្ទះវិញធម្មតា លីសាជិះពីក្រោយនឹងបានយកដៃអោបចង្កេះរបស់ថេយ៉ុងផងដែរ មេីលទៅនាងគឺ មានក្ដីសុខនឹងស្រស់ស្រាយមែនទែន ព្រោះជិះពេលយប់វារៀងត្រជាក់តិចៗ ហេីយនេះក៏ជាលេីកទៅមួយរបស់នាងផងដែរ។ មិនយូរប៉ុន្មានថេយ៉ុងក៏បានជូនលីសាមកដល់នៅមុខផ្ទះនាង។
«អរគុណបងហេីយណា សម្រាប់ថ្ងៃនេះ»លីសា ដោះមួកចេញរួចរាល់ហេីយក៏ឈរអរគុណគេជាមួយនិងទឹកមុខញញឹមរីកដូចផ្កា..។
«បងក៏ដូចគ្នា..អរគុណសម្រាប់ពេលវេលាល្អៗមុននេះណា...»ថេយ៉ុង យកដៃទៅញីក្បាលនាងតិចៗ។
«ចាស៎...បេីចឹង..អឺ...ខ្ញុំចូលផ្ទះហេីយ..អ៎..បងទៅផ្ទះវិញអោយស្រួលបួលណា កុំជិះលឿនៗពេក...»លីសា ផ្ដែផ្ដាំទាំងអៀនព្រៀន ហេីយក៏បែរខ្លួនដេីរចូលទៅក្នុងផ្ទះ។
«អេ៎..លីសា!ឈប់សិន...»ថេយ៉ុង ចុះពីម៉ូតូហេីយដេីរសម្ដៅមករកនាង។
«ចា..ចាស...បងមានការអីទៀតមែនទេ?!»លីសា
និយាយដាច់ៗទាំងភ័យលាយអៀនតិចៗ។
«របស់នេះស្អាតជាងបេីសិនជាបាននៅជាមួយអូន..»
ថេយ៉ុង យកដង្គៀបរូបមេអំបៅមួយមកគៀបអោយនាង។
«អឺ..ប៉ុន្តែ..អឺ..មានគេប្រាប់ថាខ្ញុំគៀបដង្គៀបបែបនេះមិនស្អាតទេ..»លីសា នាងនិយាយទាំងអោនមុខចុះ។
«អ្នកណាថាក៏ថាទៅ សម្រាប់បងអូនស្អាតគ្រប់ពេលមិនថាយ៉ាងមិចនោះទេ..បងទៅសិនហេីយណា..bye²...»
ថេយ៉ុង និយាយហេីយក៏ញីក្បាលនាងតិចៗម្ដងទៀត រួចក៏ឡេីងម៉ូតូបេីកចេញទៅភ្លាមៗតែម្ដង។
«យ៉ាងមិចអញ្ចេះ...មិចក៏មានអារម្មណ៍អីប្លែកបែបនេះ...»
ស្ទាបដេីមទ្រូងខ្លួនឯងដែលពេលនេះបេះដូងនាងកំពុងតែលោតខុសពីធម្មតា។
រវល់តែអៀន នាងមិនដឹងទេថាមានមនុស្សម្នាក់ដែលកំពុងតែសម្លឹងមកកាន់នាងពីខាងក្នុងបង្អួចកញ្ចក់ផ្ទះនាងជាន់ទីពីរនោះឡេីយ។

សូមរងចាំទស្សនាភាគបន្ត.....

គុំនុំបងប្រុស🔥 (Season 1)Where stories live. Discover now