ep8: ចាប់ឯងមកធ្វើប្រពន្ធយើង

Magsimula sa umpisa
                                    

"......."បាត់មាត់

  នាយក្រាស់ចាប់ទាញរាងតូចឲក្រោកឡើងមួយទំហឹង មិនគិតដល់អ្នកម្ខាងទៀតដែលអស់កម្លាំងគ្មានអ្វីចូលពោះតាំងពីថ្ងៃនោះសោះ នាយសង្ហាចាប់ទាញកាយតូចដើរមកក្រៅរួចក៏ស្រែកប្រាប់ទៅអ្នកបម្រើក្នុងផ្ទះថា

"អ្នកទាំងអស់គ្នា!នេះជាភរិយាខ្ញុំ ចាប់ពីថ្ងៃនេះទៅ គេជាលោកប្រុសតូចនៃផ្ទះនេះហើយ ត្រូវបម្រើគេឲបានល្អ "

"Park sunghoon!ប្រពន្ធឆ្គួតយ៎ស្អីរបស់ឯង? យើងជាប្រពន្ធឯងពីកាល់ណា? "នីគីគ្រាន់តែឮភ្លាមក៏និយាយខ្សឹបដាក់ត្រចៀកស៊ុងហូន

"បិទមាត់!! ឬចង់ឲយើងកាប់កង់ៗឲឆ្កែស៊ី? "ដោយមិនចង់ធ្វើចំណីឆ្កែរាងតូចក៏មិនតបតរអ្វីទៀតដែល

"បាទ/ចាស៎ លោកប្រុស "អ្នកបម្រើប្រុសស្រីឆ្លើយឡើង ពួកគេមិនមានថាអ្វីទេមានតែសប្បាយចិត្តក្រែងលរចៅហ្វាយពួកគេកែចរឹកឃោឃៅបានខ្លះ

"អ្នកទាំងអស់គ្នាទៅសម្រាកបាន! "ស៊ុងហូនថាហើយក៏ចាប់អូសដៃនីគីចូលក្នុងវិញ មិនថានាយនីគីបុកតុទូ អ្វីទេតែគេអូសគឺអូសហើយ មិនខ្វល់ ...

   #ក្នុងបន្ទប់

"យ៉ាងមិច?មើលមុខយើងធ្វើអី? មុខយើងដាំពេជ្យមែនបានខំមើលម្លេស "នីគី ចរឹកឆ្នាស់នេះចេញមកវិញទៀតហើយមិនថាគេគម្រាមឲឆ្កែស៊ីក៏មិនខ្លាចដែរ

"អត់ទេ! យើងមើលថាមុខនឹងព្រោះថាបើយកលក់ឲធ្វើជាចំណីក្រពើបានប៉ុន្មាន "ស៊ុងហូនតប មួយឃ្លានេះមានន័យជ្រៅខ្លាំងរហូតឲអ្នកខ្លះចង់ខ្យល់ចាប់

"គិតថាយើងគ្មានអ្វីគ្រប់គ្រាន់ក្រៅពីធ្វើជាចំណីសត្វទេមែនទេ? យើងល្អជាងឯងឆ្ងាយណាស់! ឆឺស! "នីគីមើលលើមើលក្រោមស៊ុងហូនហើយតប

"ភ្នែកនឹងកុំចេះតែហ៊ានប្រយត្ន័ខ្វាក់! "ស៊ុងហូនច្រលរដៃខ្លួនទៅជិតភ្នែកនីគី

"ឆឺស! "នីគីងាកវឹង ហើយក៏ដើរទៅអង្គុយកៅអីនៅជិតនោះ វារាងនៅជិតបង្អួចដែល គេក្រលែកទៅក្រៅអង្គុយមើលមួយសន្ទុះធំក៏រកផ្លូវរត់ឃើញហើយ តែត្រូវផ្លោះរបង តែមិនអីទេទោះត្រូវហោះហួសភ្នំក៏ដោយឲតែបានទៅផ្ទះវិញស៊ូទ្រាំហក់ក៏បាន~~

     ...........

"បានហើយ!ចូលគេងម៉ោង2ហើយ "រាងក្រាស់បង្ហើយកិច្ចការខ្លួនហើយក៏ងាកមកក្រលែកមើលអ្នកអង្គុយលើសាឡុង ដែលបើកភ្នែកមិនរួច ងងុយក៏មិនដេក

" បើងងុយមិចមិនដេក? "ស៊ុងហូនសួរឡើងជាមួយសម្ដីរឹងជាងថ្មភ្នំទៅទៀត

"មិនបានងងុយទេ!! ចាំមើលឯងដេកអាលនឹងចាប់ឯងបោះចូលអាងក្រពើរ "ប្រកែកនឹងគេទៀត ទាំងដែលអម្បិញមិញគេចាប់ បានហើយសោះ

"ក្រពើរមិនស៊ីយើងទេ! តែបើឯងវាប្រហែលជាស៊ី ថាមិនត្រូវដណ្ដើមគ្នាខំស៊ីផងមិនដឹង "ស៊ុងហូនតប

"ក៏បាន! យើងដេកលើគ្រែ ឯងលើការ៉ូ "នីគីតបហើយក៏ដើរទៅគ្រែធំ ដែលអាចគេងគ្នាបីទៅបួននាក់បាន យកភួយដណ្ដប់ហើយគេងបម្រុងនឹងលក់ហើយ ស្រាប់តែមិនដឹងខ្មោចមកពីណាចាប់អូសជើងគេធ្លាក់ពីលើគ្រែឮសូរតែ !ដុក!

"អាឆ្គួត! វាថីឯង បានជាមកអូសជើងយើងនឹង? គ្មានខួរឬយ៉ាងមិចមិនឃើញគេដេកពួនទេអី " កំពុងងងុយផងមកទាញជើងអីណា អ្នកណាមិនម៉ួម៉ៅ

"គ្រែយើង! ឯងមានសិទ្ធអីមកដេកលើគ្រែយើង? "ស៊ុងហូនតប

"គ្មានសិទ្ធយ៉ាងមិច! អានេះគ្មានការចងចាំទេដឹង មិញទើបស្រែកប្រាប់គេថាយើងប្រពន្ធខ្លួនឯងសោះ! មិនគួរខូចខួរទាំងក្មេងសោះ " នីគីនិយាយទាំងគ្រវីក្បាល

"យើងបងឯង5ឆ្នាំ មិចបានមិនចេះគោរពចាស់ទុំអ្វីសោះ ? តែ~~~~ ឯងថាឯងជាប្រពន្ធយើងមែនទេ? Wow ..... "ភ្នែកប្រុសព្រាន បង្ហាញខ្លួនឡើងលើផ្ទៃមុខ ផាក ស៊ុងហូន

"អានេះ..... ហ្វាយ!!!!!! "ប្រុងនឹងថាស្ដីឲអ្នកម្នាក់ទៀតហើយ តែស្រាប់តែខ្លួនប្រាណខ្លួនត្រូវគេលើកផុតពីដី

"ស្រែកធ្វើអ្វី ប្រពន្ធសម្លាញ់? ហឹម~~ "(ទៀតហើយ ~~ សាធុៗ😇🙏 )

"ប្រពន្ធខ្មោចយ៎ ស្អីវា ! *ផុស* "មួយដៃចំកញ្ចឹង-ក- ធ្វើឲអ្នកម្ខាងទៀតរកសន្លប់ នីគីម្នាក់នេះទោះមិនមែនជាalphaក៏ដោយ តែដៃធ្ងន់ជាងអ្វីទៅទៀត

  ផ្រួស ! កាយមាំដួលផ្រួស ក្រោយត្រូវមួយដៃចំកញ្ចឹង-ក-

"អញស្មានតែខ្លាំង! ឆឺស មិនខ្មេសទេ" ធ្វើឲគេសន្លប់ហើយ នីគីបោសដៃ រួចក៏ឡើងទៅគេងលើគ្រែបាត់ ទុកឲអ្នកខ្លះដេកសន្លប់លើការ៉ូ បើសិនជាគេរត់ទៅវិញពេលនេះរកផ្លូវមិនឃើញទេ ទីនេះឆ្ងាយពីក្រុងហើយងងឹតទៀត ណាមួយខ្លាចខ្មោចផង👻👻

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Tahanan ng mga kuwento. Tumuklas ngayon