Ep19 : talking nonsense🚫

1.1K 108 9
                                    

"អ៎!បងjame ចង់ទៅណាមែនទេ? "នីគីសួរ

"អ៎!គ្មានអ្វីទេបាទ! តើនៅមានអ្វីឲខ្ញុំជួយទេ? " jameនិយាយឡើង

"គ្មានអ្វីច្រើនទេបង! បងគ្រាន់តែទៅជួយលើកអាហារក្នុងផ្ទះបាយមក!ខ្ញុំបានរៀបរួចរាល់ហើយ ! "នីគីនិយាយព្រមទាំងដើរទៅកាន់តុបាយនឹងដាក់ចានអាហារក្នុងដៃចុះ

"នេះ!លោកម្ចាស់!!!អាហាររួចរាល់ហើយ~អញ្ជើញមកពិសារបាទ~~ "នីគីក៏បានហៅស៊ុងហូនដែលអង្គុយមុខងាប់ ដូចអាណាចាប់អារ-ក-

  នាយក្រាស់ដើរតម្រង់មកកាន់តុអាហារ ក្លិនឈ្ងុយឈ្ងប់របស់អាហារធ្វើឲកាន់តែចង់ញ៉ាំ

"លោក!សាកមួយមាត់ទៅ! ខ្ញុំខំធ្វើណា!! "នីគី

"....... "ស៊ុងហូនមិននិយាយអ្វីនោះទេ តែក្នុងចិត្តកំពុងតែមិនស្រួល

"ហីយ៉ា!កុំធ្វើទឹកមុខបែបនឹងអី!ខ្ញុំមិនបានដាក់ថ្នាំលោកឯណា! "នីគីនិយាយឡើងព្រមទាំងទាញចានមួយទៀតយកមកញ៉ាំដើម្បីបញ្ជាក់

"ឃើញទេ!ខ្ញុំញ៉ាំកើតតើ!លោកសាកសិនទៅ! "នីគីនិយាយព្រមទាំងដួសម្ហូបមួយស្លាបព្រាពេញ
បញ្ចុកស៊ុងហូន ចំណែកនាយក្រាស់វិញឃើញគេបញ្ចុកបែបនេះក៏ទទួលទៅ តែអ្វីដែលនាយនឹកស្មានមិនដល់នោះគឺ.......

"ម្ហូបម៉ាកស្អីរបស់ឯងនឹង? " ស៊ុងហូនសួរឡើង ទាំងទឹកមុខពិបាកលេប

"គឺគ្រាន់តែ fried bacon ជាមួយការ៉េមសូកូឡា! ស្រោចទឹក strawberry តើ! "(ងាប់ហើយ!!! លេបមិនចូលទេលោកកូន🔛🔝)

"ឯងធ្វើម្ហូបឆ្គួតយ៎ស្អី! មិនចេះធ្វើម្ហូបទេហេស៎? "ស៊ុងហូនសួរទាំងកំហឹង

"ណែ៎!មិចលោកនិយាយចឹង! លោកដឹងទេថាម្ហូបនេះខ្ញុំធ្វើជាពិសេសសម្រាប់លោកណា! "នីគីនិយាយតបទាំងញញឹមចុងមាត់

"ឯង- "

"លោកប្រុស! លោកប្រុសជេយ៍ត្រលប់មកពី Italyវិញហើយបាទ!! "Jameរត់មកពីក្នុងផ្ទះបាយមកប្រាប់ស៊ុងហូនក្រោយបានទទួលទូរសព្ទ័ពីខាងអង្គរក្សបងប្រុសស៊ុងហូន

"ហ្អឹស! Riki យើងផ្ងើរទុកសិនចុះ! ចាំយប់យើងនឹងដាក់ទោសឯងទាល់តែងើបមិនរួច! "

"ឆាប់មកយកវិញផង~ ខ្ញុំខ្លាចបើសិនជាលោកងាប់ទៅនៅសល់កម្មហើយតាមមកលងខ្ញុំ!!!!" នីគីស្រែកដាក់ស៊ុងហូននៅពេលដែលនាយក្រាស់ដើរជិតទៅដល់ទ្វា

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Tahanan ng mga kuwento. Tumuklas ngayon