Ep24 : ស្អី???

884 98 13
                                    

ក្នុងមន្ទីពេទ្យឯណេះវិញ នាយតូចនីគីកំពុងឲលោកគ្រូពេទ្យពិនិត្យ jonhគឺនៅក្បែរនាយ ចំណែកjameគឺឈរចាំខាងក្រៅ ។

"អ្នកប្រុស! ជាដំបូងខ្ញុំបានរកឃើញថា អ្នកប្រុសប្រើប្រាស់ថ្នាំសន្លប់ច្រើនហួសកម្រិតហើយ ~ នេះជាការណែនាំហើយអ្នកប្រុសត្រូវធ្វើតាមជាបាច់ខាត ចាប់ពីពេលនេះទៅគឺហាមប្រើប្រាស់ថ្នាំសន្លប់ ហាមប្រើសូម្បីតែមួយគ្រាប់ ព្រោះវាអាចប៉ះពាល់ខ្លាំងដល់- "លោកគ្រូពេទ្យនិយាយបានប៉ុណ្ណេះក៏ត្រូវកាត់ដោយសារ jonh

"មិចបានជាគាត់ត្រូវប្រើប្រាស់ថ្នាំសន្លប់រហូតហួសកម្រិតបែបនេះ! ប្រាកដណាស់គឺលោកប្រុស ខ្ញុំនឹងទៅចាប់លោកប្រុសចងជាមិនខានបើនៅតែឲអ្នកប្រុសតូចពិសារថ្នាំទៀត "jonhទ្រង់ក្ដៅក្រហាយជាអ្នកជួបផ្ទាល់ទៅទៀត

"បងjonh~ស្ដាប់លោកគ្រូពេទ្យសិន! "នីគីឃាត់jonh

"ចឹង~ អ្នកប្រុសត្រូវរក្សាសុខភាពឲបានល្អចាប់ពីពេលនេះទៅ គឺហាមពិសារថ្នាំគ្រប់ប្រភេទទាំងអស់ សុខភាពអ្នកប្រុសខ្លាំងខ្សោយណាស់ នេះចាត់ទុកជាសំណាងដែលមិនប៉ះពាល់ក្មេងក្នុងផ្ទៃ- "

"ស្អីគេ!!!!!!!!?????????? "នីគីស្រែកឡើងសឹងបែកមន្ទីពេទ្យទៅហើយ

"លោកគ្រូពេទ្យនិយាយលេងក៏មែនទែនបាទ? "Jonhសួរឡើងទាំងនៅគាំងកម្រើកលែងកើត

"គឺអ្នកប្រុសមានផ្ទៃពោះ3សប្ដាហ៍ហើយ~ អបអរសាទរផង ! "លោកគ្រូពេទ្យស្ដីឡើងទាំងញញឹមពព្រាយ

"ហ្អាយ!!!!!!!!! អបអរសាទរខ្មោចយ៎ស្អី!!! "នីគីពេលនេះគឺសឹងមិនជឿនៅអ្វីដែលខ្លួនបានឮ

"សម្រួលអារម្មណ៍សិនអ្នកប្រុស ~ខ្ញុំដឹងថានេះជាកូនដំបូង ចឹងខ្ញុំសុំឲអ្នកប្រុសស្ដាប់តាមការណែនាំខ្ញុំបន្ដទៀត ~ "លោកគ្រូពេទ្យព្យាយាមឃាត់នៅចិត្តខឹងរបស់នីគី

"ហឺយ!!! និយាយមក! " នីគីតបទាំងកំពុងសម្រួលអារម្មណ៍ខឹង

"អ្នកប្រុសហាមធ្វើការងារធ្ងន់ បើអាចខ្ញុំមិនចង់ឲធ្វើអ្វីនោះទេព្រោះសុខភាពអ្នកប្រុសខ្សោយខ្លាំង ហើយមួយទៀតអ្នកប្រុសគឺនៅក្មេងខ្លាំងណាស់  រឿងដែលខ្វះមិនបានគឺ ស្វាមីរបស់អ្នកប្រុសត្រូវតែមើលថែដិតដល់ជាទីបំផុត ព្រោះក្មេងអាចនឹងធ្វើទុក្ខបើគ្មានការមើលថែពីគាត់ ! "លោកគ្រូពេទ្យ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now