Ep31 :លោកជាkoga yudai??

957 111 10
                                    

  Private jet បានចុះចតនៅបរិវេណទីធ្លាក្រោយផ្ទះត្រកូលNishimura ។ អ្នកនៅក្នុងផ្ទះព្រមទាំងjake heeseungកំពុងឈរចាំការមកដល់របស់អ្នកទាំងអស់!។ កាយតូចទន់ល្វេកល្វក់ដូចចាហួយបោះជំហានចុះមកដោយមានjonhជួយគ្រារពីក្រោយ ។ ជេគឃើញវត្តមានរបស់នីគីភ្លាមក៏រត់ទៅមើល

"ឯងយ៉ាងមិចហើយ? ដឹងទេថាបងបារម្ភពីឯងប៉ុណ្ណា? "ជេគសួរឡើងទាំងបារម្ភ

"មិនអីទេបង! "នីគីញញឹម

"ហេតុអ្វីបានជាឯង? "ជេគចង្អុលពោះរបស់នីគីដែលកំពុងផ្ទុកក្មេងក្នុងនឹង

"គឺរឿងវាវែងឆ្ងាយណាស់បង! ចូលទៅក្នុងសិនទៅខ្ញុំទន់ជើងដួលដេកដីឥឡូវហើយ ! " នីគីដើរទៅជាមួយjonhទុកឲជេគឈរមើលមុខហ៊ឺសឹង

"អូនឃើញទេ! គេនៅតែលេងច្រើនមិនខ្វល់ពីអ្វីទាំងអស់! "ហ៊ឺសឹង

"បងចង់មានន័យថាអូននិយាយខុសមែនទេ? "ជេគតប

"អត់ទេ! អ្នកណាគេហ៊ានថាអូននិយាយខុស ! " ពួកគេញ៉ោះគ្នាហើយក៏ដើរចូលទៅក្នុងបាត់

"ពួកក្មេងៗអស់នេះវើយ~ " លោកNishimuraដើរតាមពីក្រោយនិយាយទាំងហួសចិត្ត ពេលនេះពួកគេបានសម្រាកហើយមិនបាច់ហត់ស្វែងរកអាមេបង្កបញ្ហាទៀតទេ !

   #ក្នុងមន្ទីពេទ្យ រដ្ឋ los angels

"ចៅហ្វាយពិសារអ្វីសិនទៅហី? "

"មិនបាច់ឲគាត់ហូបទេ ពូកែរកទំនុកឃើញណាស់ឥឡូវឲសមមុខ ត្រូវឪក្មេកបាញ់មធ្យមទេ ងំប្រពន្ធកូនរត់ចោលទៀត ! " liliceឈរស្ដីឲស៊ុងហូន

"ឯងមិនឃើញបងពិបាកចិត្តទេហេស៎? នៅមានមុខមកចម្អកទៀតហេស៎? "

"និយាយឲចំទៅខ្ញុំមិនដឹងគិតខុសឬត្រូវទេដែលចូលរួមសម្ដែងជាមួយបង! ឥឡូវគេគិតថាជាស្រីដណ្ដើមប្ដីគេទៀត! "នាងliliceថាឲអ្នកគេងលើគ្រពេទ្យចំៗ

"ហឺយ! អ្នកណាទៅដឹង? "

"ចរឹកចឹងៗ សុំឲនីគីរត់ចោលបងទៅយកប្ដីថ្មីទៅចុះ! " liliceដាក់ទំនាយថែម

"ឯងកុំនិយាយចឹងបានទេ! បើវាជាការពិតចុះកូនបង? "ស៊ុងហូននិយាយទាំងអារម្មណ៍មិនល្អ

"នេះណាបងហ៊ូន! បងគិតរឿងប្រពន្ធកូនបង ចុះប្រពន្ធកូនខ្ញុំ? បងសុំខ្ញុំឲជួយរឿងនេះ ខ្ញុំក៏ដាច់ចិត្តហោះពីNewyorkមក ហើយត្រូវសម្ដែងធ្វើតួរចិត្តអាក្រក់ទៀត ! អានឹងមធ្យមទេងំព្រឹកមិញត្រូវនីគីយកទឹកលាងសម្អាតត្រីជះចំកណ្ដាលមុខ ហើយត្រូវរលាកជាមួយកាហ្វេក្ដៅទៀត! ចឹងខ្ញុំមានតែជួនពរឲបងឯងសេដមួយជីវិត ប្រពន្ធកូនរត់ចោលលែងមកវិញ ឲដេកឈឺងាប់ទៅ ! " ពាក្យជួនពរ of the year

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now