2/អ្នកណាគេនឹង?ស្អាតម្លេះ!

Beginne am Anfang
                                        

«សុំទោសផងចាហ្វាយ» និយាយរួចក៏ឱនមុខចុះទៅ

«ឯងទៅលើជាមួយយើង» រាងក្រាស់និយាយហើយបក់ដៃហៅអោយរាងតូចទៅលើជាមួយខ្លួន ជេគឃើញគេហៅដូច្នេះក៏ដើរតាមពីក្រោយដោយឱនមុខចុះ ពីព្រោះថាមានភ្នែកជាច្រើនបាញ់មករកគេ

«ណែៗ ឯងមានដឹងថាគេជាអ្នកណាទេ?» អ្នកបម្រើទី១សួរទៅសានភ្លាមបន្ទាប់ពីចាហ្វាយខ្លួនឡើងទៅលើបាត់

ក្«មេងនឹងគួរអោយអាណិតណាស់ គេឈ្មោះថាជេគអាយុ20ឆ្នាំ គេត្រូវម្ដាយលក់អោយចាហ្វាយហើយយកលុយទៅលេងល្បែង» សាននិយាយរៀបរាប់អោយអ្នកបម្រើនោះស្ដាប់

«ហឹមគេគួរអោយអាណិតណាស់» អ្នកបម្រើទី១និយាយ

«ម្ដាយគេជាមនុស្សឬសត្វនឹង! ទោះបីសត្វវាក៏ចេះស្រឡាញ់កូនវាដែរ» អ្នកបម្រើទី២និយាយ

«លក់កូនដើម្បីយកលុយលេងល្បែង ហឹសបើនៅជិតអាញ់វិញជាន់ករនាងឯងអោយងាប់មង» អ៊ំជឿនដែរជាម៉ែដោះរបស់រាងក្រាស់និយាយទាំងទឹកមុខក្រមូវ

«កូនស្អាតយ៉ាងនេះមកលក់គ្នាទៀត មីស្រីចិត្តខ្មៅនេះ!» អ្នកបម្រើ

«ស្អាតស្អីទេ មុខគ្មានអំណោយផលចឹងបានជាម៉ែយកមកលក់» អ្នកបម្រើដែរឈ្មោះលីលីនិយាយទាំងពេបមាត់

«ណែលីលី និយាយចឹងប្រយត្ន័ចាហ្វាយឮដាច់ក្បាលទៅ» អ្នកបម្រើទី២និយាយ

«មានអីត្រូវខ្វល់ គេមិនមែនជាចាហ្វាយឯណា មើលទៅប្រហែលជាអ្នកបម្រើថ្មីទេដឹង» លីលីនិយាយ

«ថាមិនត្រូវទេ តិចគេជាសង្សារបស់ចាហ្វាយអីទៅ!»

«បានហើយឈប់និយាយជាមួយវាទៅ ម៉ោះជួយអ៊ំធ្វើម្ហូប» អ៊ំម៉ែដោះនិយាយប្រាប់ទៅអ្នកបម្រើទី២ ហើយក៏ដើរចេញទៅ

+ខាងលើ

«លោក!លោកជាអ្នកណាទៅ?បានជាមានផ្ទះធំយ៉ាងនេះ?!» គ្រាន់តែចូលមកដល់បន្ទប់រាងក្រាស់ភ្លាមជេគក៏ចាប់ផ្ដើមសួររាងក្រាស់

«ចុះបើយើងប្រាប់ហើយឯងខ្លាចយើងទេ?» រាងក្រាស់សួររាងតូចដោយលើកចញ្ចើមមួយ

«ខ្លាច? ហេតុអីត្រូវខ្លាច? លោកមិនមែនជាខ្មោចឯណា» រាងតូចឆ្លើយដោយធ្វើមុខឆ្ងល់

ប្លន់បេះដូងលោកម៉ាហ្វៀWo Geschichten leben. Entdecke jetzt