ភាគទី៦

436 47 7
                                    

ភាគ៦:ដៃមឹកនាំទុក្ខ

"ពូស៊ុងហា៎ យប់នេះខ្ញុំសុំគេងណាមួយពូជេគហើយណា"ក្រោយពេលដេីរលេងអស់ចិត្តអស់ចង់ហើយ ចាងគូបន្ទាប់ពីងូតទឹកហើយក៏មករំអុកពូគេមកដល់ក្នុងបន្ទប់សារជាថ្មី

"ចុះឯងមិនចង់គេងជាមួយពូទេហេស៎? ពូចង់គេងជាមួយឯងណា"ស៊ុងហ៊ុនដែលកំពុងអានសៀវភៅនេាះក៏ទម្លាក់សៀវភៅចុះដេីម្បីនិយាយជាមួយចាងគូ

"ពូគេងជាមួយខ្ញុំតែរហូតហើយតេី"

"អញ្ចេសចុះបេីពូចង់គេងជាមួយចាងគូដែរយេីងទាំងបីគេងជាមួយគ្នាតែម្តងទៅ ព្រោះខ្ញុំថែមទាំងបានគេងជាមួយពូហើយនិងពូជេគទៀត ណាពូណាធ្វើបែបនេះទៅណា"សុខៗអាល្អិតចាងគូក៏ស្រាប់តែលេចចេញគំនិតថ្មីមួយទៀតធ្វេីឲ្យស៊ុងហ៊ុននាយសេីចដេីមក

"ហេតុអីក៏សេីច ចាងគូមិនមែនតួត្លុកកំប្លែងសម្រាប់ពូទេ"ចាងគូស្រាប់តែជ្រួញចិញ្ចេីមចូលគ្នាមិនយល់ថារឿងអ្វីដែលស៊ុងហ៊ុនត្រូវសេីច

"ហ្ហេីយណ្ហើយចុះ បេីចង់គេងជាមួយគេនេាះក៏ទៅគេងទៅពូមិនឃាត់ទេ ហើយបេីគេងបីនាក់ពូក៏មិនអូខេដែរ"នាយតបទៅវិញដេាយទាញសៀវភៅយកមកអានធម្មតា

"នេះពូមិនខ្វល់ជាមួយចាងគូទេយ៉ាងម៉េច ពូស៊ុងមិនល្អដូចពូជេគខ្ញុំសេាះ"អាល្អិតចាងគូនិយាយចប់ក៏បេាះដំណើរចេញព្រុយសម្តៅទៅបន្ទប់របស់ជេគដែលនៅម្ខាងទៀតទុកឲ្យស៊ុងហ៊ុនអង្គុយអស់សំណេីចម្នាក់ឯង ចាំមេីលអាល្អិតហ្នឹងឃើញខឹងអញ្ចឹងទេប្រាកដណាស់ស្អែកឡើងដឹងតែបបួលនាយទៅនេះទៅនេាះហើយ។

តុក តុក សម្លេងគេាះទ្វារបានបន្លឺឡើងនាំអារម្មណ៍រាងតូចដែលបម្រុងនឹងរៀបគេងនេាះត្រូវបង្ខំចិត្តទៅបេីកទ្វារ។ក្រេាយពេលបេីកទ្វារក៏លេចនូវរូបរាងអាល្អិតមួយរូបដែលកំពុងតែយំយែកជូតទឹកភ្នែកខ្លួនឯង

"ចាងគូឯងកេីតអីហ្នឹង"ជេគបន្ទន់ជង្គង់ដេាយប្រេីដៃស្រឡូនទៅជូតទឹកភ្នែកដែលស្រកមកតក់ៗនេាះដេាយក្តីបារម្ភ

"ហ្ហឹក ហ្ហឹកពូជេគ"នៅពេលឃើញវត្តមានពូជេគហេីយ ចាងគូក៏រត់ចូលអេាបសង្ងំក្នុងទ្រូងរបស់ជេគ

8 LETTERSWhere stories live. Discover now