ភាគទី១៦

352 46 12
                                    

ភាគ១៦:មិននិយាយជាមួយគ្នា

"ហ៊ុន យេីងសួរឯងមួយ"ឆុលសូនិងស៊ុងហ៊ុននៅបន្តផឹកស្រាតែពីរនាក់ចំណែកឯជេគនិងជីននីចូលគេងរៀងៗអស់ហេីយសល់តែក្លេីពីរនាក់នេះនៅអង្គុយសំណេះសំណាលគ្នាពីនេះពីនេាះ

"អឺ ក៏និយាយមក"ស៊ុងហ៊ុននិយាយមុននឹងទាញកែវស្រាមកផឹក

"ឯងគិតថាជេគយ៉ាងម៉េចដែរ?"ឆុលសូសួរ

"សស្លាក់សន្លេីត បុិនតមាត់ តែគួរឲ្យស្រឡាញ់ម្យ៉ាងដែរ"

"គួរឲ្យស្រឡាញ់សមនឹងយេីងត្រូវទេ?"ឆុលសូជ្រលរទៅជិតមុខស៊ុងហ៊ុន

"មុខឯងហ្នឹងសមនឹងយមរាជជាង"ឮស៊ុងហ៊ុននិយាយហើយ ឆុលសូក៏គាំងនិយាយមិនចេញរួចដេីរចេញបាត់បន្សល់ទុកស៊ុងហ៊ុនបន្តអង្គុយម្នាក់ឯង

"យប់ហើយចេញមកធ្វើអី?"ឆុលសូទៅបាត់តែក៏ជំនួសមកវិញនូវវត្តមានរបស់ជេគមកអង្គុយលើកៅអីជិតនាយដែរ

"គេងមិនលក់"ជេគនិយាយហើយក៏លេីកកែវស្រាបម្រុងនឹងលេីកផឹកតែក៏មានដៃមាំមកបង្អាក់សកម្មភាព

"ហេតុអីបានជាលោកផឹកជំនួសខ្ញុំវិញ"អង្គុយៗនឹកដល់រឿងដែលនាយផឹកស្រាមួយដបជំនួស នាយជាអ្នកចាញ់ទេហេតុអ្វីត្រូវស៊ុងហ៊ុនជាផឹកទៅវិញ

"មិនចង់ឲ្យផឹក"នាយឆ្លើយតែពីរម៉ាត់ក៏អកស្រាមួយកែវថែមទៀត

"លេាកមិនចងឲ្យខ្ញុំផឹកតែលេាកផឹកស្រាទាំងដបៗ"ជេគរអ៊ូរង៉ូវៗ

"អ្ហឹម"មិនឲ្យជេគរអ៊ូបន្តទៀត ស៊ុងហ៊ុនស្រាប់តែទម្លាក់បបូរមាត់ខ្លួនទៅប្រថាប់លេីបបូរមាត់នាយតូច ចំណែកឯនាយតូចក៏ភ្ញាក់ផ្អើលណាស់ដែរនៅពេលភ្លាមៗបែបនេះ តែក៏មិនអាចប្រកែកបានឡើយព្រោះអណ្តាតក្តៅរបស់ស៊ុងហ៊ុនកំពុងវាយលុកអ្នកម្ខាងទៀត ដៃរបស់ជេគក៏ទន់ល្វតល្វន់តាមការថ្នាក់ថ្នមរបស់នាយមាឌមាំពេលនេះនាយកំពុងពង្វក់សតិអារម្មណ៍របស់ជេគអស់ហេីយ។

ថ្ងៃថ្មី

ព្រឹកថ្ងៃថ្មីនេះស៊ុងហ៊ុនចេញមកក្រៅលឿនមុនគេមុនឯងដេីម្បីមកមេីលភាពស្រស់ស្អាតរបស់ព្រះអាទិត្យរះឡើងនៅវេលាព្រឹកព្រលឹម។

8 LETTERSWhere stories live. Discover now