(វគ្គ១ចប់) ភាគ៧ ; យើងស្រឡាញ់អែង!

Start from the beginning
                                    

"ហ្ហើយ! គេទៅលេងនៅកន្លែងណាទៅ? ចង្រៃយ៎" ស្ដាប់ជុងគុកនិយាយចប់ណាមជូនលោកដៃមកច្បូតមុខ មុននឹងគេជះកំហឹងលើកជើងទាត់ខ្យល់មួយជើងទាំងអារម្មណ៍តក់ប្រម៉ល់។

+តឺងតឺង!~តឺងតឺង!

នៅសុខៗសម្លេងសារបួនដងនៅក្នុងគ្រុបឆាតរបស់ក្រុមA-bombក៏បានបន្លឺឡើងមកព្រមៗគ្នាគ្រប់សមាជិកនៅក្នុងក្រុម។

ធ្វើអោយគ្រប់គ្នានៅទីនេះទាំងអស់កើតមានចម្ងល់មកភ្លេមៗក្រែងនៅលើភ្នំបែបនឹងគឺគ្រប់ទូរស័ព្ទទាំងអស់មិនមានសេវាសម្រាប់ទាក់ទងគ្នាទេហេស៎?

ចុះហេតុអីមានសារលោតចូលក្នុងទូរស័ព្ទដៃមកពួកគេបាន សំខាន់ពេលបើកទូរស័ព្ទមើលគឺជាសារក្នុងគ្រុបឆាតក្រុមបាល់បោះរបស់ពួកគេទៀត។

ពិសេសអ្នកដែលផ្ញើរមកនោះមិនមែនគ្នាអ្នកណាម្នាក់ក្នុងក្រុមពួកគេនោះទេតែគឺជាអាខោនឯកជនមួយដែលមិនស្គាល់ពីប្រភពច្បាស់លាស់បានផ្ញើរចូលក្នុងគ្រុបឆាតរបស់ពួកគេ។

តើកំពុងមានអ្វីកើតឡើង?

"អាល្អិត....!" ហូស៊ុក ចុចចូលក្នុងឆាតមើលថាជាអ្វីពេលដែលដឹងគេឈរបើកភ្នែកធំៗនៅរូបភាពបួនសន្លឹកក្នុងគ្រុបឆាត។

ឯគ្រប់គ្នាវិញក៏មិនខុសពីហូស៊ុកប៉ុន្មានដែលគឺថាគាំងសូម្បីតែចង់កម្រើកដៃជើងក៏ពួកគេកម្រើកលែងរួចដែរ។ បើណាមជូនវិញទូរស័ព្ទធ្លាក់ពីដៃតាំងពីបើកទូរស័ព្ទមកឃើញរូបភាពមុនគេមកម្ល៉េះ។

ហើយរូបភាពទាំងបួនសន្លឹកនឹងដែលគឺជារូបភាពក្មេងប្រុសម្នាក់ដែលដេកដង្ហក់នៅក្នុងថ្លុកឈាម ខ្លួនប្រាណទាំងមូលសុទ្ធតែស្នាមរបួសបង្ករឡើងដោយការវាយ ការឆូតនឹងកាំបិតជាច្រើនកន្លែង ខោអាវក៏ត្រូវរហែករញ៉េរញ៉ៃ ថែមទាំងមានស្នាមធ្មេញនៅលើដងខ្លួនដែលបង្ករជាច្រើនទៀត។ មើលទៅសភាពបែបនឹងគឺមិនត្រឹមតែវាយដុំលើរាងកាយនោះទេតែក៏មានការរំលោភបំពានលើផ្លូវភេទផងដែរ។

+តឺង!!

សារមួយនេះគឺជាវីដេអូគ្រប់គ្នាដែលទើបនឹងមានការតក់ស្លុតមុននេះទោះជាគាំងនិយាយអ្វីមិនចេញក៏ពួកគេនូវមានចិត្តក្លាហានគ្រប់គ្រាន់ចុចចូលទៅមើលក្នុងវីដេអូនោះទាំងដៃញ័រតតាក់។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now