ភាគទី57: អន់ចិត្ត

Start from the beginning
                                    

អង្គុយលេងនិងជជែកគ្នាយូឈុនហ្គុំក៏មកមើល
ជុងហ្គុកព្រោះថានាយរវល់តាំងពីជុងហ្គុកដឹងខ្លួនមកមិនទាន់បានមកអើតសោះឈុនហ្គុំប្រាប់អោយថេហ្យុងក៏ចុចបើកទូរស្សន៍អោយជុងហ្គុកមើលហើយក៏ប៉ះចំ
ព័រត៌មានដែលទើបតែផ្សាយថ្មីៗទៀតផងនេះជាអ្វីដែលឈុនហ្គុំចង់អោយជុងហ្គុកដឹង!

ពេលនេះត្រកូលលីត្រូវបានប៉ូលីសអន្តរជាតិហុំព័ទ្ធចាប់កាលពីយប់ថ្ងៃទី30នេះដោយចាប់បានលោកលីស៊ុនហុកដែលជាម្ចាស់ឃ្លាំងជួញដូមនុស្សដ៍ធំរួមទាំងកូនស្រីឈ្មោះលីហាលីសនាងធ្វើការមេធាវីបាំងមុខ
របបរខុសច្បាប់ចំណែកឯកូនប្រុសឈ្មោះលីយូហ្វីលក៏បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនកាលពីយប់ជាមួយគ្នា អ្នកដែលនៅសល់ត្រូវបានប៉ូលីសបញ្ចូនទៅតុលាការនៅទីក្រុងវាសីុនតោនសហរដ្ធអាមេរិកដើម្បីរងចាំការកាត់ក្ដី។

"មុននឹងស្លាប់លីយូហ្វីលនោះបានរៀបរាប់ពីទុក្ខសោកមើលទៅដូចជាក្មេងដែលមានសម្ពាធផ្លូវចិត្តនិងត្រូវឪពុកបង្រៀនអោយធ្វើតែរឿងឃោឃៅ ទើបពូសម្រេចចិត្តអោយគេសម្លាប់ខ្លួនតែម្ដងទៅ"មិនបាច់ឆ្ងល់ទេថាប៉ូលីសកំពូលយប់មិញច្រើនតែហេតុអីបណ្ដោយអោយយូហ្វីលបាញ់សម្លាប់ខ្លួនបានព្រោះតែឈុនហ្គុំនេះហើយជាអនុញ្ញាត្តិ

"អហោសិកម្មអោយគេទៅជុងហ្គុក"ឈុនហ្គុំ

"ខ្ញុំមិនទៅចងគុំនំអ្វីនោះទេពូ"ជុងហ្គុក

"រឿងគ្រួសាររបស់ឯងនោះលីស៊ុនហុកនេះហើយអ្នកសម្លាប់ប៉ាម៉ាក់ឯង ព្រោះតែគេស្រលាញ់ម៉ាក់ឯងរួចក៏ខឹងព្រមទាំងប្រជែងទីផ្សារជាមួយលោកចនទៀតទើបសម្លាប់ផ្ដាច់ពូជតែម្ដងដោយទាំងដាហុនដែរ"ឈុនហ្គុំ

"ហ្ហឹម!..ជាមនុស្សអាត្មានិយមដដែល"ថេហ្យុងកាន់ដៃប្ដីរួចក៏ដកដង្ហើមធំ

"ពួកគេទទួលទោសសមនិងអ្វីដែលគេធ្វើហើយបងកុំគិតច្រើនអីណា"ថេហ្យុងនិយាយទៅកាន់ជុងហ្គុកព្រោះឃើញនាយធ្វើមុខស្រពោនដោយជុងហ្គុកញញឹមតិចៗនិងងក់ក្បាលហើយរាងតូចក៏ក្រោកទៅអោបនាយដើម្បីជាការលោងលោមមើលចុះប្ដីរបស់គេស្លូតណាស់ហើយមានសណ្ដានចិត្តល្អទៀតមិនចេះចងគុំនំនិងកំហឹងអ្វីនោះទេ ពេលនេះចាប់អ្នកដែលសម្លាប់ប៉ាម៉ាក់នាយដាក់ទោសរួចហើយជុងហ្គុកបានស្ងប់ចិត្តហើយសង្ឃឹមប៉ាម៉ាក់ជុងហ្គុកនៅទីឆ្ងាយនោះដោយស្ងប់ដូចគ្នា ទុកចិត្តចុះគ្រាប់ពេជ្រដែលពួកគាត់សន្សល់អោយគេនិងមើលថែអោយបានល្អជាទីបំផុតនឹងសន្យាមិនធ្វើអោយជុងហ្គុកត្រូវកំសត់ម្ដងទៀតនោះទេ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now