ភាគទី55: សារគម្រាម!!

Start from the beginning
                                    

#Markit

   ថ្ងៃនេះហ្វរ៉េនាងបានតាមម៉ែដោះមកផ្សារព្រោះកាលពីព្រឹកមិញនាងសន្យាថានឹងធ្វើអាហារអោយឈុនហ្គុំញាុំ ហ្វរ៉េស្រស់ថ្លាជាងមុននិងបានសប្បាយចិត្តពេលរស់នៅជាមួយឈុនហ្គុំបែបនេះ...

"ម៉ែដោះគិតថាលោកឈុនហ្គុំគេចូលចិត្តផ្សិតខ្មៅដែរទេ?"ហ្វរ៉េ

"ច៎ា អ្នកនាងគាត់ចូលចិត្តញាុំជាមួយនិងគ្រឿងសមុទ្រ"ម៉ែដោះ

"បែបនោះត្រូវយកអោយច្រើន"ហ្វរ៉េ

"នោះដូចជាលោកប្រុសឈុនតើ.."ម៉ែដោះបានក្រលែកទៅឃើញឈុនហ្គុំជូនមនុស្សស្រីមកទិញគ្រឿងទេសក្បែរនោះ

"នេះគេមកជាមួយមនុស្សស្រី?"ហ្វរ៉េលួចពោលតិចៗទាំងក្ដោបមាត់ជ្រួញចិញ្ចើមហាកដូចជាខឹង នេះមែនទេចេញមកធ្វើការរាល់ថ្ងៃព្រឹកចេញព្រលប់ចូលតាមពិតមានពេលមកបណ្ដើរស្រីដើរshopping

"អុស៎..សុំទោសអ្នកនាង"ពេលនិងមានមនុស្សម្នាក់រុញរទេះមកប៉ះហាលីសនិងប្រញាប់អោនសុំទោស

"ចា៎..មិនអីទេ.."ហាលីសខំប្រឹងញញឹមនិងអោនជួយគេរើឥវ៉ាន់ដើម្បីមើលទៅក្នុងភ្នែកឈុនហ្គុំនាងជាមនុស្សល្អ

"អគុណ ហឹស!..មិត្តស្រីលោកជាមនុស្សល្អណាស់"នារីម្នាក់នោះសរសើរដាក់ឈុនហ្គុំ

"មែនហើយមិត្តស្រីរបស់ខ្ញុំគេមិនចេះប្រកាន់ទេ "ឈុនហ្គុំក៏ឆ្លើយធ្វើអោយហាលីសញញឹមសមចិត្ត

"អ្នកណាមិត្តស្រីរបស់លោក?"នាងសួររបៀបលេងសើច

"ថ្ងៃនេះមិនមែនថ្ងៃក្រោយអាចមែនក៏ថាបាន"
សកម្មភាពប្រកែកគ្នានិងសើចរបស់ពួកគេធ្វើអោយអ្នកដែលលបស្ដាប់នោះឈឺចិត្តស្អឹតទ្រូងដោយភាពមូលហេតុ អារម្មណ៍ច្រណែនហេងហូងក្នុងខ្លួនកើតឡើងព្រមគ្នា

"ផ្សិតខ្មៅនេះមិនបាច់សីុមិនបាច់អីទេ តោះម៉ែដោះទៅផ្ទះវិញ"ហ្វរ៉េបោករបស់របរនិងដើរទៅបាត់ទាំងទន្ទ្រាំជើងមុខឡើងក្រម៉ូវធ្វើអោយម៉ែដោះនៅឈមើលទាំងលួចសើចតិចៗ។

#មន្ទីពេទ្យ

  
    ថេហ្យុងនៅតែបន្តមើលថែប្ដីរៀងរាល់ថ្ងៃមិនទទួលរឿងក្ដីអ្វីនោះទេរាងតូចចំណាយពេលនៅក្បែរប្ដីលើកទឹកចិត្ត24H

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now