ភាគទី54: ជួយដាស់គាត់ផង

Start from the beginning
                                    

"ហ្ហឹកៗ...គ្រប់គ្នាចង់បំបែកបំបាក់ស្នេហាយើង...អ្ហឹហ្ហឹក!"ថេហ្យុង

"...លោកប្ដី..."គ្រាន់ថេហ្យុងបានដឹងខ្លួនភ្លាមក៏នឹកគិតដល់រាងក្រាសមុនគេរាងតូចប្រញាប់មករកបន្ទប់កញ្ចក់របស់ជុងហ្គុកទឹកមុខរាងតូចស្លេកស្លាំងភ័យព្រួយពេលពាក់អាវម៉ូឌរឹបបែបនេះគឺអាចឃើញពីពោះថេហ្យុងដែលខ្ទាត់ព្រោះគេទម្ងន់បីខែហើយ

"ថ្ងៃនេះថ្ងៃខួបកំណើតរបស់បងហ្ហឹកៗ..អូនសន្យាថានិងធ្វើអោយបងរីករាយបំផុតតែហេតុអីទៅជុង? ហេតុអីបងមកគេងបែបនេះ "ថេហ្យុងឈស្ទាបកញ្ចក់ទាំងយំមិនបាត់សោះ

"ឆាប់ក្រោកមកណាអូនស្រលាញ់បង .."កំហុសក៏មកគេដែរបើកាលមុនមិនទៅផ្ដេសផ្ដាសផ្ដល់ក្ដីសង្ឃឹមអោយយូហ្វីលហើយឈប់ទាក់ទងម្លេះយូហ្វីលអាចនឹងមិនមានកំហឹងដល់ថ្នាក់នេះនោះទេ បើគេស្រលាញ់មើលឃើញជុងហ្គុកល្អតាំងពីដំបូងចំណងប្ដីប្រពន្ធពួកយើងក៏មិនរញ៉ែរញ៉ៃបែបនេះដែរ។

#Skip

មួយរយ:ក្រោយមកអាការ:យុនហ្គីក៏បានធូស្បើយនាយសន្លប់តែបីថ្ងៃគឺក្រោកហើយនៅឡើយតែជុងហ្គុកនៅតែបន្តគេងស្ងៀមមិនព្រមក្រោកសោះជាហេតុធ្វើអោយថេហ្យុងយំមិនលួសមួយថ្ងៃ គ្រូពេទ្យមិនអាចកំណត់ថ្ងដែលជុងហ្គុកក្រោកទេអាស្រ័យលើកម្លាំងចិត្តអ្នកជំងឺខ្លួនឯងថាជម្នះដឹងខ្លួនបានឬអត់

"ហ្ហឹកៗ..."ថេហ្យុងអង្គុយយំកាន់ដៃរាងក្រាសរហូតក្នុងចិត្តភ័យព្រួយបារម្ភខ្លាចថាជុងហ្គុកលែងក្រោករហូត ហេតុអីបានជាគេត្រូវមកជួបរឿងបែបនេះ

"ថេយ៍.."ពេលនោះជីមីននិងប៊ូតាមកចូលមក

"ហ្ហឹកៗ..ប៊ូតាជីមីន ជួយដាស់គាត់ផង..ហ្ហឹក..ប្ដីរបស់យើងគេមិនក្រោកដូចបងយុនហ្គីទេ"ថេហ្យុង

"ស្ងប់អារម្មណ៍ណាឯង.. គ្រូពេទ្យប្រាប់ថាគាត់ច្បាស់ជាក្រោកមកអាស្រ័យលើឯងនិយាយជាមួយផ្ដល់កម្លាំងចិត្តអោយគាត់ជម្នះក្រោកមករកឯង បើនៅតែយំបែបនេះគាត់បានឮគាត់មុខជាពិបាកចិត្តមិនខាន"ជីមីននិយាយតាមអ្វីដែលម៉ាក់គេប្រាប់

"គាត់បានឮមែនហ្ហេ?"ថេហ្យុង

"គាត់អាចមានអារម្មណ៍ទទួលដឹង ថេយ៍ស្ដាប់ណាគាត់ស្រលាញ់ឯងណាស់ក៏មិនដែលចង់ឃើញឯងយំមុខមាត់ស្លេកស្លាំងបែបនេះដែរ"ជីមីន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now