(វគ្គ១) ភាគ៦ ; ចាត់ការយ៉ាងម៉េច?

शुरू से प्रारंभ करें:
                                    

"ម៉ារីន! តោះយើង"

"ទៅណា?" ម៉ារីនសួរមិត្តទាំងឆ្ងល់។

"ហ្ហើយ! ទៅរកអាល្អិតល្ងើរនោះអី" ថេយ៉ុង ដកដង្ហើមគ្រវីក្បាលបន្ដិចក៏និយាយប្រាប់មិត្តដែលពូកែអាខាងមិនយល់ធ្វើភ្នែកស្លើរៗនៅនឹង។

"អីយ៉ា! លូវស្និតដល់ហើយណ៎! ពីមុនមុខអោយមាំដាក់គេរហូតសោះ"

+បញ្ជាក់ ; ពួកគេជិះឡានមួយគ្រឿងមានគ្នាបួននាក់ ប៉ះណាបីនាក់ឬក៏ពីរនាក់។

"ខ្ជិលនិយាយជាមួយឯងណាស់" ថារួចថេយ៉ុងក៏បើកទ្វារឡានរត់ទៅរកមនុស្សពីរនាក់ដែលឈរលេងក្រោមដើមឈើធំមួយនោះ។

"ហេ៎! ចាំផង! សិស្សច្បងយ៉ូន! សិស្សច្បងជុង! ខ្ញុំសុំទៅតាមថេយ៍សិនហើយ" មុនពេលរត់ទៅតាមមិត្តគេក៏មិនភ្លេចបែរមកនិយាយជាមួយមនុស្សធំពីរនាក់សុំលាទៅតាមមិត្តខ្លួន ទើបបានចុះពីឡានរត់ទៅតាមមិត្តអស់ម្នាក់ទៀតបាត់ទៅ។ រីឯរាងក្រាស់ទាំងពីរមិនបានថាថ្វីសម្លឹងមើលទៅមនុស្សបួននាក់ឈរលេងក្រោមដើមឈើបន្ដិចក៏នាំគ្នាបើកឡានចេញទៅតាមពីក្រោយឡានបីគ្រឿងខាងមុនដែលកំពុងបើកឆ្ពោះទៅកន្លែងស្នាក់នៅ។

[S K I P]

បើកមកដល់ផ្ទះធំពីរខ្នងដែលមានពីរជាន់ ឡានបួនគ្រឿងក៏បានឈប់ចតទុកនៅមួយកន្លែងមុននឹងម្ចាស់ឡានកម្លោះរូបសង្ហារទាំងដប់រូបបើកទ្វារចុះពីឡាន។

ម្នាក់ៗគ្រាន់តែចុះពីឡានក៏អាចធ្វើអោយមនុស្សនៅក្បែរៗនោះជាច្រើនឃើញហើយស្លន់ស្លោរបានដែរ ព្រោះតែភាពលយឆាយនឹងភាពស្រស់សង្ហាររបស់រាងក្រាស់ទាំងដប់រូប។

"ហ្ហើយ! ទម្រាំមកដល់បើកឡានចុកដៃសឹងស្លាប់" ស៊ូបីន ភ្នែកបំពាក់នៅវែនតាខ្មៅឈរនិយាយរអ៊ូទាំងពន់ខ្លួនពន់ប្រាណបំបាត់ភាពចុករយក្នុងខ្លួនអោយបានស្រួលខ្លួនខ្លះ។

"កុំរវល់តែរអ៊ូអាបីន! ឆាប់មកជញ្ជូនវ៉ាល់លីចូលក្នុងផ្ទះលឿនទៅ យើងឃ្លានបាយសឹងដាច់ពោះទៅហើយ" សាន់វ៉ូ

"ចុះហ្យុងមិនទៅស៉ី មាត់មិនបានជាប់នឹងខ្ញុំឯណា?"

"អើ! អារបុលកាច់! យើងអោយឯងប្រញាប់នាក៎ ជញ្ជូនអីវ៉ាន់យកទៅទុកអោយលឿន ឆាប់បានទៅស៉ីស្អីជុំគ្នា បើយើងជញ្ជូនរួចមុន ឯងនៅឈររ៉រែនៅនឹងយើងរួមទាំងគ្រប់គ្នាមិនត្រូវចាំឯង" សាន់វ៉ូ តបមកវិញទាំងភ្នែកបាញ់មកសម្លក់សូ៊បីន។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)जहाँ कहानियाँ रहती हैं। अभी खोजें