(វគ្គ១) ភាគ៥ ; Gameស្លាប់រស់?

Start from the beginning
                                    

"បើបែបនឹងយ៉ូនហ្គី ហ្យុង! ដើរត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចបានទៅ?" សូ៊បីន សួរបន្ថែមទឹកមុខធ្វើលឹងស្លើរធ្វើអោយគ្រប់គ្នាឮសំណួរនេះហើយចង់តែខួសក្រញ៉រអោយបានមួយនាក់មួយក្រញ៉រទេ។

"ឯងអៀវកទៅទេដឹង" ហូស៊ុក ឆ្លើយទាំងភ្នែកបាញ់សម្លក់មកកាន់សូ៊បីន។ ឯសូ៊បីនឮហូស៊ុកថាអោយខ្លួនដូច្នោះគេបានត្រឹមអង្គុយសើចញឹមៗទៅវិញប៉ុណ្ណោះ។

"ស៊ុក ហ្យុង! អោយខ្ញុំអៀវ យ៉ូនហ្គី ហ្យុង! យ៉ាងម៉េចរួច ហ្យុងមិនមើលមាឌខ្ញុំនឹងមាឌគាត់ទេឬ? ហើយម្យ៉ាងនោះរទេះហ៎! អោយគាត់ជិះអានឹងទៅស្រួលជាងជិះលើខ្នងខ្ញុំជាង" ស៊ូប៊ីន គ្រប់គ្នាគ្រាន់តែឮចឹងភ្លេមនាំគ្នាងាកមកមើលបើកភ្នែកសម្លឹងស៊ូបីនសព្រាតដោយទាំងយ៉ុនហ្គីផងដែរ លក្ខណៈថាខ្នាញ់អាប៉ិនឹងចង់តែទៅចាប់វាយអាសម្ដីចឹងៗចេញអោយណាណីទេ។

"ឮយើងនិយាយថាអោយឯងអៀវយើងហើយឬនៅ? បានខំប្រឹងនិយាយប្រកែកអីសម្បើមម្ល៉េះ" អត់ទ្រាំមិនបានយ៉ូនហ្គីក៏លូកមាត់សួរ អាគេទាន់និយាយថាអោយអៀវគេអីមួយអឹផង ចំណែកអាប្អូននឹងអីក៏ខំប្រឹងនិយាយយកលេសម្ល៉េះលោក។

"ហាស៎ហ៎ា! ហាស៎ហ៎ា! អោយសមមុខ" គ្រប់គ្នាគ្រាន់តែឮពាក្យសម្ដីខ្ជាក់ចេញពីក្រអូមមាត់យ៉ូនហ្គីភ្លេមចាប់នាំគ្នាផ្ទុះសំណើចលាន់ឮមកព្រមគ្នាពិសេសហូស៊ុកនឹងម៉ងសើចឮខ្លាំងជាងគេហើយនៅឆ្លៀតធ្វើទឹកមុខឌឺដាក់សូ៊បីនទៀត ឌឺគេសាហាវ។

+ហាងកាហ្វេ!!

មកមើលនៅហាងកាហ្វេវិញម្ដង ជីមីនដែលកំពុងអង្គុយផឹកកាហ្វេនឹងញ៉ាំនំCakeជាមួយនាយគ្រីតថ៌រងចាំបងប្រុសរបស់គេមកយ៉ាងឆ្ងាញ់មាត់ទាំងសប្បាយចិត្តដោយសារតែរបស់ញ៉ាំ។ តែថានាយគ្រីតថ៌មើលទៅគេដូចមិនបានអង្គុយញ៉ាំនំអីដូចជីមីនទេ មើលតែភ្នែកសម្លឹងមើលទៅចៅហ្វាយតូចគេភ្លឹសៗមាត់គិតតែពីនិយាយម្ហបៗមិនដឹងថាមានរឿងស្អីគេទេ÷

"អ្នកប្រុសតូចដូរពីកាហ្វេទៅជាទឹកដោះគោវិញទៅណា៎ អាគ្រីតថ៌សុំ" នាយគ្រីតថ៌ និយាយបែបអង្វរកទឹកមុខលឹងកំសត់ ស្មានថាមានរឿងអីតាមពិតមកពីចឹងសោះ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now