ភាគទី52: បងស្រលាញ់អូនដូចកែវ

Start from the beginning
                                        

កំពុងតែឈប្រកែកគ្នាបួនអ្នកម៉ាក់ប៉ាក្មេកកូនប្រសារ
កូនបង្កើតពេលនោះឈុនហ្គុំនិងហ្វរ៉េក៏ដើរមកល្មម

"កំពុងតែធ្វើនឹងជុំគ្នាល្អម្លេះ?"ឈុនហ្គុំ

"ឈុនហ្គុំនេះឯងនៅជាមួយនឹងហ្វរ៉េ?"លោកគីម

"ចៃដន្យប៉ុណ្ណោះបងប្រុស"ឈុនហ្គុំ

"អ្ហឹម..មែនហើយឯងមកនេះហ្វរ៉េ"លោកគីមហៅទាំងមកជិតគាត់ទាំងមុខស្មើរធ្វើអោយហ្វរ៉េភ័យតិចលោកគីមដឹងរឿងនាងធ្វើបាបកូនគាត់ទៅ?

"បង..បងប្រុសមានអីមែនទេ?"ហ្វរ៉េ

"គ្រែក្នុងបន្ទប់ឯងនោះហេតុអីក៏បាក់?គេងយ៉ាងមិចអោយបាក់គ្រែ"ឮសំណួរលោកគីមហើយហ្វរ៉េធូទ្រូងបន្តិចប៉ុន្តែមិនមែនទាំងស្រុងទេឮច្បាស់ហើយនាងភ័យលើសដើម

"គឺ...គឺ..."ហ្វរ៉េលួចមើលមុខអ្នកដែលបង្ករអោយបាក់គ្រែនោះ

"ហឹស!.."ឈុនហ្គុំញញឹមចុងមាត់រងចាំអោយនាងឆ្លើយ បើនាងហ៊ានសារភាពទៀតកាន់តែល្អ

"ខ្ញុំ..គឺ..មីងគិតថាមកពីអ្នកដឹកគ្រែមកប៉ះទង្គិចហើយជុងហ្គុកបែបនោះទើបសុខៗវាបាក់"ហ្វរ៉េ

"អញ្ចឹងទេមែនទេ?ទៅរៀបចំបន្ទប់អោយស្អាតកុំដេកស្មោគគ្រោងបែបនេះ?"លោកគីម

"ចា៎បងប្រុស"ហ្វរ៉េ

"....."ជុងហ្គុកនិងថេហ្យុងទាំងពីអ្នកសុទ្ធតែមិននិយាយរកហ្វរ៉េពួកគេកាន់ដៃគ្នានឹងដើរទៅបន្ទប់មួយទៀតដើម្បីរៀបចំបន្ទប់អោយលោកគីមនិងអ្នកស្រីបង្ហើយ ដោយកាយវិការពួកគេធ្វើអោយហ្វរ៉េភ័យព្រួយជាខ្លាំងតើគេទាំងពីអ្នកកើតអីទៅ?  ពិសេសជុងហ្គុកហេតុអីទើបមិននិយាយរកនាង។

#Newday

   ដឹងថាប្រពន្ធមានទម្ងង់បែបនេះជុងហ្គុកកាន់តែថ្នាក់ថ្នមមិនអោយធ្វើអីសូម្បីតែបន្តិចងូតទឹកក៏នាយងូតអោយកក់សក់អោយមួយស្អាតទៀតមិនចង់អោយរាងតូចចូលទៅបន្ទប់ទឹកតែឯងខ្លាចថាគេរអិលដួល

"យ៉ាងមិចដែរស្រួលខ្លួនទេ ហ្ហឹម?"នាយកក់សក់អោយរាងតូចថ្នមៗ

"ដៃបងមិនធ្ងន់បន្តិចសោះ ហិហិ.."មិនដឹងថានាយជាប្រុសប្រភេទអ្វីនោះទេដៃឡើងស្រាលសម្ដីនាយក៏ស្រាលៗ មិនចេះគម្រោះគម្រើយ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now