ភាគទី44: ឬអូនអត់មានប្ដីទេ?

Start from the beginning
                                    

"ចង់ថាអ្នកចាប់ខ្ញុំមិនមែនជាលោកទេមែនទេ?"ថេហ្យុង

"មែនហើយពួកវាជិះឡានលឿនពេកក៏មកបុកកូនចៅបងពេលនោះក៏ចុះទៅឃើញថេយ៍នៅក្នុងឡាននោះតែម្ដង"យូហ្វីល

"តើជាអ្នកណាទៅ?"ថេហ្យុងលួចមន្ទិលសង្ស័យតិចៗ

"បើប្ដីថេយ៍គ្មានសម្ថភាពមើលថែបានល្អទេហេតុអីក៏មិនវិលមករកបងវិញដឹងអត់បើអូនកើតអីទៅបេះដូងបងមុខជាខ្ទេចខ្ទីមិនខាន"យូហ្វីលនិយាយដោយទឹកមុខកំសត់

"កុំនិយាយបែបនេះអីយូហ្វីលរឿងពួកយើងគឺចប់ហើយអ្វីដែលលោកត្រូវធ្វើនោះគឺកាត់ចិត្ត "ថេហ្យុង

"បងយល់ហើយ..ហ្ហឹម!..ទៅផ្ទះវិញទេ?"យូហ្វីលដកដង្ហើមធំនិងសួរួចថេហ្យុងក៏ងក់ក្បាលនាយក៏បែរខ្នងមកវិញនិងយកសោឡានពីលើសាឡុង

"មិនអីទេគឺ..អោយកូនចៅលោកជូនក៏បាន"ថេហ្យុងគេខ្លាចថាជុងហ្គុកដឹងហើយយល់ច្រលំ

"ថេយ៍មិនទុកចិត្តបងមែនទេ?"យូហ្វីល

"គឺ...okបែបនោះក៏បាន"ទីបំផុតរាងតូចក៏ព្រមអោយ
យូហ្វីលជូនគេទៅផ្ទះដំបូងខំគិតមិនល្អមកលើនាយតែតាមពិតនាយជាអ្នកជួយខ្លួនសោះយូហ្វីលម្ដងសម្ដីល្អម្ដងសម្ដីអាក្រក់តែចិត្តនាយមិនអាក្រក់ទេគេស្មានដឹង មើលតែរឿងនេះទៅដឹងហើយនាយជួយគេ

បន្ទាប់មកយូហ្វីលក៏បានជូនថេហ្យុងមកឈប់ពីមុខផ្ទះរាងតូចក៏ដោះខ្សែរក្រវាត់ឡាន

"អគុណលោកហើយដែលជួយខ្ញុំថ្ងៃណាមួយនិងសងគុណលោកវិញ"ថេហ្យុង

"មិនចាំបាច់សងអីទេត្រឹមតែថ្ងៃមួយបងអញ្ជើញថេយ៍ញាុំបាយម្ដងគឺគ្រប់គ្រាន់ហើយokទេ?"យូហ្វីល

"គឺ..ហ្ហឹម! ok"គិតបន្តិចថេហ្យុងក៏យល់ព្រមទៅគេមិនចង់ទេគ្រប់ពេលគឺគិតតែពីប្ដីរហូតប៉ុន្តែយ៉ាងណាយូហ្វីលអញ្ជើញហើយចាំទៅម្ដងក៏ខានដែរណាមួយនាយមានទៅអាក្រក់អីផង

និយាយរួចថេហ្យុងក៏ដើរចុះពីលើឡានទៅបាត់ដោយគេបានឃើញថាហ្វរ៉េនាងនៅឈនៅសួនច្បារខាងមុខផ្ទះល្មម

"នេះ..នេះឯងមកវិញបានយ៉ាងមិច? "មើលទៅមុខហ្វរ៉េនាងដូចជាកំពុងតែខឹងនិងភ្ញាក់ផ្អើលព្រមគ្នា

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now