ភាគទី41: អ្នកនាងញញឹមស្រស់ណាស់

Start from the beginning
                                    

គ្រឺង!!

"គាត់callមកធ្វើអីថ្មានេះ?"នាយអើតមើលហើយនិយាយតែឯងតិចៗឆ្ងល់ថាហ្វរ៉េcallមកធ្វើអីពេលកណ្ដាលអាធ្រាតនេះ?

"ហ្ហឹម?.."ដៃនៅជាប់អោយថេហ្យុងកើយបែបនោះចង់ឈោងទៅយកក៏មិនបានចុងក្រោយក៏ខ្លាចថារំខានដំណេករបស់ប្រពន្ធទើបជុងហ្គុកមិនឈោងយកទូរស័ព្ទនោះទេចាំស្អែកចាំទៅសួរគាត់ទៅ

"ហ្ហឹម!..ជុងនេះបងមិនទាន់គេងទៀតហ្ហេ?"
ថេហ្យុងបើកភ្នែកព្រឹមៗនិងក្រោកអង្គុយសួរទៅនាយទាំងដៃញីភ្នែកទាំងសង្ខាងយ៉ាងគួរអោយស្រលាញ់

"បងរំខានដល់អូនមែនទេ?"ជុងហ្គុកក្រោកទៅសួររាងតូច

"អត់ទេអូនស្រាប់តែភ្ញាក់ខ្លួនឯង..អុស!  "ពេលនោះរាងក្រាសក៏ទម្លាក់ថេហ្យុងអោយមកគេងវិញរួចនាយក៏បែរខ្លួនមកគេងផ្កាប់និងអោបចង្កេះរាងតូចរួចនាយយកមុខមកជ្រុបនិងកញ្ចឹង.ករបស់ថេហ្យុង

"អូនគេងវិញទៅចាំបងអោប"ជុងហ្គុក

"ចុះបើបងមិនទាន់គេងផងនឹងថ្មានេះហើយ"ថេហ្យុង

"មកពីបងចង់ថើបអូន..ជុប៎ៗ..សឺត..  ក្រអូប"នាយក្រាសសំងំថើបកញ្ចឹង.ករាងតូចខ្សឺតៗ

"ហេតុអីបងមិនទាន់គេង?"ថេហ្យុងអង្អែលសក់នាយស្រាលៗ

"មកពីបងចង់ថើបអូន.សឺត..ឃើញទេ?"មិនចង់បកស្រាយប្រាប់ប្រពន្ធថានាយកំពុងតែមិនស្រណុកក្នុងចិត្តទេទើបដូប្រធានបទ

"ចុះអូនមានហាមឯណា.."ថេហ្យុង

"មិនហាមបងតិចបងធ្វើអីលើសលួស"ជុងហ្គុក
"ថាអូនមិនហាមទេ"ថេហ្យុង

"តែអូនកំពុងតែមិនស្រួលខ្លួន"ជុងហ្គុកនិយាយដល់រឿងគេមិនស្រួលខ្លួនថេហ្យុងគេក្អួតចង្អោរទើបរាងតូចចេះតែសង្ស័យមកលើខ្លួនឯង

"បងគិតថាមកទល់ពេលនេះអូនអាចនឹងមានកូនទេ?"ថេហ្យុង

"អូនមិនមានក៏មិនអីបងមានបង្ខំឯណា មានពេលណាក៏ពេលនឹងទៅអូនកុំគិតអី សំខាន់គឺមានអូនកូនគឺតាមក្រោយប៉ុណ្ណោះ"ជុងហ្គុកងើបមុខពីកញ្ចឹង.ករាងតូច

"ហិហិ..បើកូនឮនោះគេច្បាស់ជាអន់ចិត្តហើយព្រោះប៉ាប៉ាគេស្រលាញ់ម៉ាក់គេជាងនោះ"
ថេហ្យុងសើចដោយក្ដីរំភើបបេះដូងពេញដោយក្ដីសុខដោយសារតែទង្ចើរនិងសម្ដីរាងក្រាស

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now