(វគ្គ១) ភាគ៤ ; គេជាមិត្តខ្ញុំ!

Start from the beginning
                                    

ប៉ុន្មានប្រហែលជាបីនាទីក្រោយសម្លេងផ្លុំកញ្ចែរក៏បានបន្លឺឡើងមកសារជាថ្មីដែលបញ្ជាក់ការប្រកួតកីឡាបាល់បោះនៅតង់ទីពីរនឹងចាប់ផ្ដើមធ្វើការប្រកួតតង់បន្ដ។

សមាជិកទាំងពីរក្រុមក៏ដើរទៅកន្លែងលេងរៀងខ្លួនដើម្បីត្រៀមខ្លួនលេងនៅពេលបន្ដិចទៀតនេះ។

ពេលកីឡាករគ្រប់រូបចូលមកទីកន្លែងត្រៀមខ្លួនលេងរួចរាល់ហើយសម្លេងកញ្ចែរក៏បន្លឺឡើងជាលើកទីពីរបញ្ជាក់ថាការប្រកួតត្រូវបានចាប់ផ្ដើមលេងបានហើយ ស្របពេលនោះសម្លេងនៃអ្នកគាំទ្រនិងការនិយាយខ្សឹបខ្សៀវគ្នាក៏បន្លឺឡើងមកព្រមគ្នាផងដែរ។ ដោយសម្លេងទាំងនេះឮបន្ដិចទៅខ្លាំងឡើងៗរហូតធ្វើអោយអ្នកកម្លោះពីរនាក់ដែលជាអ្នកគាំទ្រដូចគ្នាអង្គុយយកដៃបិទត្រចៀកសងខាងភ្លេមៗព្រោះតែថ្លុងនឹងហឹងត្រចៀកខ្លាំងពេក មួយសម្លេងនិយាយវិភាគ មួយទៀតសម្លេងឈ្លោះប្រកែកគ្នា ជាពិសេសសម្លេងស្រែកហ៊ូកញ្ជៀវអឺងកងរំពងពេញClubនឹងតែម្ដង។ និយាយពីថាឮខ្លាំងជាងស្អីទៅទៀត បើអ្នករន្ធត់ចិត្តឬអ្នកគាំងបេះដូងល្មមៗអីមកនៅទីកន្លែងបែបនេះណា ធានារថាបានចូលដេកពេទ្យបន្ទប់សង្គ្រោះបន្ទាន់មិនខានទេ។

"បងគ្រីតថ៌! ពេលចប់ការប្រកួត តើខ្ញុំគួរតែទៅពេទ្យពិនិត្យមើលត្រចៀកដែរទេ?" ជីមីន ដៃម្ខាងខ្ទប់ត្រចៀកដៃម្ខាងទៀតលូកយកនំនៅលើភ្លៅមកញ៉ាំពេញមាត់ទំពារគ្រួបៗ ទើបងាកទៅសួរនាយគ្រីតថ៌ដែលអង្គុយខ្ទប់ត្រចៀកសម្លឹងមើលទៅអ្នកលេងបាល់មិនដាក់ភ្នែកនោះតាមក្រោយ។

"....! អាគ្រីតថ៌ថាមិនចាំបាច់ទេអ្នកប្រុសតូច ប៉ុន្តែអ្នកប្រុសតូចគួរទៅពិនិត្យមើលពោះរបស់អ្នកប្រុសតូចវិញល្អជាង" នាយគ្រីតថ៌ ងាកមកតបនឹងចៅហ្វាយតូចគេទាំងភ្នែករេមើលនាយតូចពេញនឹងក្នុងចិត្តកំពុងគិតថា÷

ពេលនេះគេគួរទៅទិញនំមកទៀតឬក៏អត់ទម្រាំដល់ចប់ការប្រកួត។

"ហាក៎?..ហេតុអីខ្ញុំត្រូវពិនិត្យមើលពោះខ្ញុំវិញ?" មាត់សួរដៃបន្ដលូកនំក្នុងកញ្ចប់មកដាក់ក្នុងមាត់ គិតៗទៅនាយគ្រីតថ៌និយាយយ៉ាងនឹងហើយចៅហ្វាយតូចគេនេះចំជាគិតមិនដឹងថានាយចង់សំដៅពីអ្វីទៀតឬ?

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now