ភាគទី35: ចេះតែនិយាយចោលកុំអោយខាត់ថ្លៃបណ្ដាការ

Start from the beginning
                                        

"មែនហើយជុងហ្គុកគេជាមិត្តខ្ញុំនាងកុំផ្ដេសផ្ដាសអោយសោះ ព្រោះពួកគេស្រលាញ់គ្នាណាស់"ហាលីសនាងមិនប្រកាសសង្គ្រាមដោយបញ្ចេញអារម្មណ៍តែនាងប្រើប្រាជ្ញាច្រើនចាងនាងហាមស្រីកុំអោយមកនៅក្បែរជុងហ្គុកហើយនាងនៅតែជាមនុស្សល្អដដែល

"ចា៎..អ្នកនាងប្រធានក្រុម"ពួកនាងក៏ឆ្លើយព្រមគ្នាតែក៏មិនប្រាកដថានាងស្ដាប់ឯណាគ្រាន់តែឆ្លើយអោយរួចៗទៅ។

#ក្នុងជណ្ដើរយន្ត

  
   ក្រលែកមកមើលថេហ្យុងវិញថ្ងៃនេះគេដើរតាម
ជុងហ្គុកមិនចន្លោះសូម្បីតែក្នុងជណ្រើយន្តមានមនុស្សស្រីចាច្រើនចង់សរសើរនាយតែក្រោយឃើញថេហ្យុងចូលមកប្រជ្រៀតពួកនាងបានត្រឹមស្ងាត់មាត់ព្រោះដឹងថាថេហ្យុងគឺមិនធម្មតាទេ

"អុស!..ចង្អៀតណាស់"មនុស្សស្រីម្នាក់ក៏ធ្វើជាខិតប៉ះជាមួយនិងស្មារបស់រាងក្រាសដោយពោលតិចៗថាចង្អៀត ជុងហ្គុកឃើញហើយក៏មិនអាចខិតបានបែបនោះនាយក៏នៅឈស្ងៀមឯភ្នែកថេហ្យុងវិញមានស្ងៀមឯណារាងតូចប្រញាប់ងាកមកក្រោយយ៉ាងលឿនសឹងតែបាក់.ក

"ខិតបន្តិចកុំចង់មកឈក្បែរប្ដីខ្ញុំ"ថេហ្យុងដែលឈនៅពីមុខជុងហ្គុកនោះក៏បែរមកគម្រាមនាងតិចៗឮតែ2អ្នកនិងដាក់ដៃឃាំងជ្រែងចំណុចកណ្ដាលរវាងស្មានាងនិងស្មារាងក្រាសកុំអោយអ្នកណាប៉ះជុងហ្គុកប្ដីរបស់គេ ឯមុខរាងក្រាសវិញហួសចិត្តខ្លាំងណាស់ មិនដែលដឹងសោះថាថេហ្យុងគេកំពូលហួងហែងថ្នាក់នេះ ហើយណាមួយនាយនៅអន់ចិត្តជាមួយថេហ្យុងនៅឡើយបែបនោះខ្ជិលខ្វល់ណាស់ តែក្នុងចិត្តក៏លួចសប្បាយចិត្តពេលគេហួងហែងនាយបែបនេះដែរ។

#ក្នុងការិយាល័យ

 
   ថេហ្យុងបានយករឿងក្ដីដែលគេសើុបបាននោះមក
បើកវិដេអូអោយជុងហ្គុកមើលក៏ដូចជារបាយការណ៍ដែលគេវាយឯកសារគ្រោងទុកនោះដើម្បីរងចាំសួរជុងហ្គុកព្រោះថ្ងៃឡើងតុលាការគឺកៀកមកដល់ហើយ

"នេះជាភស្តុងតាងដែលល្អបំផុតសម្រាប់អោយកូនក្ដីយើងក្នុងការឈ្នះក្ដី របាយការណ៍នេះក៏ល្អស្នាដៃ updateបានច្រើន"ជុងហ្គុកក៏សរសើរទៅថេហ្យុង

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now