ភាគ១៣ប្អូនប្រុស!!

Comenzar desde el principio
                                        

« បងយីម  ក្រណាត់នេះស្អាតទេ »រាងស្តើងកំពុងតែដើរលេងក្នុងផ្សារ ក្រឡេកទៅឃើញកន្លែងលក់ក្រណាត់មួយ មើលទៅទាក់ភ្នែកគេខ្លាំងណាស់។

« សួស្ដី អ្នកនាង អ្នកនាងពិតជាមានក្រសែភ្នែកល្អណាស់ ក្រណាត់មួយនេះគឺទើបតែយកមកថ្មីៗទេ វាជាប្រភេទក្រណាត់កម្រព្រោះវាតប្បាញដោយដៃផ្ទាល់ វាមានតែមួយទេ »អ្នកលក់ប្រុសបន្តរៀបរាប់ប្រាប់រាងតូចធ្វើអោយនាងរឹតតែពេញចិត្តនឹងក្រណាត់មួយនេះថែមទៀត។

« ហឹម ខ្ញុំយកវា តើវាមានតម្លៃប៉ុន្មាន? »

« មិនអីៗទេខ្ញុំអោយអ្នកនាងហ្រ្វីទៅចុះព្រោះអ្នកនាងទិញក្រណាត់របស់ខ្ញុំច្រើនដែលហើយ »

« អ្ហា!!អគុណណាស់ »ពួកគេក៏នាំគ្នាចេញពីកន្លែងលក់ក្រណាត់នោះដោយទឹកមុខរីករាយ។

« ឈប់ៗៗ ភ្លាមអាក្មេងចង្រៃ ឈប់ភ្លាម »ភ្លាមៗនោះស្រាប់តែមានពួកណាមិនដឹងដេញចាប់ក្មេងប្រុសម្នាក់ដែលកំពុងរត់ចេញមកពីណាក៏មិនដឹងដែរ។

« អ្ហាយ..!!!ព្រូស »ក្មេងនោះបានរត់មកបុកនឹងថេយ៍ធ្វើអោយពួកគេដួលទៅនឹងដី គាប់ជួនពួកនោះរត់មកដល់ល្មម។

« ឆាប់មកណេះភ្លាមអាក្មេងចង្រៃ »

« ន៎ែ..!!ពួកលោកមានរឿងអីបានជាដេញចាប់គេបែបនេះ »នាងសួរទីបុរសនោះទាំងទាញក្មេងប្រុសនោះមកក្រោយខ្នង។

« នាងកុំចេះដឹង រឿងយើងទេអោយក្មេងប្រុសនោះមកយើងភ្លាមបើមិនចង់ឈឺខ្លួន»

« បងស្រី អ្ហឹកៗជួយខ្ញុំផង »ក្មេងប្រុសនោះយំអង្រួនអាវនាងសុំជំនួយ។

« យើងមិនអោយគេទៅពួកលោកទេបើមិនប្រាប់ហេតុផល »

« អាក្មេងនេះមានគេយកមកលក់អោយយើងឆាប់អោយគេមកវិញ»

« អត់ទេបងស្រី កុំអោយខ្ញុំទៅគេអីសូមអង្វរ »ក្មេងតូចលើកដៃសំពះនាងទាំងទឹកភ្នែក។

« មានរឿងអីខ្ញុំត្រូវអោយគេទៅពួកលោក ការជួញដូរមនុស្សជារឿងខុសច្បាប់ យល់ល្អពួកលោកទៅវិញទៅ »ដោយឃើញក្មេងតូចនេះគួរអោយអាណតនាងក៏សម្រេចចិត្តជួយគេដោយមិនខ្លាចនឹងបុរសទាំងបីនាក់នេះឡើយ។

ជំនួបស្នេហ៍ឆ្លងភព(ចប់❤)Donde viven las historias. Descúbrelo ahora