ភាគទី31: ខ្ញុំមកអង្គុយចាំប្ដីត្រឡប់មកពីបរទេសវិញ

Start from the beginning
                                    

#Skip


ច្រើនថ្ងៃបន្ទាប់ជុងហ្គុកនៅតែស្រងូតស្រងាត់តែទោះយ៉ាងណានាយក៏នៅខំប្រឹងធ្វើការដើម្បីសើុបរកអ្នកដែលសម្លាប់គ្រួសារវាជាក្ដីសង្ឃឹមនិងជាអត្ថន័យដែលនាយមកធ្វើជាមេធាវីនេះឯង

"កាលនោះគ្រួសារចនមានមុខមាត់ណាស់ពូគិតថាអ្នកដែលរកសីុមានល្បីល្បាញជៀសមិនផុតនោះទេពីការមានសត្រូវឈ្នានីសនោះ"ឈុនហ្គុំ

"នេះជាអ្វីដែលពូសង្ស័យ? "ជុងហ្គុក

"មែនហើយបើតាមដាហុននិយាយថាផ្ទះឯងដែលឆេះនោះមិនមែនជាឧប្បទេវហេតុនោះទេវាជាចេតនាដោយសារតែកាលនោះពូនិងដាហុននៅក្មេងជួយអ្វីមិនបានបើទោះដាហុននិយាយបែបណាក៏ប៉ូលីសមិនជឿ ប៉ាក្មេកឯងក៏កំពុងតែរៀនផ្នែកច្បាប់គឺគ្មានអ្នកជួយគឺស្រេចតែអ្នកសើុបអង្កេតចេញលទ្ធផលសើុបអង្កេតមកថាវាជាការឆេះដោយខ្លួនឯង"ឈុនហ្គុំ

"បានន័យថាប៉ូលីសនោះត្រូវគេសកលុយហើយទើបមិនស្ដាប់សម្ដីពូដាហុនបែបនោះ រឿងក្ដីនេះពិបាកណាស់គ្មានតម្រុយអ្វីនៅសល់បន្តិចសោះដើម្បីអោយយើងសង្ស័យ"ជុងហ្គុក

"ទាំងប៉ូលីសមេធាវីតុលាការគឺត្រូវគេបំបិតមាត់ទាំងអស់ឃើញទេរឿងនេះកប់ចោលយូឆ្នាំហើយ សង្ស័យពួកសីុលុយនោះស្លាប់ខ្លះហើយ"ឈុនហ្គុុំ

"មែនហើយ..ធ្លាប់ឮដាហុនថាម៉ាក់ឯងស្អាតណាស់បែបនោះមានបុរសម្នាក់ដែលតែងតែមកញ៉េញោះម៉ាក់ឯងរហូតគេក៏តាំងខ្លួនជាដៃគូសត្រូវរបស់ប៉ាឯង"ឈុនហ្គុុំ

"ពូស្គាល់ពួកគេទេ? "ជុងហ្គុក

"មិនដឹងទេ...ពូមិនស្គាល់ផងតែពូនិងដាហុនធ្លាប់ជិះកាត់និងស្គាល់ទីតាំងផ្ទះចាស់របស់គេ ចាំពូសរសេរទីតាំងអោយហើយឯងទៅសើុបមើលទៅចាំពូអោយកូនចៅចុះទៅជួយដែរនៅទីនេះរវល់ណាស់តែយ៉ាងណាបើក្មួយសើុរើរឿងក្ដីនេះមកហើយពូនិងជួយអោយពេញទំហឹង"ឈុនហ្គុំនិយាយទាំងសម្ដីមឺុងម៉ាត់ប្រាកដប្រជាធ្វើអោយជុងហ្គុកញញឹមងក់ក្បាល នេះជាមូលហេតុដែលនាយស្រលាញ់គោរពឈុនហ្គុំព្រោះតែគាត់គឺតែងតែនៅពីក្រោយខ្នងជួយខ្លួនគ្រប់ពេល ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now