ភាគទី30: អុស! ម៉ាហ្វៀ

Start from the beginning
                                    

"ចុះបើគាត់មកវិញហើយលែងលះដូចសម្ដីគាត់នោះ? ទេ..ខ្ញុំមិនអាចលែងលះបានទេ ខ្ញុំចាប់ផ្ដើមស្រលាញ់គាត់វិញហើយ គាត់ច្បាស់ជារំភើបពេលដឹងថាខ្ញុំតបក្ដីស្រលាញ់ទៅគាត់វិញ"រាងតូចឈប់វាយឯកសារច្រត់ដៃនិងពោលឡើងតែឯងអឺអើរតែម្នាក់ឯង

"ហ្ហឹក!..តិចគាត់ទៅទីនោះជួបអ្នកផ្សេងដែលល្អជាង
ចរឹកខ្ញុំហើយស្រលាញ់គេដូចជីមីននិងប៊ូតាថាទៅ?"
ថេហ្យុងពោលម្នាក់ឯងទាំងពេបមាត់ គេគ្មានអារម្មណ៍ធ្វើការទេក្នុងចិត្តចេះតែភ័យខ្លាចថារាងក្រាសឈប់ស្រលាញ់ខ្លួន ខ្លាចថាទង្វើរនាយដែលធ្លាប់តែផ្អែមល្ហែមទន់ភ្លន់សុភាពជាមួយគេនាយទៅធ្វើដាក់អ្នកផ្សេងបើបែបនោះទ្រូងគេមុខជាប្រេះបែកជាបំណែកមិនខាន

"មិនអាចទេ...ខ្ញុំនិងធ្វើអោយគាត់ឃើញថាថេយ៍ពិតជាកែខ្លួនមែន ហើយក៏ធ្វើអោយគាត់ឃើញថាពេលនេះក្នុងបេះដូងគីមថេហ្យុងគឺមានគាត់"ថេហ្យុងក្រោកឈដកដង្ហើមពោពេញដោយក្ដីសង្ឃឹមនិងយកទូរស័ព្ទធ្វើការណាត់ទៅមនុស្សម្នាក់ដើម្បីនិយាយគ្នាអោយដាច់ស្រាច់។

#អាហារដ្ធាន

ថេហ្យុងកំពុងតែអង្គុយនៅលើតុនៅក្នុងហាងអាហារមួយទាំងទឹកមុខស្ងួតគេមើលទៅដូចជាកំពុងតែរងចាំអ្នកណាម្នាក់ ពេលនោះកែវភ្នែកថេហ្យុងក៏ក្រលែកទៅមើលដំណើរបុរសម្នាក់ដែលដើរមករកគេទាំងញញឹម

"ថេយ៍?នេះអូនណាត់បងមកមានការអីឬអូនអប្សុក"
យូហ្វីលខកចិត្តរឿងមានបំណងចង់ដាក់ថ្នាំដើម្បីបានរាងតូចជាកម្មសិទ្ធកាលពីយប់មិញតែនាយមិនបានបោះបង់ទេនៅតែព្យាយាមធ្វើជាសុភាពបុរសនៅចំពោះមុខរាងតូចដដែល

"អត់ទេហៅមកនេះខ្ញុំមានរឿងចង់និយាយជាមួយបងអោយដាច់ស្រេច"ថេហ្យុង

"រឿងអី?"យូហ្វីលឮហើយទម្លាក់ស្នាមញញឹម

"ក្រោយពីបងចោលខ្ញុំអស់ជាយូឆ្នាំទាំងដែលពួកយើងកំពុងតែស្រលាញ់គ្នាខ្លាំងបងដឹងទេ?ខ្ញុំឈឺចាប់ណាស់ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែមានអ្នកថ្មីដើម្បីបំភ្លេចបងតែខ្ញុំធ្វើុមិនបាន តែក្រោយពេលខ្ញុំរៀបការរួចគាត់ជាប្ដីនោះតែងតែធ្វើល្អដាក់ខ្ញុំគ្រប់យ៉ាងគាត់កក់ក្ដៅនិងមើលថែខ្ញុំបានល្អធ្វើអោយខ្ញុំក៏ភ្លេចបងបានមួយរយ:
ក៏ព្រោះខ្ញុំស្រលាញ់បងខ្លាំងពេលត្រឡប់មកវិញលើកនេះចិត្តខ្ញុំនៅវិលវល់ ខ្ញុំក៏សាកនៅក្បែរបងធ្វើរឿងជាច្រើនដូចពួកគេពីមុនតែយូហ្វីលដឹងទេ ចិត្តថេយ៍លែងដូចមុនហើយព្រោះទំនាក់ទំនងពួកយើងវាយូពេក យើងចប់ត្រឹមនឹងទៅណា"ថេហ្យុងកំពុងតែរៀបរាប់ពីអារម្មណ៍ពិតរបស់គេ វាជាការពិតមួយរយ:ដែលគេធ្វើល្អដាក់ជុងហ្គុកចិត្តគេកំពុងតែត្រៀមនិងទទួលបុរសសុភាពម្នាក់នោះហើយតែសង្សារចាស់ដែលខ្លួនធ្លាប់ស្រលាញ់ខ្លាំងក៏លេចវត្តមានមកគេមិនទាន់ស្រលាញ់ជុងហ្គុកពេញលេញផងទើបចិត្តវិលវល់ក្រោយក្បែរ
យូហ្វីលយូក៏គ្មានក្ដីសុខវាមានតែដំបូងអារម្មណ៍មួយឆេវមិនមែនស្នេហា ស្នេហាពិតប្រាកដជាបុរសដែលគេតែងតែធ្វើបាបនោះទៅវិញ មិនដឹងពេលនេះហួសពេលឬអត់សំខាន់គេចង់កែខ្លួន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now