ភាគទី25: ពីសោធន៍

Começar do início
                                    

   តែគួរអោយស្ដាយជុងហ្គុកជាមនុស្សមានសញ្ជាតិញាណស្លូតច្រើននិងចិត្តត្រជាក់ដូចទឹកកប៉ូលខាងជើង មិនមានចិត្តខឹងថេហ្យុងទេគ្រាន់តែនាយឈឺចាប់ប៉ុណ្ណោះ ជុងហ្គុកដើរមករៀបចំយកឆ្នាំងស៊ុបទៅទុកនិងរៀបចំបន្លែងសាច់ក្រហិតនិងទឹកស៊ុបវេចខ្ចប់ដាក់ទូ
ទឹកកវិញនាយខំធ្វើតែគ្មានអ្នកហូបចំណែកខ្លួននាយវិញក៏លេបមិនចូលនោះទេ  នាយយកទៅដាក់ទូទឹកកព្រោះខ្លាចថាថេហ្យុងនិងឃ្លាននៅក្នុងស្ថានភាពបែបនេះហើយនាយនៅបារម្ភពីមនុស្សអត់ចិត្តដូចជា
ថេហ្យុងទៀត គួរអោយចង់សើចណាស់។

#ខាងលើ

  មកដល់បន្ទប់គេងជុងហ្គុក៏មើលការងារបន្តិចនិងរៀបចំងូតទឹកស្លៀកពាក់ឈុតគេងអាវដៃវែងខោជើងវែងតាមធម្មតានៃចរឹករបស់របស់នាយ

"អ្ហឹម!..."ដោយដឹងថារាងក្រាសងូតទឹករួច
ថេហ្យុងដែលកំពុងតែគេងផ្អៀងចុចទូរស័ព្ទនោះគេក៏បិទទូរស័ព្ទរួចក៏ខិតខ្លួនដើម្បីអោយទុកកន្លែងអោយជុងហ្គុកគេង

"..."រាងក្រាសមិនមាត់អ្វីនោះទេនាយក៏យកតែខ្នើយនឹងដើរទៅទូយកភួយកម្រាលដែលនាយធ្លាប់ក្រាលគេងខាងក្រោមនោះមកក្រាលរួចក៏ទម្លាក់ខ្លួនគេងដោយដោះវែនតាដាក់នៅក្បែរខ្នើយរបស់នាយ

"ឆឺស!.."ថេហ្យុងមិនទទួលដឹងថាស្វាមីវែនតាម្នាក់នោះមិនបានគេងក្បែរគេក៏ស្ទុះក្រោកអង្គុយសម្លឹងមើលទៅនាយទាំងជ្រួញចិញ្ចើម មើលចរឹកនាយចុះតើអ្នកណាដេញអោយគេងខាងក្រោម?

"បងគេងខាងក្រោមធ្វើអីមិនឃើញមេឃចុះខ្យល់ត្រជាក់ទេហ្ហេ?"ថេហ្យុង

"បងទម្លាប់ទៅហើយគេងបាន ថេយ៍គេងទៅ"ជុងហ្គុកឆ្លើយតបទាំងខំប្រឹងបិទភ្នែកគេងដណ្ដប់ភួយរួញខ្លួន

"ថី?អីក៏ចិត្តច្រើនម្លេះស្ដីអោយតិចតួចសុទ្ធតែជម្លាស់ទៅដេកខាងក្រោម"ថេហ្យុង

"....."ជុងហ្គុកមិនមាត់នៅតែសំងំគេងដដែល

"នែ! គីមជុងហ្គុក!"ថេហ្យុងជំទាស់ឡែតៗមិនចេះក្រែងចិត្តអ្នកកំពុងតែសំងំគេងនោះទេ

"បាទ..មានការអី"ជុងហ្គុកស្ទុះក្រោកអង្គុយនិងទាញវែនតាយកមកពាក់វិញ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Onde histórias criam vida. Descubra agora