"ប៉ា! ម្ហូបនេះក៏ឆ្ងាញ់ដូចគ្នា នេះកូនដួសអោយប៉ា ប៉ាពិសារអោយបានច្រើនៗណា៎" ណាមជូន ក៏ដូចហូស៊ុកដែលចាប់ម្ហូបអោយប៉ាគេដោយមិនភ្លេចទេពាក្យថាប៉ាពិសារឲបានច្រើនៗណា ព្រោះពេលនេះពួកកូនទាំងពីរកំពុងតែច្រណែនប្អូនប្រុសពៅហើយ។
"......?" លោកហានគូ ដែលកំពុងឈ្ងោកមុខពិសារអាហារសុខៗក៏ត្រូវងើបមុខមកវិញក្រោយឃើញកូនបងទាំងពីរចាប់ម្ហូបអោយគាត់យ៉ាងចម្លែក ដោយគាត់សម្លឹងមើលទៅម្ហូបក្នុងចានគាត់បន្ដិចក៏បែរទៅសម្លឹងមើលមុខកូនបងទាំងពីរដែលអង្គុយសើចញឹមៗដាក់គាត់នោះវិញម្ដង។
"កើតថី! បានដួសម្ហូបអោយប៉ា" លោកហានគូ ទោះជាគាត់ដឹងថាកូនពីរនាក់និងកំពុងតែច្រណែនប្អូនក៏ដោយ តែគាត់នៅតែធ្វើពើជាសួរទៀត។
"គ្មានអីទេប៉ា! កូនគ្រាន់តែចង់ដួសម្ហូបអោយប៉ាពិសារប៉ុណ្ណោះ" ណាមជូន
"ប្រាកដទេ?" លោកហានគូ សួរទៅកូនបងទាំងពីរទាំងបាញ់ក្រសែរចំៗសម្លឹងមើលទៅណាមជូននិងហូស៊ុក ដើម្បីទាមទារចម្លើយ។
"ពិតប្រាកដណាប៉ា" ហូស៊ុក ឆ្លើយទៅប៉ាគេទាំងធ្វើទឹកមុខសើចញឹមៗ។
"ហឹម! អញ្ចឹងឆាប់ហូបបាយលឿនឡើងទៅ" លោកហានគូ
បន្ទាប់មកការហូបបាយនៅពេលល្ងាចនេះក៏រលូនទៅមុខប្រកបទៅដោយភាពសប្បាយរីករាយនិងសម្លេងសើចក្អាកក្អាយ ទោះបីពេលកំពុងហូបបាយនិងមានឈ្លោះប្រកែកដណ្ដើមម្ហូបគ្នាញ៉ាំយ៉ាងណាក្ដី ក៏អាហារមួយពេលនិងចាត់ទុកថាជាសកម្មភាពមួយដែលមើលទៅគឺពិតជាមានក្ដីសុខ មានភាពកក់ក្ដៅខ្លាំងណាស់ ហើយក៏អាចធ្វើអោយអ្នកដទៃមើលមកក៏កើតចិត្តលួចច្រណែនបានដែរ។
ក្រោយពីបញ្ចប់ការញ៉ាំអាហារពេលល្ងាចរួចរាល់អស់ហើយសមាជិកទាំងអស់ក៏នាំគ្នាទៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវបន្ដដោយនាំគ្នាអង្គុយនិយាយពីរឿងនេះពីរឿងនោះមិនចេះចប់ទម្រាំតែបញ្ឈប់ការអង្គុយជជែកគ្នាលេងនៅក្នុងបន្ទប់ទទួលភ្ញៀវអស់ពេលយ៉ាងយូរមកគឺថាឈានដល់យប់ជ្រៅល្មម។
ទើបលោកម្ចាស់ហានគូនិងអ្នកស្រីណាជីដេញអោយកូនៗទៅដេកទៅពូន បានកំពូលកូនៗទាំងបីនាក់នាំគ្នាព្រមឡើងទៅកាន់បន្ទប់គេងរៀងខ្លួនអស់ទៅ។
VOCÊ ESTÁ LENDO
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Diversosរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
(វគ្គ១) ភាគ២ ; ផាក ជីមីន!
Começar do início
