(វគ្គ១) ភាគ២ ; ផាក ជីមីន!

Start from the beginning
                                        

ចំណែកអ្នកស្រីណាជីនិងលោកម្ចាស់ហានគូអង្គុយសម្លឹងមើលទៅកូនៗទាំងអង្គុយសើចហួសចិត្តពីចរិតឬកពារមិនចេះធំរបស់ពួកគេ។

+តុអាហារ!!

ពេលនាំគ្នាងូតទឹកសម្អាតកាយរួចរាល់ហើយ បងប្អូនប្រុសទាំងបីនាក់ក៏ចុះមកជាន់ផ្ទាល់ដីវិញដោយដើរតម្រង់ឆ្ពោះទៅកាន់តុអាហារតែម្ដងដែលមានប៉ាម៉ាក់ពួកគេកំពុងតែអង្គុយចាំពួកគេចុះមកញ៉ាំបាយជុំគ្នានៅទីនោះរួចជាស្រេច។

"ប៉ាម៉ាក់នៅចាំពួកកូនយូរទេ?" ហូស៊ុក ពេលដើរមកដល់តុអាហារគេក៏ចាប់សួរទៅប៉ាម៉ាក់ភ្លែតស្របពេលគេ និងណាមជូន ជីមីនដាក់ខ្លួនអង្គុយនិងកៅអីព្រមគ្នា។

"មិនយូរទេកូន! ម៉ារី! ចាន់រី! ដួសបាយមក" អ្នកស្រីណាជី ញញឹមតបទៅកូនប្រុសទី២រួច គាត់ក៏បែរទៅប្រាប់នារីក្រមុំកូនភ្លោះទាំងពីរនាក់អោយដួសបាយ។

"ចាស៎! អ្នកស្រី" ម៉ារីនិងចាន់រី ឆ្លើយព្រមគ្នាទាំងញញឹមហើយពួកគេក៏ចាប់បំបែកគ្នាទៅដួសបាយតាមអ្វីដែលអ្នកស្រីណាជីបាននិយាយមុននេះ។

"ម៉ាក់! ជាម្ហូបម៉ាក់ជាអ្នកធ្វើទាំងអស់ឬ?" ជីមីន សួរទៅម៉ាក់គេទាំងឱនក្បាលបន្ដិចស្រូបស្រង់ក្លិនមុខម្ហូបដែលនៅលើតុកំពុងជះក្លិនឈ្ងុយឈ្ងប់សាយភាយពេញច្រមុះរបស់គេ។

"ចាស៎! កូនប្រុសម៉ាក់ នេះសុទ្ធតែមុខម្ហូបដែលម៉ាក់ធ្វើយ៉ាងពិសេសសម្រាប់កូនទាំងអស់" អ្នកស្រីណាជី ញញឹមឆ្លើយនិងកូនប្រុសពៅទាំងចាប់ម្ហូបមួយមុខដាក់ចូលទៅក្នុងចានជីមីន។

"ឈ្ងុយខ្លាំងណាស់ម៉ាក់" ជីមីន

"កូនភ្លក្សរសជាតិមើស៎! យ៉ាងម៉េចដែលឆ្ងាញ់ឬអត់កូន?" អ្នកស្រីណាជី

សួរពេលជីមីនដួសម្ហូបក្នុងចានចំពោះមុខដាក់ចូលក្នុងមាត់ទំពាទាំងញញឹមយ៉ាងមានក្ដីសុខក្នុងការញ៉ាំនោះ។

"ឆ្ងាញ់ណាស់ម៉ាក់" ជីមីន បន្ទាប់ពីម្ហូបក្នុងមាត់ទំពាចូលទៅក្នុងពោះអស់គេក៏ប្រាប់ពីរសជាតិម្ហូបដែលគេញ៉ាំទៅកាន់ម៉ាក់គេទាំងញញឹម។

"បើអញ្ចឹងកូនញ៉ាំអោយបានច្រើនៗណាឮទេ?" អ្នកស្រីណាជី

"ប៉ា! ចាំកូនដួសម្ហូបនេះអោយប៉ាណា៎" ហូស៊ុកអង្គុយមើលម៉ាក់និងលោកប្អូនអស់កាលជាយូរក៏បានចាប់ម្ហូបអោយប៉ាគេទាំងសើចញឹមៗដាក់អ្នកជាប៉ា។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now