(វគ្គ១) ភាគ២ ; ផាក ជីមីន!

Start bij het begin
                                    

ប៉ុន្តែពេលចូលមកដល់ខាងក្នុងអារម្មណ៍ដែលមានចម្ងល់ទាំងប៉ុន្មានក៏ត្រូវរសាត់ទៅវិញក្រោយពេលពួកគេបានឃើញមនុស្សស្រីវ័យពាក់កណ្ដាលម្នាក់អង្គុយនិងសាឡុងសម្លឹងមើលមកកាន់ពួកគេទាំងញញឹមយ៉ាងស្រស់ស្អាត។

"ម៉ាក់...!" អ្នកទាំងបីកាលបើដឹងថាឡានដែលចតនៅខាងមុខភូមិគ្រឹះនោះជាអ្នកណាហើយ ពួកគេនាំគ្នាស្រែកហៅនាមមនុស្សដែលនៅចំពោះមុខបង្អូសសំឡេងលឹងវែងដោយក្ដីរំភើបមុននិងពួកគេបោះជំហានរត់ទៅឱប។

"យ៉ាងម៉េចហាស៎! បានហៅម៉ាក់បង្អូសសំឡេងយ៉ាងនេះ"

ណាជី ផាកហ្គោលដិន ដែលមានឋានៈជាម្ចាស់ស្រីនិង មាននាមជាម្ដាយបានពោលពាក្យសួរទៅកូនៗទាំងបីនាក់ទាំងញញឹមឱបកូនៗយ៉ាងជាប់នៅក្នុងរង្វង់ដៃ។

"នឹកម៉ាក់ខ្លាំងណាស់" ណាមជូន

"កូនក៏នឹកម៉ាក់ខ្លាំងដូចគ្នា" ហូស៊ុក

"កូនវិញនឹកស្នាដៃធ្វើម្ហូបម៉ាក់ខ្លាំងបំផុត" ជីមីន និយាយរួចទើបញញឹមស្ញេញដាក់ម៉ាក់គេតាមក្រោយ។

"អា៎វ! នេះបែកម៉ាក់រាប់ឆ្នាំ នឹកតែស្នាដៃធ្វើម្ហូបម៉ាក់តែប៉ុណ្ណឹងទេ" អ្នកស្រីណាជី ប្រលែងកូនៗពីការឱបមកវិញសួរទៅកូនប្រុសពៅក្រោយបានឮសម្ដីរបស់កូនប្រុសពៅគាត់វាចាចប់។

"ហិហិហិ! មានណាម៉ាក់ កូននឹកម៉ាក់ខ្លាំងជាងម្ហូបនិងទៅទៀតណ៎" ជីមីន និយាយប្រាប់ទៅម៉ាក់គេទាំងលើកដៃត្រដាងយ៉ាងធំដើម្បីបង្ហាញថាគេនឹកម៉ាក់គេខ្លាំងប៉ប៉ុនណា។

"ហ៉ឹសៗៗ! កូនល្ងើនេះ" អ្នកស្រីជីណា ក្រោយឃើញកាយវិការកូនប្រុសពៅធ្វើបែបនិងហើយគាត់អង្គុយអស់សំណើចទាំងក្រវីក្បាលហួសចិត្តយ៉ាងខ្លាំងរួមជាមួយអ្នកគ្រប់គ្នានៅទីនេះផងដែរ។

"ណាមជូន ហូស៊ុក បានហើយឈប់សើចប្អូនទៅ ឆាប់នាំប្អូនទៅងូតទឹកផ្លាស់ខោអាវលឿនឡើង អាលមកញ៉ាំបាយជុំគ្នា ប៉ានិងម៉ាក់ចាំនៅតុអាហារមុន" លោកហានគូ

"បាទប៉ា! អាកូនទាតោះទៅងូតទឹក" ណាមជូន ឆ្លើយនិងប៉ាគេរួចទើបបែរមកហៅអ្នកជាប្អូនប្រុសពៅវិញដោយមានហូស៊ុកជាអ្នកទៅចាប់អូសជីមីនពីសាឡុងចេញពីអ្នកស្រីណាជីនាំឡើងទៅជាន់លើ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Waar verhalen tot leven komen. Ontdek het nu