ភាគទី21: បងបាញ់លុយទាំងអស់អោយថេយ៍កាន់

Start from the beginning
                                    

"ព្រោះប៉ាទៅឆ្លើយសំណួរគេមុនពេលពិភាក្សានិងខ្ញុំប៉ាមិនច្បាស់ចម្លើយផងក៏ទៅឆ្លើយឃើញកូនក្ដីខាងនោះទេគេគឺនៅស្ងៀមទុកតួនាទីអោយមេធាវីរបស់គេការពារខ្លាចតែនិយាយទៅគឺចាញ់ដូចជាពួកយើងនេះហើយ"ហាលីសតបទៅប៉ានាងវិញទាំងលួចខឹងគាត់ដូចគ្នាទៅឆ្លើយអោយចាញ់ក្ដីខ្លួនមកឯងមកបន្ទោសនាង

"អ..ឯងចង់បន្ទោសយើងមែនទេ?ចុះឯងសាកថាទៅមើលតើចង់ច្រកពាក្យស្អីនិយាយបើថ្ងៃខែគេប្រគល់លុយនោះឯងមិនដឹងដូចយើងដែរ"លោកលី

"យើងអាចយកលេះកុហកតុលាការបានថាប៉ាជាមនុស្សចាស់មានជំងឺភ្លេចភ្លាំង ខ្ញុំក៏ត្រៀមថ្នាំនិងក្រដាសពេទ្យរួចស្រេចតែប៉ាទៅឆ្លើយមុន"ហាលីស

"គ្មានទេ!ក៏មកពីសម្ថភាពឯងល្ងង់មើលតែការនិយាយស្ដីទៅគេមានប្រៀបជាងមេធាវីគីមជុងហ្គុកស្អីគេនោះគេឆ្លាតវៀងវៃជាងឯង"លោកលីមិនទទួលកំហុសខ្លួនក៏តែចោតទៅហាលីសដដែល

"ព្រោះពួកយើងខុសពិតទើបមិនសូវមានពាក្យនិយាយច្រើនដូចគេ"ហាលីស

"ផាច់!! ឯងចង់ថាយើងល្បិចខិលខូចមែនទេ?ទើបឯងពិបាកដោះស្រាយក្ដី! ចាំទុកបើយើងមិនរកសីុបែបឆ្លាតវៃយើងក៏មិនអាចចិញ្ចឹមក្បាលឯងមកទល់សព្វថ្ងៃបានដែរ"លោកលីក្រោកឈទៅទះកំភ្លៀងហាលីស

"នេះ! ប៉ាទះខ្ញុំ?"ហាលីស

"ថ្ងៃក្រោយនិយាយប្រយ័តន្នសម្ដីជាមួយយើង.."លោកលីក៏សម្លុតនាងដោយហាលីសបានត្រឹមយំស្ងៀមស្ងាត់ ត្រូវហើយមុខជំនួញដែលគាត់ធ្វើភាគច្រើនក៏ខុសច្បាប់ឬលេងខ្សែរលើទៅលើអ្នកដទៃគាត់អោយហាលីសរៀនផ្នែកច្បាប់ដើម្បីងាយស្រួលធ្វើសីុអ្នកដទៃតាមប្រព័ន្ធច្បាប់ត្រឹមត្រូវបើមានរឿងក៏ត្រូវឡើងតុលាការដោយហាលីសជាមេធាវីការពារក្ដីទោះបីនាងមិនចង់ក៏មិនអាចប្រកែកបានដែរ មើលតែរឿងក្ដីនេះទៅបើលោកឈ្នះក្ដីមុខជាទទួលបានលុយជិត100លានfree អោយមិនអស់ដីហើយអ្នកទិញក៏ជាប់គុកទៀតតែគ្រប់យ៉ាងគឺរលាយអស់

"ហឹស! មេធាវីគីមជុងហ្គុកនោះកុំអោយមកចេះក្នុងរឿងយើងលើកក្រោយទៀតអោយសោះបើមិនអញ្ចឹង.... យើងនិងដកចេញបើមកទើសផ្លូវយើងម្ដងទៀត"លោកលីពោលឡើងតែម្នាក់ឯង

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now