ភាគទី13: តែលតោលទៀតឥឡូវហើយ

Beginne am Anfang
                                    

ឆឺចៗៗៗៗ!!

"ខឹសៗ អ្ហឹក! ខឹ! ថេហ្យុងតើបាញ់ទឹកអប់អីច្រើនម្លេះ"មិនដែលអ្នកណាហៅនាយមកបាញ់ឆីចៗធ្វើមើលតែស្រោចផ្កាទេថ្នាក់នាយឡើងឆ្លក់ទៅហើយ

"ក្រែងខ្លាចគេនិយាយថាមិនអោយតម្លៃប្រពន្ធហ្ហេ?ពេលនេះគឺបាញ់ទឹកអប់ខ្ញុំតែម្ដងទៅ"និយាយរួចថេហ្យុងក៏ដើរចេញទៅទុកអោយជុងហ្គុកនៅញញឹមតែម្នាក់ នេះថេហ្យុងហៅខ្លួនថាប្រពន្ធមែនទេថែមទាំងអោយនាយបាញ់ទឹកអប់គេទៀត អួយ...រំភើបណាស់

#Skip

រៀបការហើយមួយថ្ងៃក៏បណ្ដើរគ្នាមកធ្វើការពិតជាល្អមើលខ្លាំងណាស់ប៉ុន្តែអ្នននៅក្នុងការិយាល័យនេះមិនដឹងពីដំណឹងរៀបការរបស់ថេហ្យុងនិងជុងហ្គុកនោះទេរាងតូចមើលមកសមជាមួយជុងហ្គុកឥតខ្ចោះគេតែងខ្លួនរបៀបមនុស្សសីុវវិល័យឯរាងក្រាសតែងខ្លួនសុភាពបុុរសបែបបុរសថ្លៃថ្នូ

"អូ...នេះមេធាវីតែលតោលគីមថេហ្យុងបណ្ដើរអ្នកណាទៅ?"

"មើលយូៗសង្ហារដែរតើតែ...យ៉ាងមិចៗទេ"

"សង្ហារក្បាលឯងប្រុសNerdសោះ.. ហាហា"ក្រុមមេធាវីស្រីៗបីអ្នកកំពុងតែខ្សិបគ្នាអំពីថេហ្យុងនិងបុរសប្លែកមុខម្នាក់

"ពួកនាង..."ថេហ្យុងឮពួកនាងនិយាយហើយគេក៏បម្រុងនិងមកតបហើយតែជីមីនដែលដើរពីក្រោយនោះក៏ឃាត់

"បានហើយថេយ៍កុំធ្វើអោយប្ដីឯងគេខ្នើសចិត្តតិចគេឈប់បង្រៀនការងារពួកយើង"ជីមីនខ្សិបរាងតូច

"គេមិនហ៊ានជាមួយយើងទេឯងក៏ភ័យម្លេះ?ឆឺស!"
ថេហ្យុងបែរមកសម្លក់ពួកនាងបន្តិចនិងដើរទៅតាមជុងហ្គុកបន្តនេះគឺត្រូវទៅតាមរាងក្រាសដើម្បីអោយប្រធានអគ្គសម្ព័ន្ធផ្នែកមេធាវីណែនាំនាយអោយមេធាវីដទៃទៀតបានស្គាល់..

"ខ្ញុំណែនាំអោយទាំងអស់គ្នាស្គាល់នេះជាមេធាវីគីមជុងហ្គុកដែលមានបទពិសោធន៍ខ្ពស់ធ្វើការនិងរៀនចប់ប្រព័ន្ធច្បាប់នៅសហរដ្ធអាមេរិកទៀតផង ពេលនេះគាត់មកធ្វើការនៅកូរ៉េវិញ សូមទាំងអស់គ្នាស្គាល់គាត់អោយហើយទៅ"លោកប្រធាន

"សួរស្ដីខ្ញុំ ឈ្មោះគីមជុងហ្គុក សុំស្គាល់ទាំងអស់គ្នាផង"ជុងហ្គុកញញឹមបន្តិចដាក់អ្នកដែលមកឈមើលនោះ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Wo Geschichten leben. Entdecke jetzt