ភាគទី7 : ថេយ៍បងសុំទោស!

Start from the beginning
                                    

"ឆឺស! ល្អហើយ.."ថេហ្យុងពេបមាត់ញញឹមសមចិត្តនិងយកភួយមកដណ្ដប់ដាក់ខ្លួនគេងដោយជុងហ្គុកក៏គេងដូចគ្នាបេះដូងនាយហាកលោតដុកដាក់ៗនិងព្យាយាមខិតរហូតដល់គេមគ្រែឯណោះដើម្បីកុំអោយប៉ះសាច់របស់រាងតូច

ឯថេហ្យុងប្រហែលជាសែនអ្នកតាខ្នើយត្រូវហើយទើបគ្រាន់តែដាក់ក្បាលលើខ្នើយភ្លាមស្រម៉ុកភ្លាមតែម្ដងមិនដឹងជាអត់ងងុយពីពេលទេអ្នកកំដរគេគេងនេះ

"ហឹស!.."ជុងហ្គុកគេងផ្អៀងសម្លឹងមើលមុខ
ថេហ្យុងយូក៏ញោចស្នាមញញឹមដោយមិនដឹងខ្លួន
ថេហ្យុងស្រស់ស្អាតសូម្បីតែពេលគេងរោមភ្នែកវែងៗ.ងខ្តើតដូចជាមនុស្សស្រីទម្រង់មុខពងក្រពើរស្បែកមត់ខៃច្រមុះស្រួចមើលទៅគឺperfectខ្លាំងណាស់

"ហ្វូ!.."ជុងហ្គុកក្រវីក្បាលបណ្ដេញការគិតនិងបែរមកត្រង់ខ្លួនវិញព្យាយាមបិទភ្នែករហូតដល់គេងលង់លក់ជាមួយនិងថេហ្យុងពេលនោះទៅ។

#Skip

យុនហ្គីនិងហូសុកបានជាប់នៅលទ្ធផលក្នុងការប្រឡងធ្វើជាប៉ូលីសអន្តរជាតិSBIស្ថានទូដ្ធកូរ៉េនៅឯសហរដ្ធអាមេរិកដោយសារតែពួកគេមានបទពិសោធន៍ក្នុងការតាមចាប់ជនល្មើសនិងពូកែសើុបអង្កេតពីរឿងក្ដីគ្រឿងញៀនមានស្នាដៃចាប់ជនល្មើសបានច្រើនខ្លាំងណាស់

ពេលនេះគឺត្រូវដល់ពេលលាលែងពីដំណែងស្នងការក្រុងសេអ៊ូលនិងបន្តទៅធ្វើការវឹកហាត់ដើម្បីពង្រឹតសម្ថភាពហើយការលារឈប់បែបនេះក៏ត្រូវតែឆ្លងកាត់ការបោះត្រាពីថ្នាក់លើក៏ដូចជាលោកផាកដែលជាឧត្តមសេនីយ៍ផងដែរ

"សង្ឃឹមថានិងបានហ្វឹកហាត់អោយពូកែនិងសម្រេចក្ដីស្រមៃដែលលោកយុនហ្គីតែងតែប្រាថ្នាចង់បានចុះ នៅទីនេះគ្រប់គ្នាចងចាំអំពីទំនួសខុសត្រូវតែលោកយុនហ្គីបានគ្របគ្រងនៅស្នងការក្រុងនេះយ៉ាងល្អគ្រប់គ្នានឹងមិនបំភ្លេចស្នាដៃដ៍ល្អឯកក្នុងនាមជាប៉ូលីសរបស់លោកកន្លងមកនោះទេ"លោកផាកបោះត្រារួចនិងនិយាយទៅកាន់យុនហ្គីទាំងញញឹម

"បាទ សូមគោរពដោយខ្ពង់ខ្ពស់ចំពោះលោក
ឧត្តសេនីយ៍ ដែលអាណិតស្រលាញ់ខ្ញុំនិងជាមេដ៍ល្អខ្ញុំសន្យាថាមិនអោយជាតិមាតុភូមិយើងត្រូវបាក់មុខនោះទេ ខ្ញុំនិងខំប្រឹងធ្វើអោយបានល្អបំផុត"ការប្រឡងចូលឈ្មោះជាប៉ូលីសអន្តរជាតិយុនហ្គីគឺជាមនុស្សតំណាងអោយប្រទេសកូរ៉េបើនាយធ្វើមិនបានល្អនិងត្រូវជាតិសាស៍ប៉ែកខាងអឺរ៉ុបមើលងាយបញ្ជួសបន្សោកមិនខាន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now