« ហឹម...នៅខាងក្រៅពេលយប់បែបនេះស្ងប់ស្ងាត់ល្អណាស់ »ថេយ៍ក្រោយពីចេញដំណក់មកខាងក្រៅគេក៏មានអារម្មណ៍ល្អបន្តិ
ច ។
« អេនេះនាងជាអ្នកណាហេតុអីក៏មកឈរមាត់ទឹកតែឯងបែបនេះ »ថេយ៍កំពុងតែឈរស្រូបខ្យល់សុខៗស្រាប់តែឃើញនារីម្នាក់ឈរនៅមាត់ស្រះទឹកជិតដំណាក់គេមើលទៅខ្លួនប្រាណនាងសើមឡើងជោគដូចទើបតែងើបចេញពីទឹក។
«......»នារីម្នាក់នោះមិនបានឆ្លើយតបនឹងគេទេបែជាដើរចុះទឹកៗជ្រៅទៅៗ ថេយ៍ឃើញបែបនេះក៏ដើរទៅតាមនាងដើម្បីឃាត់គេ ពេលចូលទៅដល់ជិតនាង នាងបែមករកគេ
«នេះ!!!»រាងតូចគាំងដើរទៅមុខលែងរួចព្រោះនារីម្នាក់នោះមានមុខដូចគេ ឬមួយនាងជាប្រលឹងថេយ៉ាដែលជាម្ចាស់កាយនេះ ។
« ជួយ..!!ជួយ!!!ខ្ញុំផង ទៅ»នាងស្រែកយំអង្វរករថេយ៍អោយជួយនាងហាក់បីដូចជាមានអ្វីអាក្រក់កើតឡើងទៅលើរូបនាងយ៉ាងអញ្ជឹង។
« ជួយ!!ជួយអីទៅ ខ្ញុំមិនយល់ទេនាងអាចប្រាប់ខ្ញុំបាមទេថាហេតុអីបានជាខ្ញុំចូលរូបកាយនាង »ថេយ៍ហាក់មិនខ្វល់នឹងពាក្យអង្វរករនាងសោះបែជាសួររកមូលហេតុដែលគេមកទីនេះវិញ។
« ដល់ពេលឯងដឹងថាដោយសារអ្វី តែពេលនេះខ្ញុំមិនអាចប្រាប់បានទេ ខ្ញុំមិនអាចត្រឡប់ចូលកាយវិញបានទេ សូមជួយខ្ញុំផង ខ្ញុំត្រូវគេសម្លាប់»នាងយំសស្រាក់កាន់ដៃថេយ៍ជាប់ហាក់មានបំណងចង់អោយគេដឹងរឿងអ្វីមួយតែមិនទាន់បានប្រាប់ផងក៏មានអ្នកមកដល់ ។
«ព្រះមហេសី!!!ទ្រង់ធ្វើស្អី??»ជុងហ្គុកដែលដើរមកពីដំណាក់សៀវភៅក៏ប្រទះនឹងថេយ៍ដែលកំពុងនៅក្នុងទឹកមើលទៅកាយវិការគេដូចមនុស្សលង់ទឹក។
« មិនបង្អង់យូរគេក៏លូតចូលទៅជួយនាងភ្លាម »
« ខឹក...ខឹក »មកដល់លើគោកគេក្អកដោយសារឈ្លក់ទឹក
«នេះនាងចង់សម្លាប់ខ្លួនដូចលើកមុនទៀតមែនទេដោយសារតែមិនចង់ធ្វើរឿងនេះ?»ជុងហ្គុក
«ខ្ញុំម្ចាស់មិនបានមានបំណងសម្លាប់ខ្លួនទេ»
«ហុឹស បើមិនចង់សម្លាប់ខ្លួនចុះនាងទៅក្នុងស្រះនោះធ្វើអី?»
YOU ARE READING
ជំនួបស្នេហ៍ឆ្លងភព(ចប់❤)
Actionជាក្មេងប្រុសដែលរស់នៅសម័យបច្ចុប្បន្នសុខៗបែជាឆ្លងភពមកសម័យណាក៏មិនដឹងជាពិសេសបែជាប្ដូររូបរាងទៅជាស្រី ថែមទៀត មិនត្រឹមតែប៉ុណ្ណឹងរូបកាយដែលគេរស់នៅពោលពេញទៅដោយរឿងរ៉ាវជាច្រើនតើគេគួរធ្វើយ៉ាងណា?
ភាគ២ជួយ..ជួយខ្ញុំផង
Start from the beginning
