"បញ្ចប់មេរៀនប៉ុណ្ណឹងសិនចុះ ប្អូនៗគ្រប់គ្នាអាចសម្រាកបានហើយ" លោកគ្រូនៃមុខវិជ្ជារូបវិទ្យាបានបង្អាក់សកម្មភាពបង្រៀនក្រោយពេលកណ្ដឹងសាលាបានរោទ៍ឡើង ទើបគាត់ងាកមកប្រាប់ទៅសិស្សៗក្នុងថ្នាក់គាត់ អោយពួកគេអាចសម្រាកបាន ព្រោះជាពេលរសៀលអញ្ចឹងសិស្សៗគ្រប់គ្នាពួកគេច្បាស់ជាឃ្លាន។
"បាទ / ចាស៎! លោកគ្រូ" សិស្សទាំងអស់ក្រោកឈរឡើងព្រមគ្នារួចនាំគ្នាឱនគោរពលោកគ្រូពួកគេមុនពេលចេញលេងដែលជាពេលសម្រាករបស់ពួកគេហើយក៏ជាពេលញ៉ាំអាហារទ្រាប់ក្រពះមួយពេលផងដែរ។
"ហឹម!" លោកគ្រូផ្នែករូបវិទ្យាគ្រាន់តែញញឹមងក់ក្បាលតិចៗជំនួសការនិយាយមុននិងគាត់រៀបចំសម្ភារៈផ្សេងៗរបស់គាត់រួចហើយក៏ដើរចាកចេញពីថ្នាក់ទៅកន្លែងដែលគ្រូៗទាំងអស់ពួកគាត់តែងតែជួបជុំគ្នាញ៉ាំអាហារ។
"សួស្តី! ខ្ញុំ! ម៉ារីន ហុងឃូសាគិក! នេះមិត្តខ្ញុំគេឈ្មោះ ថេយ៉ុង មីនគ្រីស៍ស្តាល់! តើពួកយើងអាចសុំ អឺ..! សុំខ្ចីប្រាក់ខ្លះសិនបានទេ?" ម៉ារីន និយាយយ៉ាងស្ទាក់ស្ទើរនៅក្នុងចិត្តទាំងដៃឈរចាប់ខ្លួនមិត្តដែលនៅក្បែរអោយគេនៅអោយស្ងៀម។
ជីមីនក្រោយឃើញមនុស្សពីរនាក់កំពុងឈរសម្លឹងមើលមកគេទាំងសើចញញឹមៗ ឯម្នាក់ទៀតឈរទាំងមុខមិនរីកថែមទាំងមកសុំខ្ចីលុយខ្លួនដូច្នោះ គេបានត្រឹមអង្គុយសម្លឹងមើលទៅពួកគេទាំងពីរវិញដោយខួរក្បាលកំពុងតែឆ្ងល់។
បើតាមគេសង្កេតមើលអ្នកចំពោះមុខនេះ មើលទៅពួកគេមិនមែនជាកូនក្នុងគ្រួសារត្រកូលធម្មតាៗឡើយ បូករួមទាំងឈ្មោះពួកគេណែនាំមកកាន់គេមិញនេះទៀត គេរ័ត្នតែច្បាស់ថាពួកជាកូនអ្នកអភិជន តែហេតុអីពួកគេមកសុំខ្ចីលុយគេទៅវិញ?
"អើ..! ឯងកុំធ្វើទឹកមុខឆ្ងល់មកកាន់ពួកយើងអី ពួកយើងគ្រាន់តែភ្លេចយកលុយមករៀនរៀងខ្លួនហើយលូវក៏ឃ្លានខ្លាំងទៀត ទើបសម្រេចចិត្តមកសុំខ្ចីលុយឯងខ្លះ ម៉្យាងមិត្តរួមថ្នាក់ពួកគេទៅកុងទីនអស់ហើយនៅក្នុងថ្នាក់នៅសល់តែឯងនិងពួកយើងពីរនាក់នេះប៉ុណ្ណោះ" ដោយឃើញទឹកមុខអ្នកខាងនោះដូចជាឆ្ងល់ខ្លាំង ម៉ារីនក៏ប្រាប់មូលហេតុដែលនាងនិងមិត្តមកសុំខ្ចីលុយខ្លះដោយឈររៀបរាប់យ៉ាងវែងអន្លាយទៅកាន់ជីមីន។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
