🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

"អរ!....ចាស៎! ប្អូនអាចទៅអង្គុយបានហើយ" អ្នកគ្រូមុនដំបូងគាត់ពិតជាឆ្ងល់ណាស់ម្ដេចសិស្សប្រុសថ្មីម្នាក់នេះមិនប្រាប់ត្រកូលពិត បែរជាប្រាប់ត្រកូលផ្សេងទៅវិញ ហើយម៉្យាងគាត់ក៏បានមើលពីប្រវិត្តគេផងដែរ ឃើញថាគេមិនមែនត្រកូលធម្មតាៗអីបែបនឹងទេ តែយ៉ាងណាគាត់ក៏អាចយល់សាច់ការបានខ្លះក្រោយគាត់ឃើញជីមីនធ្វើទឹកមុខបែបអង្វរកមកកាន់គាត់ដូចជាចង់អោយគាត់ជួយលាក់នៅឈ្មោះត្រកូលពិតប្រាកដរបស់គេ។

ជីមីនក៏ដើរទៅកាន់តុមួយដែលនៅខាងក្រោយគេបង្អស់ដែលជាជួរកណ្ដាលគេ មុននឹងគេដាក់ខ្លួនអង្គុយទាំងឬកពារខ្ជិលៗ។

"លោកគ្រូ! សុំបន្ដការបង្រៀនមេរៀនបន្ដរបស់លោកគ្រូចុះ ខ្ញុំអស់កិច្ចការហើយ"

"បាទ! មិនអីទេ"

"អញ្ចឹងខ្ញុំសុំត្រឡប់ទៅវិញហើយ លាហើយលោកគ្រូ លាហើយប្អូនៗទាំងអស់គ្នា" និយាយលាគ្រប់គ្នានៅក្នុងថ្នាក់ទាំងអស់ចប់ អ្នកគ្រូស្អាតក៏ដើរចាកចេញពីទីនោះទៅកាន់កន្លែងធ្វើការដែលនៅក្នុងទីចាត់នោះបាត់ទៅ

"ប្អូនៗ! តោះចាប់ផ្ដើមបន្ដមេរៀន" បញ្ចប់ប្រយោគលោកគ្រូផ្នែកគណិតវិទ្យាក៏ចាប់បង្រៀនមេរៀនរបស់គាត់ទៅកាន់សិស្សៗបន្ដ។

ការបង្រៀននៅមុខវិជ្ជាគិណិតវិទ្យាក្នុងម៉ោងនេះក៏បន្ដជារឿយៗរហូតបានប្រហែលជាកន្លះម៉ោងជាង ដោយនៅក្នុងម៉ោងរៀននេះផងដែរ ជីមីនអង្គុយខាំប៊ិចសម្លឹងមើលទៅតាមការពន្យល់លោកគ្រូគណិតយ៉ាងយកចិត្តទុកដាក់ តែកុំច្រឡំថាគេជាសិស្សដែលរៀនពូកែអោយសោះ ព្រោះកាលនៅក្រៅប្រទេសជាមួយលោកតាលោកយាយគេ ជីមីនរៀននៅទីនោះគ្មានទៅចេះស្អីម៉ាអឹទេ ប្រឡងរាល់ខែរាល់ឆ្នាំគេនិងឯងដែលជាសិស្សឆ្នើមជាងគេ សិស្សម៉ាថ្នាក់ហាសិបនាក់គេប្រឡងជាប់លេងហាសិបគ្មានគូរប្រៀបដ៏គួរអោយកោតសរសើរ។

បន្ទាប់មកការរៀនក៏ចេះតែបន្ដទៅមុខពីមួយម៉ោងទៅម៉ោងពីមុខវិជ្ជារមួយទៅមុខវិជ្ជារមួយទៀត ទល់តែអស់នៃម៉ោងរៀនតាមកាលវិភាគសិក្សានៅពេលព្រឹក។

+ពេលរសៀល!!

នៅពេលថ្ងៃត្រង់ក៏បានឈានមកដល់កណ្ដឹងសាលាក៏បន្លឺសំឡេងឡើងយ៉ាងខ្ទរខ្ទារពេញទីធ្លានៃបរិវេណសាលា ដើម្បីជាការដាស់តឿនទៅដល់អ្នកគ្រូលោកគ្រូក៏ដូចជាសិស្សៗដែលរៀននៅគ្រប់អគារគ្រប់ថ្នាក់ទាំងអស់អោយបានដឹង។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now