🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

+in Class room

នៅក្នុងថា្នក់រៀនទី11(A)នៅក្នុងថ្នាក់នេះមើលទៅគឺមានសភាពស្ងាត់ខ្លាំងណាស់ដូចចោរលួចត្រីអាំងចឹង ទោះបីជាក្នុងមួយថ្នាក់មានសិស្សរហូតទៅដល់សាមសិបនាក់ជាងក៏ដោយ។

មូលហេតុដោយសារពួកគេម្នាក់ៗរវល់តែនាំគ្នាស្ងាត់មាត់មើលក្ដារខៀនស្ដាប់ទៅលោកគ្រូដែលកំពុងពន្យល់មេរៀននៅលើក្ដារខៀននោះ ទើបម្នាក់ៗគ្មានអ្នកណាម្នាក់ហ៊ានឮមាត់ដូច្នោះ។

+តុកតុក!~តុកតុក!

"លោកគ្រូសុំពេលបន្ដិច!"

"បាទតាមសម្រួល"

"អ្នកគ្រប់គ្នាអាចអង្គុយចុះវិញបាន" អ្នកគ្រូស្អាតប្រាប់ទៅកាន់សិស្សៗដែលក្រោកឈរជាការគោរពមកកាន់គាត់នោះអោយពួកគេអាចអង្គុយចុះវិញបាន។ សិស្សទាំងអស់ក៏នាំគ្នាអង្គុយចុះវិញតាមធម្មតាទៅ។

"អ្នកគ្រប់គ្នា! ថ្ងៃនេះអ្នកគ្រូសុំណែនាំសមាជិកថ្មីអោយស្គាល់បន្ដិច"

"ប្អូនសុំចូលមកណែនាំខ្លួនបន្ដិចមក"

អ្នកគ្រូស្អាតនិយាយចប់សិស្សគ្រប់គ្នាក៏នាំគ្នាបែរទៅមើលមាត់ទ្វារមុខថ្នាក់ព្រោងព្រាតដោយការចឹងដឹងចង់ឃើញនៃសមាជិកសិស្សចូលមកថ្មីនោះយ៉ាងខ្លាំង។

សិស្សថ្មីនោះគ្មានអ្នកក្រៅពីជីមីនផាកហ្គោលដិននោះឡើយគេដើរចូលមកទាំងធ្វើទឹកមុខឡេឡើ ដោយសារគេឃើញសិស្សគ្រប់គ្នាម្នាក់ៗសម្លឹងមើលមកគេច្រើនពេក។

"សួស្តី! អ្នកទាំងអស់គ្នា ខ្ញុំ..."បងប្រុសប្រាប់ខ្ញុំមិនឲបង្កររឿងក្នុងសាលាទេ ប្រហែលពួកគាត់ខ្លាចប៉ាម៉ាក់ត្រូវមកឈឺក្បាលដោះស្រាយរឿងខ្ញុំទេដឹង អឺ! ប្រហែលជាចឹងហើយ!"....ខ្ញុំ! ផាក ជីមីន មានអាយុ១៧ឆ្នាំរស់នៅទីក្រុងសេអ៊ូលសុំជួយណែនាំខ្លួនផង" ជីមីន និយាយបានបន្ដិចគេក៏ឈប់រួចឈរគិតក្នុងចិត្តម្នាក់ឯង ទើបណែនាំឈ្មោះគេដោយដាក់ត្រកូលផ្សេងទៅសិស្សក្នុងថ្នាក់ទាំងអស់អោយបានស្គាល់។

"អេ! ហេតុអីប្អូន--"

"អ្នកគ្រូ! តើខ្ញុំអាចទៅអង្គុយបានហើយមែនទេ?"ជីមីន ពេលដឹងពីបំណងអ្នកគ្រូស្អាតចង់សួរពីអ្វី គេក៏ប្រញាប់សួរកាត់សម្ដីអ្នកគ្រូស្អាតភ្លេម។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now