"ប៉ាអោយកូនចូលរៀនស្អែក?" ជីមីន ឈប់ញ៉ាំអាហារក្នុងចាននោះភ្លេមៗពេលឮថាប៉ាគេអោយទៅរៀនស្អែក ស្អីក៏លឿនយ៉ាងនេះគេមកមិនទាន់បានមួយថ្ងៃស្រួលបួលផងប៉ាគេនេះអោយគេទៅចូលរៀនអ៊ីចឹងឬ? អួយ!ឈឺខួរ។
[S K I P]
ព្រឹកថ្ងៃស្អែកជីមីនក៏ក្រោកតាំងពីប្រលឹមទៅសាលារៀនតាមប៉ារបស់គេប្រាប់ពីល្ងាចមិញពិតមែន ដោយទៅសាលាមានបងប្រុសទាំងពីររបស់គេជាអ្នកជូនទៅហើយម៉្យាងពួកគេក៏ត្រូវទៅរៀនដូចគ្នាផងដែរ។
តែណាមជូន ហូស៊ុក មិនមែនរៀនវិទ្យាល័យដូចជាជីមីននោះទេ ពួកគេរៀនដល់សិស្សនិស្សិតហើយដោយណាមជូន ហូស៊ុក ជាសិស្សនិស្សិតឆ្នាំទី៤រៀនខាងផ្នែកគ្រប់គ្រងដែលជាឆ្នាំចុងបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងឆ្នាំនេះ។ ចំណែកឯជីមីននៅជាសិស្សវិទ្យាល័យនៅឡើយទេដោយឆ្នាំនេះគេរៀនថ្នាក់ទី១១។
+ងឺត!!
សម្លេងចាប់ប្រាងឡានត្រូវបានបន្លឺឡើងក្រោយពីជិះមកដល់នៅមុខក្លោងទ្វារនៃសាលារៀនវិទ្យាល័យឯកជនមួយកន្លែង។
"ដល់សាលាហើយ ត្រូវខំរៀនឮទេហាមវាយគ្នានៅសាលាអោយសោះព្រោះនេះជាថ្ងៃដំបូងអាកូនទាឯងចូលរៀន" ពេលបញ្ឈប់ឡានចតមួយកន្លែងរួចណាមជូនជាបងប្រុសធំក៏និយាយផ្ដែផ្ដាំទៅកាន់ប្អូនប្រុសពៅបន្ដិចសិនមុននិងអោយគេទៅរៀន បើគេមិនប្រញាប់និយាយហាមអោយហើយទេអាកូនទានិងច្បាស់ណាស់ចូលក្នុងថ្នាក់មិនទាន់ទេវាយគ្នាផ្អើលពេញសាលាលូវហើយ។
"បាទ!..បង...ប្រុស...ធំ!" ជីមីន ឮហើយក៏ឆ្លើយដោយពាក្យមួយម៉ាត់ៗច្បាស់ៗទៅកាន់បងប្រុសធំវិញដើម្បីអោយគាត់អាចទុកចិត្តលើគេបាន។
"ច្បាស់ហើយថាមិនបង្កររឿង? អាល្អិតឯងនិយាយម៉ាត់ណាត្រូវតែម៉ាត់និងឮទេ" នេះជាហូស៊ុកម្ដងគេសួរទៅអាល្អិតរបស់គេដើម្បីបញ្ជាក់ម្ដងទៀត ណាមួយដើម្បីអោយខ្លួនគេនេះបានប្រាកដក្នុងចិត្តផង។
"បាទបងប្រុសទី២! តើបងប្រុសទាំងពីរអាចអោយខ្ញុំទៅរៀនបានឬនៅបាទ?"
"ហ៉ឹម!អាចទៅបាន"
ណាមជូននិយាយចប់ជីមីនក៏បើកទ្វារចុះពីឡាន រួចក៏រត់ចូលទៅក្នុងសាលាបាត់ទៅ ដោយមិនងាកក្រោយមើលមកអ្នកដែលអង្គុយនៅក្នុងឡានអីបន្ដិច។ អ្នកទាំងពីរដែលនៅក្នុងឡានឯណេះតាមសម្លឹងមើលដំណើរប្អូនរត់ចូលទៅក្នុងសាលាបាត់ស្រមោលឈឹង ទើបបើកឡានចេញពីទីនោះឆ្ពោះទៅសាលាសកលឯកជនមួយកន្លែងដែលពួកគេរៀន។
YOU ARE READING
រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)
Randomរឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២) ការរងចាំទាំងគ្មានក្ដីសង្ឃឹមអស់ជាច្រើនឆ្នាំ ប៉ុន្តែនោះក៏មកពីពាក្យមួយឃ្លាដែលគប់ទុកនៅក្នុងបេះដូងដ៏តូចមួយ។ ពាក្យថា"ស្រឡាញ់"ពីរម៉ាត់ទើបរងចាំទាំងខ្លួនដឹងច្បាស់ថាគេមិនអាចត្រឡប់មកវិញ។ ជារឿងបែបកំប្លែង ហួងហែង ឈ្លោះរប...
🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!
Start from the beginning
