🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

"មានណាប៉ា ពួកកូនគ្រាន់តែខ្លាចអាល្អិតនិងញ៉ាំម្ហូបឆ្ងាញ់ៗនៅលើតុនេះអស់តើប៉ា"

"ពិតហើយប៉ា អាកូនទានិងមិនបានទេតែរត់មកតុអាហារយឺតជាងគេបន្ដិច មួយប្រព្រិចភ្នែកអាកូនទានិងញ៉ាំម្ហូបគ្មានសល់មួយចានទេ" ណាមជូន;និយាយប្រាប់ហេតុផលការពិតទៅកាន់ប៉ារបស់គេ ព្រោះគេធ្លាប់មានបទពិសោធន៍រឿងអត់បានញ៉ាំអាហារនិងបួនដប់ ដងហើយដោយសារពួកគេដើរមកកាន់តុអាហារក្រោយជីមីនតែប៉ុន្មាននាទីសោះពេលពួកគេមកដល់ជីមីនញ៉ាំគ្មានសល់មួយចានទុកអោយពួកគេអីបន្ដិច។

"តែលូវនេះ ប៉ាថាពួកយើងគួរតែចេញទៅញ៉ាំអាហារខាងក្រៅសិនតើល្អទេ?"លោកហានគូ ឮកូនៗប្រកែកនិងគាត់ហើយគាត់ក៏និយាយប្រាប់ទៅកូនបងទាំងពីរវិញទាំងភ្នែកគាត់មើលទៅចានទទេដែលមាននៅលើតុអាហារនោះ។

"ហេតុអីប៉ា? ម្ហូបមិនឆ្ងាញ់ឬប៉ា?"

"ចុះកូនមិនមើល" លោកហានគូ ស្រដីស្របពេលធ្វើភ្នែកជាសញ្ញាអោយកូនប្រុសទាំងពីរមើលទៅតាម។

ណាមជូន ហូស៊ុក ក៏ងាកមើលទៅតាមភ្នែកប៉ារបស់គេ តែពួកគេក៏ត្រូវអង្គុយចំហរមាត់បើកភ្នែកធំៗ ពេលឃើញម្ហូបនៅនិងចានលើតុអាហារប្រាំពីរ ប្រាំបីចានទាំងអស់ត្រូវបានអស់រលីងពីចាន ទើបនាំគ្នាងាកទៅមើលអ្នកដែលអង្គុយញ៉ាំធ្វើមិនដឹងនោះវិញទាំងអង្គុយធ្វើទឹកមុខបែបហួសចិត្ត។

"ប៉ា! កូនមកយូរហើយម៉េចមិនឃើញម៉ាក់សោះអញ្ចឹង" ជីមីន អង្គុយញ៉ាំអាហារយ៉ាងឆ្ងាញ់មាត់មិនខ្វល់ពីអ្វីនោះ គេក៏ស្រាប់តែនឹកឃើញថាដូចបាត់ម៉ាក់ ទើបងើបមុខសួរទៅប៉ាគេ។

"ម៉ាក់កូននៅខេត្ត ស្អែកម៉ាក់កូននិងឡើងមកសេអ៊ូលវិញហើយ"

"បាទ!"

"អរ! កូនជ្រូកស្អែកត្រូវក្រោកពីព្រឹកផង ព្រោះព្រឹកស្អែកកូនត្រូវទៅចូលរៀន ប៉ាបានចុះឈ្មោះឲកូនរួចហើយ ហាមខកម៉ោងអោយសោះ" លោកហានគូ ឆ្លើយនិងសំណួរកូនប្រុសពៅរួចទើបនឹកឃើញរឿងសំខាន់មួយក៏ប្រាប់ទៅកាន់កូនប្រុសពៅដោយមិនភ្លេចនិយាយគម្រាមគេមុនឡើយ បើមិនចឹងទេកូនគាត់ម្នាក់និងថ្ងៃរះដល់កំពូលណាក៏គេមិនខ្ចីងើបដែរ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now