🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Depuis le début
                                        

"ប្រហែលទេដឹង អាកូនទាឯងចាំសង្កេតមើលដោយខ្លួនឯងទៅ" ណាមជូន តបទៅប្អូនដោយរក្សានៅស្នាមញញឹមនៅដដែល។

"បានហើយ! ពួកកូនឆាប់មកញ៉ាំអាហារមក ជិតត្រជាក់អស់លូវហើយ" លោកហានគូ ជាឪពុកអង្គុយមើលកូនៗពីតុអាហារនោះបានស្រែកប្រាប់កូនៗឲទៅញ៉ាំបាយ ព្រោះលូវនេះម្ហូបត្រជាក់តិចៗហើយ ណាមួយគាត់ក៏ឃ្លានដូចគ្នា បើកូនៗរវល់តែជជែកគ្នានៅនិងដឹងគាត់កាលបានហូបបាយនោះទេ។

រីឯកូនៗកាលឮអ្នកជាលោកប៉ាហៅហើយពួកគេក៏នាំគ្នារត់ទៅដោយជំនួសជាការដើរទៅកាន់តុអាហារយ៉ាងទាន់ហន់ រកតែលោកម្ចាស់ហានគូដែលអង្គុយកៅអីរងចាំកូនៗជាយូរមកនោះត្រៀមខ្លួនស្ទើរតែមិនទាន់។

ចំណែកឯអ្នកបម្រើគ្រប់គ្នាបានត្រឹមតែនាំគ្នាឈរគ្រវីក្បាលហួសចិត្តនិងចៅហ្វាយរបស់ខ្លួន ថាពីមុនទៅពេលអ្នកប្រុសតូចទៅរស់នៅក្រៅប្រទេសភូមិគ្រឹះនេះមានសភាពស្ងាត់អោយជ្រងំតែដល់ពេលអ្នកប្រុសតូចត្រឡប់មកវិញប្រហែលជាភូមិគ្រឹះមួយនេះលែងស្ងាត់ដូចមុនទៀតហើយ បើគ្រាន់តែអ្នកប្រុសតូចពួកគេមកវិញមិនទាំងដល់កន្លះម៉ោងផងចៅហ្វាយពួកគេចេញចរិតរញ៉េរញ៉ៃមកទៅបាត់ហើយហ្នឹង។

ហើយបើសួរពីម្ចាស់ស្រីនៅក្នុងភូមិគ្រឹះនេះ តើគាត់ទៅណាម្ដេចមិនឃើញមកទទួលកូនប្រុសពៅដូចសមាជិកផ្សេងទៀត?

ចម្លើយនោះគឺគាត់មិនបាននៅទីនេះនោះអី ដោយសារគាត់រវល់ទៅធ្វើការនៅតាមខេត្តមួយរយៈ ពេលដឹងដំណឹងថាកូនប្រុសពៅត្រឡប់មកវិញគាត់ត្រេកអរខ្លាំងណាស់ តែមិនអាចឃ្លាការងារនៅទីនោះបានដោយគាត់បានត្រឹមប្រាប់អោយអ្នកជាស្វាមីឡើងមកទីក្រុងសេអ៊ូលដើម្បីមកទទួលកូនប្រុសពៅមុនគាត់តែប៉ុណ្ណោះ។

"ហ្ហើយ! ធំៗអស់ហើយនៅរត់ប្រជែងគ្នាដូចកូនក្មេងទៀត"

"ហើយចុះពួកកូនទាន់ចាស់ឯណាប៉ា"

"ហ៉ើយ! អាកូនទាល្ងើឯងនេះ ត្រឡប់មកវិញទាន់បានប៉ុន្មាននាទីផង ក៏បបួលបងៗកើតចរិតក្មេងភ្លេមតែម្ដង"

ឮលោកម្ចាស់ប៉ានិយាយបែបនិងណាមជូន ហូស៊ុក បង្អាក់ការញ៉ាំអាហារងាកមកមើលមុខគ្នាលឿនស្លេវ មុននិងហូស៊ុកនិយាយប្រកែកទៅកាន់ប៉ាគេវិញភ្លេមៗ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Où les histoires vivent. Découvrez maintenant