🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

ពេលចូលមកដល់ខាងក្នុងភូមិគ្រឹះហើយអ្វីៗនៅខាងក្នុងនេះក៏រំលេចចេញនៅភ្លើងចម្រុះដ៏ស្រស់ស្អាតជាច្រើនបានបង្ហាញនៅចំពោះមុខអ្នកប្រុសតូចនៅក្នុងភូមិគ្រឹះផាកហ្គោដិននេះ រួមទាំងអ្នកបម្រើគ្រប់គ្នាបានឈរតម្រៀបគ្នាទះដៃនិងនិយាយពាក្យស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់អ្នកប្រុសតូចរបស់ពួកគេផងដែរ។

"សូមស្វាគមន៍! ជីមីន ផាកហ្គោលដិន មកកាន់ផ្ទះរបស់ពួកយើង"

"បងទី២"

"យ៉ាងម៉េចមិនរត់មកឱបបងទេឬ?"

ហូស៊ុក ផាកហ្គោលដិន ជាបងទីពីរនៅក្នុងគ្រួសារបានសួរទៅកាន់ប្អូនដោយញញឹម។ អ្នកជាប្អូនប្រុសពៅកាលឮអញ្ចឹងហើយគេក៏រត់ទៅឱបបងទីពីរគេយ៉ាងលឿនមិនបង្អង់យូរ។

"បងទី២! ខាតជួបបងយូរយ៉ាងនេះ លូវបងពិតជាសង្ហារខ្លាំងណាស់ តែនៅតែជាមេរោគរីករាយដដែល ហឹះហិះ" ប្រលែងពីការឱបជីមីនក៏និយាយសរសើរពីបងទីពីរគេទាំងញញឹមស្រស់។

"អាល្អិតឯងនេះ ក៏មិនផ្លាស់ប្ដូរដូចគ្នា"

"កូនទា! មិនគិតថាមកឱបបងអោយបងបាត់នឹកខ្លះទេហេស៎" ជីមីនកំពុងនិយាយជាមួយបងទីពីរគេមិនផុតដល់ពីរនាទីផង ក៏ឮសម្លេងមួយបន្លឺសួរមកកាន់គេ ទើបគេរហ័សងាកទៅតាមប្រភពសម្លេងនោះយ៉ាងលឿន។

"បងប្រុសធំ!" ដឹងថាម្នាក់នោះជាអ្នកណាហើយជីមីនញញឹមទាំងសប្បាយចិត្តមុននិងបោះជំហានរត់ទៅឱបបងប្រុសធំរបស់គេ។

"ចរឹកល្ងីល្ងើមិនប្ដូរអាកូនទាឯងនេះ"

ណាមជូន ផាកហ្គោលដិន ជាបងប្រុសធំប្រលែងពីការឱបប្អូនវិញរួចគេលើកដៃញីសក់ក្បាលប្អូនលឹងរញ៉េរញ៉ៃទាំងញញឹមជាប់នៅលើផ្ទៃមុខព្រមទាំងនិយាយពីចរឹកប្អូនពីមុននិងឥឡូវដូចជាមិនខុសគ្នាអ្វីបន្ដិចណាសោះ។

"ហួយ! បងប្រុសធំ! ខូចសក់ខ្ញុំអស់ហើយ បើនិយាយពីដៃមាន់ជើងមាន់បងប្រុសធំវិញក៏នៅតែចម្រើនដូចមុនតើមែនទេ?" ជីមីន បេះដៃបងប្រុសធំគេចេញពីក្បាលរួច គេក៏សួរត្បកទៅវិញទាំងទឹកមុខស្អុយដោយសារតែសក់ក្បាលគេពេលនេះកើតជាម៉ូតស្អីក៏មិនដឹងលឹងរញ៉េរញ៉ៃមើលមិនយល់។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now