🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                    

"ហឹម!" អ្នកជាចៅហ្វាយក្រហឹមនៅដើមក៎បន្ដិចមុននឹងគាត់ឈានជើងចុះពីឡានដោយភ្ជាប់ទៅនិងទឹកមុខរាបស្មើរ។

"លោកម្ចាស់!" ម៉ែដោះសាន់ ពេលឮសន្ធឹកនៃសម្លេងឡានជាច្រើនគ្រឿងហើយគាត់ក៏ដឹងភ្លេមថាជាលោកម្ចាស់របស់គាត់ ទើបប្រញ៉ាប់ចេញពីផ្ទះបាយមកទទួលដោយក្ដីរំភើបដោយសារបន្ដិចទៀតនេះគាត់បានឃើញមុខអ្នកប្រុសតូចរបស់គាត់វិញហើយ គាត់ពិតជានឹកហើយចង់ឱបអ្នកប្រុសតូចរបស់គាត់ខ្លាំងណាស់ក្នុងពេលនេះ។

"ម៉ែដោះសាន់! ហេតុអីមិនដើរតាមសម្រួល?"

ហានគូ ផាកហ្គោលដិន ពេលឃើញវ័យចំណាស់ដើរជើងលឹងញាប់ស្អែរដើម្បីចេញមកទទួលគាត់នោះ គាត់ក៏សួរទៅវ័យចំណាស់ទាំងក្ដីបារម្ភណ៍ដោយខ្លាចគាត់ដួល ម៉្យាងគាត់ចាត់ទុកវ័យចំណាស់ដូចជាម្ដាយម្នាក់យ៉ាងចឹងបើគាត់កើតអ្វីទៅឲគាត់គិតយ៉ាងម៉េច។

"...! ម៉ែដោះឡាយតែរំភើបថាបានជួបនិងអ្នកប្រុសតូចពេក ទើបដើរលឿន អេ!លោកម្ចាស់ចុះឯណាអ្នកប្រុសតូចរបស់ម៉ែដោះនោះ" វ័យចំណាស់តបទៅលោកម្ចាស់ហានគូដោយញញឹមទាំងភ្នែកងាកមើលទៅឡានចតប្រាំបីគ្រឿងនោះទាំងអស់ដោយសារតែគាត់មិនឃើញអ្នកប្រុសតូចខ្លួន ទើបសួរទៅលោកម្ចាស់ហានគូទាំងចងចិញ្ជើម។

"ម៉ែដោះសាន់!" វ័យចំណាស់សួររកអ្នកប្រុសតូចគាត់មិនទាន់បានមួយនាទីផងស្រាប់តែម្ចាស់សមីខ្លួនគេមិនដឹងជាចេញមកពីគន្លាតណាទេស្រែកហៅវ័យចំណាស់ទាំងឈរញញឹមមកកាន់គាត់ បណ្តាលអោយវ័យចំណាស់និងអ្នកគ្រប់គ្នាងាកទៅមើលតាមម្ចាស់សម្លេងនោះព្រោងព្រាត។

"អ្នកប្រុស...អ្នកប្រុសតូចរបស់ម៉ែដោះ!" វ័យចំណាស់ពេលបានឃើញអ្នកដែលខ្លួនបានសួររកមុននេះហើយគាត់ឈររំភើបលឹងស្រក់ទឹកភ្នែកមុននិងគាត់ត្រដាងដៃយ៉ាងធំដើម្បីអោយអ្នកម្ខាងទៀតរត់មកឱបគាត់។

"ម៉ែដោះសាន់! ហិហិ! នឹកម៉ែដោះខ្លាំងណាស់" ក្មេងប្រុសតូចឃើញអញ្ចឹងហើយគេក៏បានរត់មកឱបវ័យចំណាស់យ៉ាងណែនទាំងពោលពាក្យពីក្នុងចិត្តចេញមកប្រាប់គាត់ទាំងសើចញញឹម។

"ម៉ែដោះក៏នឹកអ្នកប្រុសតូចខ្លាំងដូចគ្នា" វ័យចំណាស់បន្ដឱបអ្នកប្រុសតូចរបស់គាត់ដែលបែកគ្នាអស់រយៈពេលជាច្រើនខែឆ្នាំនោះយ៉ាងយូរ ទើបព្រមប្រលែងចេញពីការឱបមកវិញហើយក៏បបួលអ្នកប្រុសតូចគាត់ចូលទៅក្នុងភូមិគ្រឹះដោយមានលោកម្ចាស់ហានគូដើរទៅតាមពីក្រោយ។

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now