🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

"ហូស៊ុក ហ្យុង! សួរដូចអត់មើលមុខតាដែកនៅអង្គុយស៉ីបាយនៅទីនេះដែលទេ មើលគ្រាន់តែអង្គុយស៉ីបាយអោយដូចរូបចម្លាក់"

ជុងគុក ចនខាស៍សាគិក ជាមិត្តណាមជូននិងហូស៊ុកក៏និយាយបន្ថែមពីក្រោយណាមជូនដោយសម្លឹងមើលទៅមិត្តម្នាក់ទៀតដែលអង្គុយញ៉ាំបាយដូចអត់ខ្វល់ពីអ្វីសោះនោះមើលទៅលឹងដូចអ្នកតា។

ហើយបើនិយាយពីមិត្តពួកគេបីនាក់និងវិញពេលគេមកញ៉ាំបាយកុងទីនម្ដងៗវិញ អ្នកទាំងបីនាក់នេះរកតែកន្លែងអង្គុយញ៉ាំបាយស្ទើរមិនបានញ៉ាំបាយទៅហើយ បើមានមនុស្សលួចជាប់ស្នេហ៍មិត្តគេម្នាក់និងលឹងជិតអស់មួយសាលាសកល។ ម៉្យាងពួកគេក៏ឆ្ងល់ដែលណា មិត្តពួកគេម្នាក់និងមុខមាំមិនដែលញញឹម សម្ដីក៏មិនផ្អែម ជាពិសេសមិនដែលរួសរាយដាក់នរណាម្នាក់ទៀត ចុះហេតុអីមានអ្នកតាមស្រឡាញ់មិត្តពួកគេម្នាក់និងអីច្រើនយ៉ាងនេះ?

"អើមែន! ហ្យុងភ្លេចមើលដោយសារអាមិត្តចិត្តថ្មនឹងយូរៗបានវាមកស៉ីបាយនៅកុងទីនម្ដងនឹងណា ទើបមិនបានចាប់អារម្មណ៍"

"ពួកឯង! នៅនិយាយដើមយើងយូរទៀតទេ?" សម្ដីសួរមកកាន់មិត្តដ៏រឹងកំព្រឹសបានបន្លឺរឡើងបន្ទាប់ពីអង្គុយញ៉ាំបាយស្ដាប់មិត្តនិយាយពីខ្លួនជាយូរមក ម្នាក់នោះគឺជា÷

យ៉ូនហ្គី មីនគ្រីស៍ស្តាល់ ដែលជាមិត្តណាមជូន ហូស៊ុកនិងជុងគុកអ្នកប្រុសទាំងបីនាក់និងឯង។

"ពួកខ្ញុំឈប់និយាយហើយ តោះញ៉ាំបាយវិញណ៎! អាលនិងបានទៅរៀនបន្ដ" ជុងគុក និយាយទាំងខំកាយបាយដាក់ចូលក្នុងមាត់ព្រោះទឹកមុខយ៉ូនហ្គីសម្លឹងមើលមកកាន់គេពិតជាម៉ូវមែនទែន ទោះជាមិនបានខ្លាចតែក៏និងរអាមិនបាន។

"ហេ៎! អាជុង! ឯងប្រទាន់ក្រកាច់ទៅណា? ក៏ខំញុកបាយចូលមាត់អីសម្បើបម៉្លេះ" ហូស៊ុក សម្លឹងមើលទៅជុងគុកសួរគេដោយការងើយឆ្ងល់ មិញនេះឃើញដូចជាមិនប្រញាប់ទៅណាទេតែហេតុអីញ៉ាំយកៗលឿនអីយ៉ាងនេះ។

"ខ្ញុំប្រទាន់ទៅជុះអាចម៍និងហ្យុង"

"ហ៉ើយ..! អាជុង" ណាមជូននិងហូស៊ុក នាំគ្នាស្រែកដាក់ជុងគុកព្រមគ្នាភ្លេមៗពេលឮជុងគុកនិយាយបែបនិង។

និយាយពីថាម្នាក់ៗមាត់ហាចេញមកដូចអត់មើលពេលវេលាសមស្របសោះអាមិត្តមួយនិង ថាមិត្តម្នាក់ទៅមានចរិតស្ងៀមស្ងាត់មិនចូលចិត្តនិយាយអ្វីច្រើនមុខវិញក៏មិនដែលញញឹម បើពេលនិយាយចេញមកម្ដងៗវិញសុទ្ធតែសម្ដីគម្រោះគម្រើយ ហើយឃើញអីគេនិយាយនឹងមិនភូតហើយក៏មិនប្រលើសពាក្យឬនិយាយនៅរឿងមិនពិតដែរ។

ប៉ុន្តែអាមិត្តម្នាក់នេះស្អីនិងគេដែល ចរិតអោយច្រឡើម សម្ដីអោយផ្អែមរលួយ ចេះមកនិយាយរឿងអត់អនាម័យនៅពេលញ៉ាំអាហារទៅកើត សមតែដាក់ក្បាលមួយចានបាយនិងតើ។

[រឿងថ្មីអានមួយភាគដំបូងយ៉ាងម៉េចដែរ មានអារម្មណ៍ថាអានហើយភាវអត់អ្នកអានទាំងអស់គ្នា]

To be Continued ✍️💯

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now