🌼!!កម្លោះតូចអភិជនឡឺកឺ!!🌼 (វគ្គ១) ភាគ១ ; ផ្ដើមរឿង!

Start from the beginning
                                        

ស្ដាប់ហេតុផលរបស់អ្នកឈរចំពោះមុខហើយ ជីមីនមិនបានគិតច្រើនគេក៏ដកលុយខ្លះទៅអោតអ្នកទាំងពីរខ្ចីទាំងមិននិយាយស្ដីមួយម៉ាត់។

"អរគុណ! ស្អែកខ្ញុំនិងសងឯងវិញ" កាលបើខ្ចីលុយគេបានហើយនាងក្រមុំក៏ចាប់អូសដៃមិត្តដែលឈរធ្វើទឹកមុខស្អុយៗនោះដើម្បីចេញទៅកុងទីន។

"ឈប់សិន! អេ! ឯងទៅញ៉ាំបាយទេ? ចាំខ្ញុំជាអ្នកចេញលុយ" ម៉ារីន អូសដៃមិត្តឈានជើងដើរបានបន្ដិច នាងក៏នឹកឃើញចង់បបួលអ្នកដែលអោយនាងខ្ចីលុយនោះទៅញ៉ាំបានជាមួយគ្នាដោយនាងគឺជាអ្នកចេញលុយ។

ជីមីនដែលបម្រុងនិងឈ្ងោកមុខក្រាបនិងតុនោះ ពេលឮអ្នកម្ខាងទៀតបបួលខ្លួនទៅញ៉ាំអី គេក៏ងើបមុខមើលទៅអ្នកទាំងពីរដែលម្នាក់ឈរធ្វើទឹកមុខដូចមិនពេញចិត្តអ្វីមួយ ម្នាក់ទៀតឈរញញឹមយ៉ាងស្រស់មកកាន់គេនោះដោយទឹកមុខឆ្ងល់ៗបំផុត។

"ហ៉ើយ! ឯងជាមនុស្សស្មើកៗយ៉ាងនេះហេស៎? ម៉ោះទៅញ៉ាំអីជាមួយពួកយើង" ម៉ារីន ដកដង្ហើមធំបន្ដិចទាំងគ្រវីក្បាលទៅវិញទៅមកពេលឃើញទឹកមុខអ្នកដែលនាងបបួលទៅញ៉ាំអីនោះធ្វើទឹកមុខឲស្មើកៗ ទើបនាងដើរទៅចាប់អូសគេចេញពីតុរួចតម្រង់មករកមិត្តវិញហើយក៏ចាប់អូសកម្លោះទាំងពីរទៅកុងទីនដោយម៉ារីនបាននិយាយហាមកុំឲកម្លោះទាំងពីរប្រកែកជាមួយនាងទាន់។

+កុងទីន!!

ងាកមកខាងសាលាសកលឯកជនល្បីមួយកន្លែងនេះវិញម្ដង នៅក្នុងកុងទីនអាហារហើយនៅកន្លែងអង្គុយញ៉ាំបាយពេលនេះ មើលទៅមានសិស្សនិស្សិតច្រើនខ្លាំងណាស់ដែលពួកគេមកញ៉ាំអាហារនៅទីនេះនៅពេលថ្ងៃត្រង់ មើលតែកន្លែងអង្គុយក៏ដឹងស្ទើរតែគ្មានកន្លែងអង្គុយសម្រាប់ញ៉ាំបាយទៅហើយ។

"បងប្រុសធំហ៎ា! ថ្ងៃនេះកុងទីនម្ដេចក៏មានមនុស្សច្រើនយ៉ាងនេះ? មនុស្សច្រើនខុសពីធម្មតាតែម្ដង" ហូស៊ុក សួរទៅកាន់បងប្រុសធំគេទាំងភ្នែកងាកមើលសិស្សនិស្សិតជាច្រើនដែលនៅជុំវិញពួកគេ។

"មិនអោយមានមនុស្សច្រើនយ៉ាងម៉េច ឯងមិនឃើញបុរសបេះដូងដែកមិនងាយមកកុងទីនញ៉ាំអាហារ គេកំពុងអង្គុយនៅទីនេះទេហេស៎!"

រឿង 🌺!!អំណាចស្នេហ៍របស់ម៉ាហ្វៀ!!🌺 (វគ្គ២)Where stories live. Discover now