Part 30. ភាគបញ្ចប់💓(18+)

1.4K 140 19
                                    

មួយសប្តាហ៍ក្រោយ~~~ 

Pete បានធូរស្បើយច្រើនហើយ ស្នាមរបួស ដែលនៅលើខ្លួនក៏ ជិតជាអស់ដែរ គឺសល់ស្នាមបន្តិចបន្តួចប៉ុណ្ណោះ

ពេលនេះ Pete & Vegas កំពុងនៅមន្ទីរពេទ្យ សួរសុខទុក្ខអ្នកស្រី Kim

" ម៉ាក់ បានធូរច្រើនឬនៅ?" Pete សួរទៅកាន់ម្ដាយដែលកំពុងគេងលើគ្រែ ហើយក៏យកដៃទៅចាប់ដៃរបស់ម្ដាយ

" ម៉ាក់ធូរច្រើនហើយណា Pete" គាត់បានយកដែរតែបង្អែលមុខរបស់កូន ទឹកភ្នែករបស់គាត់ក៏ហូរចុះមក
"ម៉ាក់សុំទោសណា... មកពីម៉ាក់មិនល្អ មើលថែឯងមិនបាន"

"អត់ទេណាម៉ាក់ កុំបែបនេះអី ពេលនេះអស់អីហើយណា" Pete នាយហើយក៏បានយកដៃទៅជួបទឹកភ្នែកម្ដាយចេញពីថ្ពាល់ បន្ទាប់មកអ្នកស្រី Kim ក៏បានដែរមករក Vegas

អ្នកស្រី Kim : មីងអរគុណឯងច្រើនហើយណា ដែលបានមើលថែគេជំនួសមីង

Vegas : ជាតួនាទីខ្ញុំស្រាប់ហើយ ☺️ អូ... មែនហើយ បងមានការចេញទៅក្រៅមួយភ្លែត អូននៅទីនេះកំដរអ្នកមីងសិនទៅ ល្ងាចបន្តិចបងឱ្យគេមកយកអូន

Pete : បាទ

Vegas : អ្នកមីងខ្ញុំទៅសិនហើយ

អ្នកស្រី Kim : ចាស សុខសប្បាយតាមផ្លូវ

ពេលដែលលាអ្នកទាំងពីរហើយ Vegas ក៏ដើរចេញមកក្រៅហើយក៏បានខលទៅកាន់ Tay

Vegas : អាឡូ....
____________________

Tay : អើ..មិនអីទេចាំយើងទៅជួយរៀបចំ ប៉ុណ្ណឹងសិនបានហើយ

Tay កំពុងតែត្រាំទឹកនោះ ក៏បានបិទទូរសព្ទ ហើយក៏អង្គុយត្រាំទឹកបន្ត ក្នុងអាងនៅបន្ទប់ទឹក។ មួយអាទិត្យពេញនេះ គេមិនបានជួបហ្នឹង Time ទេ គឺចាំឱ្យគេមករករៀងខ្លួន។

កំពុងត្រាំទឹកសុខៗភ្លើងបន្ទប់ទឹកក៏បានដាច់

"ហ៊ើយយយយ.... មកដាច់ស្អីពេលនេះ *ក្រាក*" ពេលនោះទ្វារបន្ទប់ទឹកក៏បានបើក ធ្វើឲ្យ Tay ក៏រាងភ័យដែរព្រោះគេនៅម្នាក់ឯងទេ។

" អ្នកណាគេហ្នឹង!!? អ៎ា!! " Tay ប្រញាប់ឡើងពីអាងទឹក នឹងយកកន្សាយមកក្របខ្លួនប៉ុន្តែ ម្នាក់នោះក៏បានទាញចង្កេះគេមកឱបយ៉ាងណែន

ម្ចាស់បេះដូងបង Where stories live. Discover now