Part 1. ជួបឈ្លោះ

1.7K 98 0
                                    


នៅវេលាម៉ោង 8:35 យប់ មានឡានទំនើបមួយបានជិះមកឈប់ចំពីមុខភូមិគ្រឹះដែលធំស្កឹមស្កៃមួយ...ថ្ងៃនេះមានការប្រារព្ធពិធីជប់លៀងជួបជុំ ម្ចាស់មុខជំនួញជាច្រើនដែលសហការជាមួយត្រកូល Theerapanyakun។
កាយសង្ហាបានចេញពីក្នុងឡាន ដើរសំដៅទៅក្នុងភូមិគ្រឹះក្រោមក្រសែភ្នែក នារីជាច្រើន ដែលភាគច្រើនជាកូនស្រីម្ចាស់មុខជំនួញដែលមកចូលរួមកម្មវិធី ( សង្ហាគេមើលអញ្ចឹងហើយ🤭)

ដើរចូលទៅក្នុងភូមិគ្រឹះមិនទាន់បាន 5 នាទីផង ក៏....

" អា Vegas!!!!! នេះកម្មវិធីចាប់ផ្ដើមម៉ោងប៉ុន្មានហ៎ា!!! ម៉េចក៏ទើបតែលេចក្បាលមក!!" Thankhun និយាយបណ្ដើរចង្អុលក្បាល Vegas បណ្ដើ...

" នេះខ្ញុំរវល់ការងារច្រើន មិនមែនអង្គុយលេង!" Vegas និយាយបណ្ដើរធ្វើមុខធុញបណ្ដើរ ព្រោះនាយត្រូវបង្ហើយការងារសិនមុនមក។

" ចុះឯណា Tay ?" Thankhun សួរហើយក៏ងាកមើលឆ្វេងស្ដាំ ព្រោះភាគច្រើនតែងតែមកជាមួយ Vegas...

" មិនមកទេ វារវល់ដោះស្រាយការងារបន្ទាន់.." ~Vegas

"ចុះសំណព្វចិត្តឯង មិនមកជាមួយទេហ៎?" Vegas ឮហើយក៏បានងាកទៅមើលម្ចាស់សំឡេង ក៏ឃើញថា kinn ជាអ្នកសួរទាំងញញឹម...

" សំណព្វចិត្តស្អីឯង!! ជ្រូកពុលនោះមែនទេ? បើមិនមកល្អហើយយើងមិនបាច់ឈឺក្បាលនោះអី"

" វាឈ្មោះស្អីហ៎ា អាញចង់ភ្លេចបាត់ហើយ" Thankhun ចោទសួរឡើងទាំងធ្វើមុខឆ្ងល់

" គឺ...." Kinn រកឆ្លើយទៅហើយក៏មានអ្នកណាមកឆ្លើយកាត់

" រស់មិនប្ដូរឈ្មោះ ស្លាប់មិនប្ដូរត្រកូល.. Pete Phongsakorn!!!!!!!! មកហើយបាទ!!!" Pete និយាយឮៗ ហើយរត់សំដៅរបស់ពួកគេ ទាំងញញឹម Vegas ឃើញបែបនេះក៏បិទភ្នែកហើយយកដៃមកញីក្បាល ព្រោះ Vegas ធុញនឹង pete ពិតមែន គួរឱ្យរំខាន និយាយរួមទៅគឺដូច Thankhun តែម្ដង។

" បង kinn ថ្ងៃនេះសង្ហាណាស់" Pete និយាយទៅកាន់kinn ដែលឈរក្បែខ្លួន។

" អាវ!!!! ចុះយើងមិនសង្ហាទេហ៎រ" ThanKhun ពេលដែលឮ pete សរសើរ kinn បែបនេះក៏រអ៊ូ ព្រោះខ្លួនខំតែងខ្លួនតាំងពីថ្ងៃបែរជាគេមើលមិនឃើញ។

" បងក៏ស្អាតដែរណា មិនដូចអ្នកខ្លះទេ ពាក់មុខងាប់មកកម្មវិធីបែបនេះ គ្មានសេរីសួស្តីសោះ" Pete និយាយហើយ ក៏ដៀងភ្នែកទៅមើល Vegas បន្តិច

ម្ចាស់បេះដូងបង Where stories live. Discover now