Part 23. កាត់ចង្វាក់

1.1K 123 11
                                    

Vegas ជូន Pete ដល់សាលាហើយក៏ទៅមើលការខុសត្រូវនៅក្រុមហ៊ុនធម្មតា។
.
.
.
Arm: ពិតមែនហ៎េ? នេះទាក់ទងគ្នាហើយ?

Pol : ឃើញទេយើងប្រាប់ហើយ!!! ដូចបំណងហើយណាវើយ!!!

Pete : យើងក៏មិននឹកស្មានដែរណា... ថាគាត់អាចនឹងមកស្រឡាញ់យើងពិតមែន

Arm : គេមានគូរហើយ ចុះយើងការមានគូនឹងគេហ៎ា!? *និយាយទៅកាន់ pol*

Pol : ម៉េចម៉ា យកគ្នាហ្មងទៅ

Arm : ឆ្កួត!!!!

Pete : ហាសហា យើងថាសមគ្នាណាស់វើយ

Arm : សមក្បាលឯងស្អី យើងស្រឡាញ់ស្រីហ្នឹង

Pete : ថាមិនទៀងដែរ

*សំឡេងកណ្ដឹងរកចូលរៀនក៏បានបន្លឺឡើង"

Pol : តោះដល់ម៉ោងរៀនហើយ

ហើយពួកគេក៏នាំគ្នាដើរចូលក្នុងថ្នាក់រៀនបាត់
.
.
.
.
មកមើលស្រី Tay យើងវិញ

9:50 am ព្រឹក... Tay ក៏ចាប់ផ្ដើមបើកភ្នែកតិចៗ គ្រាន់តែបើកភ្នែកភ្លាមក៏មានអារម្មណ៍ឈឺពេញខ្លួនទៅហើយ ជាពិសេសតំបន់ខាងក្រោយរបស់គេ ហើយពេលនេះគេកំពុងស្លៀកអាវនិងខោខ្លីរបស់ time

"អ៎ា.." គេខំប្រឹងក្រោកទាំងពិបាក ឈឺខ្លួនហើយគ្មានកម្លាំងកំហែងទៀត ព្រោះតាំងពីព្រឹកម្សិលមិញរហូតដល់ពេលនេះ គ្មានបាយមួយគ្រាប់ចូលពោះសោះ

*ក្រាក* ទ្វារបន្ទប់ក៏បានបើក មិនបាច់ប្រាប់ក៏ដឹងថាអ្នកណាដែរ

"យើងស្មានថាងាប់បាត់ហើយតើ" time ដើរចូលក្នុងបន្ទប់ ក្នុងដៃមានកាន់ថាសអាហារ ហើយក៏ដើរទៅដាក់នៅលើតុ ហើយក៏និយាយបន្ត "ចុះមកញ៉ាំមក"

Tay ក៏ព្យាយាមងើបចេញពីគ្រែ តែមិនទាន់បានឈរស្រួលបួលផងក៏... *ព្រូស* គេក៏ដួលទៅលើអត់វិញមួយទំហឹង "អ៎ា..."

Time ឃើញបែបនេះ ក៏ដើរទៅជិត Tay... Tayក៏ព្យាយាមខិតទៅក្រោយ ពេលនោះtime ក៏ចាប់បី គេឱ្យអង្គុយលើគ្រែវិញ "អេ!!! ធ្វើអី"

"អង្គុយហ្នឹងហើយ ចាំយើងបញ្ចុក" time ក៏ដើរទៅយកថាសអាហារពីលើតុ ហើយយកកៅអីមួយមកដាក់អង្គុយកៀនគ្រែ

Tay : មានដៃតើ ញុាំខ្លួនឯងបាន

Time : អ្នកណាថាឯងបាក់ដៃ យើងគ្រាន់តែអារម្មណ៍ល្អចង់បញ្ចុក យ៉ាងម៉េចមិនបាន?

ម្ចាស់បេះដូងបង Where stories live. Discover now